ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អគ្គី​លេប​ត្របាក់​យានដ្ឋាន​ជួសជុល​រថយន្ត និង​ប្ដូរ​ប្រេងម៉ាស៊ីន​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

ចេញពី​ក្លិប​ផ្ទុះអាវុធ​ជា​ច្រើន​គ្រា​.​ប់ រួច​បើកឡាន​គេច​បាត់​ដូច​អត់​ដឹង​រឿង​អី ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​អស់លក្ខណ៍​ក្រោម​កណ្ដាប់ដៃ​ដែក​របស់​នគរបាល

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ដូរ​ប្រេងម៉ាស៊ីន​យីហោ «​ហ្គោ​ល​ធិ​ច​» យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​បាញ់​ពន្លត់​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​៦០៨ ស្ថិត​ក្នុងភូមិ​០៩ ក្រុម​៤២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ត្រង់​កន្លែងដេក​របស់​កូនជាង ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ទំហំ​តូច ហើយ​ក៏​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​ជាង ដែល​នៅ​ក្នុង​ទីតាំង​ខាងលើ រួច​នាំ​គ្នា​យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ ធ្វើការ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​មិន​រលត់​សោះ ទើប​ក្រុម​ជាង​នាំ​គ្នា​យក​រថយន្ត​ជា​ច្រើន​គ្រឿង ដែល​ជា​រថយន្ត​ភ្ញៀវ​យក​មក​ជួសជុល​ក្នុង​ទីតាំង​ខាងលើ ចេញ​ម្តង​មួយ​ៗ និង​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ដំណឹង​ភ្លាម ខាង​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​ចំនួន​២​គ្រឿងក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ទៅ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ទៅ​ៗ និង​ដោយសារ​តែ​ក្នុង​ទីតាំង​ខាងលើ ពោរពេញ​ទៅ​ដោយសារ​ធាតុ​ចំហេះ ដែល​មាន​ដូច​ជា ប្រេងម៉ាស៊ីន សាំង និង​ចំហាយ​ឧស្ម័ន​ផ្សេង​ទៀត​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​អគ្គិភ័យ​មួយ​នេះ មិន​ងាយ​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើយ​។ ទើប​ការិយាល័យ​អគ្គិភ័យ ចេញ​រថយន្ត​បន្ថែម​ជា​ច្រើន​គ្រឿង​ទៀត ដើម្បី​មក​ធ្វើការ​អន្តរាគមន៍​បាញ់​ទេ​ក​ពន្លត់ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ​ផង​ដែរ​។

ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ បាន​ឆាបឆេះ​ដល់​ការដ្ឋាន​សំណង់​មួយ​កន្លែង រួម​ទាំង​ហាង​កាហ្វេ​មួយ​កន្លែង​ទៀត ដែល​នៅ​សងខាង​ទីតាំង​កើតហេតុ​ខាងលើ ទើប​មន្ត្រី​ជំនាញ ធ្វើការ​បាញ់​ទឹក​ទប់ស្កាត់ ដើម្បី​មិន​អោយ​រាលដាល​ឆេះ​បន្ត​ទៀត​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ធ្វើ​ឱ្យ​ឆេះ​រាលដាល​ដល់​សាំង និង​ប្រេងម៉ាស៊ីន ទើប​មន្ត្រី​ជំនាញ លោក​ត្រូវការ​ចំណាយពេល​បន្តិច រួម​ទាំង​បច្ចេកទេស​ទប់ស្កាត់​ក្នុង​ការ​បាញ់​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​នេះ​ឲ្យ​រលត់​ទៅ​វិញ​ទាំងស្រុង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ខូចខាត​ដល់​រថយន្ត​ចំនួន​២​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង រួម​ទាំង​សម្ភារៈ​ដែល​មាននៅ​ក្នុង​ទីតាំង​ខាងលើ ក៏​ត្រូវ​បាន​ឆាបឆេះ​ខ្ទេច​ស្ទើរ​ទាំងស្រុង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ