ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី អាជ្ញាធរ និង​ប្រជានុរាស្ត្រ​ទូ​ទាំង​ខេត្តសៀមរាប សូម​សម្តែង​ការ​សោកស្តាយ​នូវ​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច នៃ​ខេត្តសៀមរាប

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជានុរាស្ត្រ​ទូ​ទាំង​ខេត្តសៀមរាប ពិតជា​មាន​សេចក្តី​រន្ធត់ និង​សោកស្តាយ​ពន់ពេក ដោយ​មាន​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆាបឆេះ…

ខេត្តសៀមរាប ៖ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជានុរាស្ត្រ​ទូ​ទាំង​ខេត្តសៀមរាប ពិតជា​មាន​សេចក្តី​រន្ធត់ និង​សោកស្តាយ​ពន់ពេក ដោយ​មាន​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆាបឆេះ ព្រះរាជ​ដំណាក់ តូច នៃ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប ។

ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​វេលា​ម៉ោង​២២​និង​០៥​នាទី​យប់​ថ្ងៃអាទិត្យ ទី​១២ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្បែរ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជាមួយនឹង​ការ​ឆាបឆេះ​ព្រះរាជ​ដំណាក់​តូច នៃ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប អាជ្ញាធរ និង​សមត្ថកិច្ច បាន​សហការ​ជាមួយ​មន្ត្រី​គ្រប់គ្រង​ព្រះរាជ​ដំណាក់ អន្តរាគមន៍​ភ្លាម​ៗ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១១​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៣៥​រថយន្ត ហើយ​នៅ​វេលា​ម៉ោង ១២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ ទើប​ពន្លត់​អគ្គិភ័យ​បាន​ទាំងស្រុង ។

ទូលព្រះបង្គំ​យើងខ្ញុំ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជារាស្ត្រ​ទូ​ទាំង​ខេត្តសៀមរាប សូម​លើក​ហត្ថ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក ទេវតា ថែរក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ថែរក្សា​ប្រាង្គ​ប្រាសាទ​អង្គរ យាង​ប្រោះព្រំ​សព្វ​សាធុការពរ​ជ័យ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចម៉ែ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះ​អង្គ​ទាំង​ទ្វេ​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះរាជ​កាយពល​មាំមួន ។

ឆ្លៀតឱកាស​នេះ​ដែរ រដ្ឋបាល​ខេត្ត ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​គ្រប់គ្រង ព្រះរាជ​ដំណាក់ អាជ្ញាធរ និង​សមត្ថកិច្ច ជា​ពិសេស​កម្លាំង​អគ្គិភ័យ ដែល​បាន​សហការ និង​ខិតខំ​ប្រឹងប្រែង អស់ពី​លទ្ធភាព​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ។

ក្រសួងព្រះបរមរាជវាំង នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមីនា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ថា ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​ព្រះរាជ​ដំណាក់​តូច នៃ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប គឺ​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​) ។

ក្រសួងព្រះបរមរាជវាំង ក៏​បាន​សម្តែង​ការ​សោកស្ដាយ​ជា​ពន់ពេក ចំពោះ​ព្រឹ​ត្ត​ការណ៍​ជា​អកុសល​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ