ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ម៉ា រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ក្រោយ​ឃើញ​ក្រុមការងារ​ធ្លាក់​ពីលើ​ឆាក​មិន​ជួយ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ តារាចម្រៀង​ប្រុស​លោក គូ​ម៉ា បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ឯ​ខេត្តបាត់ដំបង ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើ​អោយ​គ្រប់​គ្នា​ហាក់​សម្ដែង​ការ​ភ្ញាក់ផ្អើល​និង​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ ស្រាប់តែ​

ខេត្តបាត់ដំបង ៖ ថ្មី​ៗ​នេះ តារាចម្រៀង​ប្រុស​លោក គូ​ម៉ា បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ឯ​ខេត្តបាត់ដំបង។ ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើ​អោយ​គ្រប់​គ្នា​ហាក់​សម្ដែង​ការ​ភ្ញាក់ផ្អើល​និង​នឹក​ស្មាន​មិន​ដល់​ជាង​នេះ​ទៅ​ទៀត​នោះ ខណៈតារាចម្រៀង​ប្រុស​រូប​នេះកំពុង​តែ​ឈរ​ច្រៀង​នៅ​លើ​ឆាក​សុខ​ៗ ស្រាប់តែក្រុមការងារ​របស់​លោក​ដែល​ជា​អ្នក​កាន់​កាមេរ៉ា​ថត​ម្នាក់ ភ្លេចខ្លួន​ដើរ​ថយក្រោយ​ខ្លាំង​ពេក រហូត​ហួស​ឆាក បណ្ដាល​អោយ​រូបគេ​បាន​ធ្លាក់​ពីលើ​ឆាក​ចុះ​មក​ក្រោម​តែ​ម្តង​។

ហើយ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​រឹតតែ​មានការ​ហួសចិត្ត​ទៅ​ទៀត​នោះ គឺ លោក គូ​ម៉ា បែរជា​នៅ​តែ​បន្ត​ច្រៀង​រហូត ដោយ​មិន​បា​នប​ញ្ឃ​ប់​ការ​ច្រៀង និង​ស្ទុះស្ទារ​រត់​ទៅ​ជួយ ឬ​មួយ​ក៏​ចុះ​ទៅ​ជួយ​ដល់​ក្រុមការងារ​ម្នាក់​នោះ​ឡើយ រហូត​ធ្វើ​អោ​យម​ហាន​ជា​ច្រើន​នាំ​គ្នា​ថត​យក​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Tik Tok ជា​ហូរហែ​តែ​ម្តង​។

ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​នោះ​រួច​មក ពួក​គេ​ក៏​បាន​ចូល​ទៅ​ធ្វើការ​រិះគន់​គ្មាន​សំចៃមាត់ ចំពោះ​លោក​យ៉ាង​ចាស់ដៃ​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ ដោយ​ពួក​គេ​មានការ​លើក​ឡើង​ដាក់​ទៅ​ចំ​ៗ​ថា «​ខ្ញុំ​គិត​ថា បើ​ពេល​នឹង​គាត់​ជួយ​អ្នក​ថត​សិន ហើយ​ចាំ​ច្រៀង​ម្តងទៀត គឺ​ល្អ​មែនទែន​» «​ហេតុ​អ្វី​ក៏​ឃើញ​ក្រុមការងារ​ធ្លាក់​ពីលើ​ឆាក​ហើយ មិន​ព្រម​ចុះ​ទៅ​ជួយ​គាត់​អ​ញ្ចឹ​ង? ចង់​និយាយ​ថា ច្រៀង​ម្តងទៀត​ក៏​មិន​ទាស់​ខុស​ដែរ បង សំខាន់​ជួយ​បង Camera man សិន​ទៅ​» «​ហេតុ​អ្វី​មិន​ឈប់​ច្រៀង ហើយ​ទៅ​ជួយ​លើក​គាត់​សិន​ទៅ?​» «​បើ​ខ្ញុំ​វិញ ច្បាស់​ជា​ឈប់​ច្រៀង​សិន ហើយ​ទៅ​មើល​គាត់​ហើយ​» «​បែរមុខ​នឹង​ថយក្រោយ អត់​ជួយ​មើល​គ្នា ហើយ​នៅ​ច្រៀង​កើត​ទៀត​សុំ​ខ្លាច​ហើយ​» «​ដឹង​ថា គាត់​ថយក្រោយ​ហើយ ហេតុ​អ្វី​បង​គូ​ម៉ា មិន​ឈប់​ដើរ​សិន​ទៅ​» «​វា​មិន​ខុស​ទេ បើ​គាត់​ឈប់​ច្រៀង ហើយ​មើល​គ្នា​តិច​ក៏​មិន​អី​ដែរ គេ​អាច​ចាក់​ច្រៀង​ម្ដងទៀត​បាន​តើ​» «​រួច​មក​ទើសភ្នែក​ខ្លាំង​ពេក​»​។

ចំណែកឯ​ហ្វេ​ន​ខ្លះ​ទៀត ក៏​បាន​បញ្ចេញមតិ​កាន់ជើង​តារា​ប្រុស​រូប​នេះ​បែប​នេះ​ថា «​ពេល​ដែល​កាមេរ៉ា​មែន ធ្លាក់​ពីលើ​ឆាក ចិត្ត​លោក គូ​ម៉ា ក៏​ចង់ទៅ​ជួយ​ដែរ តែ​ដោយសារ​ផ្សាយ​ផ្ទាល់ អ្នក​ចាត់ចែង​កម្មវិធី​ធ្វើ​កាយវិការ​ឱ្យ​គាត់​បន្ត​ការ​សម្ដែង​ទៀត ទាល់តែ​ចប់​មួយ​បទ​នេះ​»​។ «​អ្នក​ខ​មិន ឆុងតែ​កុំ​សូវ​ដាក់​ស្ករ​ច្រើន​ពេក ម្ចាស់​កម្មវិធី​ហៅ​មក​ច្រៀង​តើ មិនមែន​ហៅ​មក​សង្គ្រោះ​អ្នក​ថត​ទេ គេ​កំពុង​តែ​ឡាយ មិនមែន​ឈុត​ក្រៅ​ឆាក​ទេ​»​។

ហ្វេ​ន​ខ្លះ​ទៀត ក៏​បាន​បញ្ចេញមតិ​ថា «​គេ​កំពុង​ឡាយ ប្រហែល​គាត់​ខ្លាច​ខូច​កម្មវិធី​គេ​ទេ​ដឹង ហើយ​មួយទៀត រឿង​គាត់​អត់​ជួយ ព្រោះ​ប្រហែល​គាត់​ឃើញ​ក្រុមការងារ​ជួយ​ខាងក្រោម​ស្រាប់ ខ្ញុំ​ឃើញ​គេ​រត់​មក​ជួយ​» «​ការ​ផ្សាយ​ផ្ទាល់​ពិបាក​ជួយ​ណាស់ មាន​តែ​ធ្វើ​ធម្មតា ទុក​អោយ​ក្រុមការងារ​គាត់​ជួយ​វិញ​» «​បើ​តាម​ការ​សង្កេត​ប្រហែលជា​គាត់​ច្រៀង​បិទ​ភ្នែក​ហើយ ព្រោះ​គាត់​កំពុង​តែ​ដាក់​អារម្មណ៍ ដល់​ពេល​បើកភ្នែក​វិញ​បាត់​កាមេរ៉ា 0 ដល់​អ​ញ្ចឹ​ង​ទៅ គាត់​ចង់​ឆ្ងល់​ដែរ​»​។

សូម​ជំរាប​ផង​ដែរ​ថា បើ​យើង​នាំ​គ្នា​ក្រឡេក​មក​ដឹង​ឃើញ​ថា តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​លោក គូ​ម៉ា ដែល​បាន​ប្រឡូក​ចូល​នៅ​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ អស់​រយៈពេល​ជា​ច្រើន​ខែ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​ជា​រឿយ​ៗ លោក​កាន់តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ៗ​តាម​រយៈ​នៅ​បទ​ចម្រៀង​ដ៏​ពីរោះ​ៗ​របស់​លោក​ជា​ច្រើន​បទ​ដែល​មាន​ចំណងជើង​ថា «​សន្យា​បាន​ទេ​» គ្មាន​បង អូន​កុំ​យំ​» «​មើល​រំលង​មនុស្ស​ស្រី​ម្នាក់​» «​បុរស​ម្នាក់​នេះ​រស់​ដើម្បី​ស្រលាញ់​អូន​» «​ស្រលាញ់​មនុស្ស​មិន​គួរ​ស្រលាញ់​» «​ហេតុ​អ្វី​យើង​បែក​គ្នា?​» រូប​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ លោក​កាន់តែ​ទទួល​បាន​នៅ​ការ​គោរព​ស្រលាញ់​ចូល​ចិត្ត និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​សំណាក់​មហាជន ក៏​ដូច​ជា​ហ្វេ​ន​ៗ​ជា​ច្រើន មិន​ថា​ក្មេង​ចាស់ ឬ​ប្រុស​ស្រី​នោះ​ឡើយ​៕ ដោយ ៖ សុភា ដា​នេ​ត

@dylihour81

🥲🥲អត់ដឹងគាត់មិចហើយទេ #គូម៉ា #fvp #ganzbergpermiumconcert2023 #btb

♬ original sound – DY LIHOUR – LIHOUR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ