ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លេង​ចាញ់​លុយ​អស់​ជា​ច្រើន រួច​ចោទ​ថា​លេងល្បិច រហូត​ឈ្លោះ​គ្នា​យក​កាំ​បិ​.​ត​ផ្អើល​ផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បន្ទាន់​ពី​លេងបៀ​រកា​តេ ចាញ់​គេ ហើយ​ចោទ​ថា «​គេ​លេង​ល្បិ​.​ច​» ធ្វើ​ឱ្យ​ឈ្លោះប្រកែក​រហូត​វា​.​យ​គ្នា​ប្រាវ​តែ​ម្តង ចំណែក​ខាង​ជន​បង្ក​ក៏​បានរ​ត់ទៅ​ផ្ទះ​រួច​ទាញ​យក​

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បន្ទាន់​ពី​លេងបៀ​រកា​តេ ចាញ់​គេ ហើយ​ចោទ​ថា «​គេ​លេង​ល្បិ​.​ច​» ធ្វើ​ឱ្យ​ឈ្លោះប្រកែក​រហូត​វា​.​យ​គ្នា​ប្រាវ​តែ​ម្តង ចំណែក​ខាង​ជន​បង្ក​ក៏​បានរ​ត់ទៅ​ផ្ទះ​រួច​ទាញ​យក​កាំ​បិ​.​ត​បុ័ងតោ​មក​កា​.​ប់​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ រួច​ជន​បង្ក​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​៤ ទល់មុខ​នឹង​ហ្គា​រ៉ា​ស់​សាំង​តេ​លា ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​បង្ក​ខាងលើ​នេះ​មានឈ្មោះ វៀង មិន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ សន ពៅ អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ភាគី​ខាង​ជន​បង្ក បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើត ពួក​គាត់​បាន​ណាត់​បបួល​គ្នា​មក​លេង​ល្បែ​.​ង​ស៊ីសង គឺ​លេងបៀ​រកា​តេ ដោយ​មាន​គ្នា​៤​នាក់ ក្នុង​នោះ​ម្ខាង​២​នាក់​ៗ​ដូច​គ្នា​។ ហើយ​ចាប់ផ្ដើម​លេង​តាំងពី​ម៉ោង​៩ រហូត​ដល់​ដល់​ម៉ោង​កើតហេតុ​ខាងលើ បន្ទាប់​មក​ខាង​ជន​រង​គ្រោះ​បាន​លេង​ចាញ់​លុយ​អស់​ជា​ច្រើន ក៏​ចោទ​ថា ពួក​គាត់​លេង​ល្បិ​.​ច នៅ​ពេល​នោះ​ក៏​បាន​ជជែក​តឹង​សរសៃ​.​ក​ដាក់​គ្នា​ទៅ​វិញ​ហើយ ស្រាប់តែ​ខាង​ជន​រង​គ្រោះ​បាន​ឆក់​យក​លុយ​ពី​ដៃ​បងប្រុស​គាត់​វិញ ទើប​បង្ក​ឱ្យ​ក្លាយទៅជា​ហិ​.​ង្សា​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង​។ ដោយ​ខឹង​ខ្លាំង​ពេក ខ្លួន​ក៏​បានរ​ត់ទៅ​ផ្ទះ រួច​ទាញ​យក​កាំ​បិ​.​ត​បុ័ងតោ​រត់​ត្រឡប់​មក​វិញ ហើយ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​អោយ​រយះ​ដៃ​ម្ខាង​ផ្នែក​ខាងឆ្វេង​ហូរ​ឈា​.​ម​ស្រោច​ពេញ​ខ្លួន ក៏​សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ឯក​សម្ភព​សែន​ជ័យ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ចំណែក​ជន​បង្ក​វិញ ក៏​បាន​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាន​ជាង​១០០​ម៉ែត្រ តែ​ដោយសារ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ក៏​ទន់​ដៃជើង​ទៅ​មុខ​លែង​រួច​តែ​ម្តង ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដេញ​តាម​ស្ទាក់​ឃាត់ខ្លួន​បាន​នាំ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​រង់ចាំ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​នៅ​ថ្ងៃស្អែក និង​កសាង​សំណុំរឿង​បញ្ជូន​ជន​បង្ក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ