ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា រំពឹងថា នឹងមានកំណើន​ទេសចរពីឡាវ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ដឹកនាំប្រតិភូ​ក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ ទៅបំពេញទស្សនកិច្ច នៅប្រទេសឡាវ…

ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ដឹកនាំប្រតិភូ​ក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរណ៍ ទៅបំពេញទស្សនកិច្ច នៅប្រទេសឡាវ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ហើយក្នុងនោះ កម្ពុជា ក៏រំពឹងថា នឹងមាន​កំណើន​ទេសចរ​ពីប្រទេសឡាវ ផងដែរ​។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងយោងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍​រវាងប្រទេសទាំងពីរ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

អំឡុង​ដំណើរ​ទស្សន​កិច្ច​នេះ ​លោក​រដ្ឋមន្ត្រី ថោង ខុន នឹងត្រូវអនុញាត​ឱ្យចូលជួបសម្តែង​ការគួរសម​ជាមួយឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលឡាវ និងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី សួនសុវណ្ណ វិញ៉ាកេតន៍ រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។ ព្រមជាមួយនោះ ក៏នឹងមានកិច្ចប្រជុំរវាងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍​នៃប្រទេសពីរផងដែរ។

តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជារំពឹងថា នឹងមានកំណើននៃរំហូរទេសចរទៅវិញទៅមក ក៏ដូចជា រំហូរទេសចរចិន និងទេសចរប្រទេសទីបីផ្សេងទៀត ទៅវិញទៅមករវាងប្រទេស​ទាំងពីរឡាវ-កម្ពុជា ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ