ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់បានកា.ប់ប្រពន្ធជាច្រើនកាំបិ.តខ្វាវ រហូតបណ្តាលអោយស្ត្រីជាប្រពន្ធដេកដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈា.ម បន្ទាប់មកទើបបុរសរូបនោះរត់ឡើងលើទៅផ្ទះបញ្ចប់ជីវិតសម្លាប់ខ្លួនរហូតស្លា.ប់បាត់បង់ជីវិតតែម្តង ដោយមិនដឹងថា តើប្តីប្រពន្ធទាំង២នាក់នេះមានរឿងអ្វីនឹងគ្នានោះទេ?។ ហេតុការណ៍នៃអំពើហិ.ង្សានៅក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ឈ្មោះ គល់ សែន ដែលស្ថិតក្នុងភូមិទន្លេជ្រៃ(ខ) ឃុំកញ្ចំស្រុកពារាំង ខេត្តព្រៃវែង។
ជនបង្កដែលត្រូវជាប្តីខាងលើមានឈ្មោះ ឃាម ឃន អាយុ៤៦ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងនៅលើផ្ទះបណ្តាលឱ្យស្លា.ប់ ចំណែកស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះមានឈ្មោះ ហឿន សុភា អាយុ៤០ឆ្នាំ ត្រូវបានបុរសជាប្តីកា.ប់ត្រូវចំនួន៥កាំបិ.តខ្វាវ គឺត្រូវចំក្បាល២កាំបិ.ត ត្រចៀកឆ្វេង១កាំបិ.ត ស្មាស្តាំ១កាំបិ.ត និងថ្លើមដៃស្តាំ១កាំបិ.ត ហើយក៏ត្រូវបានសាច់ញាតិបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញភ្លាមៗ ដើម្បីសង្គ្រោះ។
បើតាមសមត្ថកិច្ចបានអោយដឹងថា ស្ត្រីរងគ្រោះ និងប្តីជាជនបង្ក រស់នៅជាមួយគ្នាតែ២នាក់ប្តីប្រពន្ធតែប៉ុណ្ណោះ ចំណែកកូនៗវិញ គេមានប្តីប្រពន្ធ និងបែកផ្ទះរស់នៅរៀងៗខ្លួនអស់ហើយ ហើយនៅយប់មុនពេលកើតហេតុនោះ ស្ត្រីរងគ្រោះ និងប្តី បាននាំគ្នាទៅអង្គុយលេងនៅផ្ទះឈ្មោះ គល់ សែន ដែលជាញាតិជិតខាង ហើយមិនដឹងថា តើមានរឿងទាស់ទែងគ្នាអ្វីនោះទេ? ស្រាប់តែបុរសជាប្តីបានស្ទុះទៅយកកាំបិ.តខ្វាវមកកា.ប់ស្ត្រីជាប្រពន្ធត្រូវ១កាំបិ.តតែម្តង។ ភ្លាមៗនោះ ប្រពន្ធបានស្ទុះរត់គេច តែត្រូវប្តីរត់ដេញតាមពីក្រោយ រួចកា.ប់ត្រូវផ្ទួនៗចំនួន៤កាំបិ.តទៀត បណ្តាលអោយដួលដេកនៅក្នុងថ្លុកឈា.ម។
សមត្ថកិច្ចបន្តថា នៅពេលឃើញប្រពន្ធដួលដេកលែងដឹងខ្លួន បុរសជាប្តីស្មានតែប្រពន្ធស្លា.ប់ហើយ ទើបរត់ទៅផ្ទះបញ្ចប់ជីវិត (ច.ង.ក) ខ្លួនឯងតាមក្រោយ ប៉ុន្តែស្ត្រីជាប្រពន្ធមិនទាន់ស្លា.ប់នោះទេ ហើយត្រូវបានញាតិជិតខាងដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញភ្លាមៗ ក្រោយពេលកើតហេតុ។
លោកស្រី ព្រាប សាវី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានអោយដឹងថា ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកស.ពជនបង្ក ឃើញថា ពិតជាបានស្លា.ប់ដោយសារតែបញ្ចប់ជីវិតខ្លួនឯងពិតមែន ចំណែកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសាច់ញាតិបញ្ជូនទៅភ្នំពេញបាត់ ហើយគ្មានកូនចៅនៅផ្ទះជាមួយទៀត។ ដោយឡែកអ្នកជិតខាងដែលនៅក្បែរក៏គ្មានអ្នកណាស្ថិតនៅក្នុងពេលកើតហេតុដែរ ដូច្នេះទើបគេមិនអាចដឹងបានថា ករណីហិ.ង្សានេះ កើតឡើងដោយសារមូលហេតុអ្វីអោយពិតប្រាកដ? ប៉ុន្តែបើតាមការសន្និដ្ឋានជាបឋមថា គឺអាចពាក់ព័ន្ធរឿងប្រចណ្ឌច្រើនជាង។
ចែករំលែកព័តមាននេះ