ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន​៖ ដើម្បី​រក​អ្នក​បាត់​ខ្លួន​នៅ​ផ្លូវ​វែង​ស្រេង គឺ​ត្រូវ​នាំ​មេ​បាតុកម្ម​មក​សួរ​ចម្លើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ស្នើ​ឲ្យ​កម្មករ កម្មការិនី​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​

រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ស្នើ​ឲ្យ​កម្មករ កម្មការិនី​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​រក្សាសុខ​សន្តិភាព​ដែល​មាន​ក្នុង​ដៃ ជៀសវាង​បង្កចលាចល​នៅ​រោងចក្រ​ដែល​អាច​ឈាន​ដល់​ការ​បាត់បង់​ការងារ ។​

នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​វ​ឌ្ឍៈ​១ តាម​បណ្តោយ​ផ្លូវ រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៧ នេះ សម្តេច​បាន​រម្លឹក​ទៅ​ដល់​ចលាចល​នៅ​ចុងឆ្នាំ២០១៣ និង​ដើមឆ្នាំ២០១៤ ដែល​មាន​បាតុកម្ម​ក្លាយទៅជា​កុបកម្ម​ហឹ​ង្សា​នោះ គឺ​សម្តេច​បាន​ចោទ​ជា​សំ​នួ​រថា ​តើ​មាន​កម្មករ​រោងចក្រ​កាត់ដេរ​ពិតប្រាកដ​ចំនួន​ប៉ុន្មាន​ចេញ​មក​ធ្វើ​បាតុកម្ម​នោះ ជា​ពិសេស​គឺ​វា​មិន​អាច​ទៅ​រួច​ទេ ​ដែល​កម្មករ កម្មការិនី​នាំ​គ្នា​តវ៉ា​ទាមទារ​លក្ខខណ្ឌ ​និង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ម៉ោង ២ ភ្លឺ​នោះ ។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​ក្មួយ​មិន​ត្រូវ​ទុក​ឲ្យ​ចលាចល ណាមួយ​កើតឡើង​នៅ​ក្នុង​តំបន់​រោងចក្រ​របស់​ខ្លួន​ទេ ​[…] ។ ចុងឆ្នាំ២០១៣ និង​ដើម ២០១៤ ផ្លូវ​វេង​ស្រេង​ជា​ចំណុច​ក្តៅ»​។​

សម្តេច​បាន​ឲ្យ​ដឹងផង​ដែរ​ថា អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​រូប​ដែល​បាន​ចែក​នំ​បុ័ង​ដល់​កុបករ និង​បាន​គេច​ទៅ​ដល់​អា​មេ​រិ​ក​ហើយ ។ អ្នកតំណាង​រាស្ត្រ​ម្នាក់​នោះ បាន​គេច​ខ្លួន​ពី​កម្ពុជា តាម​ច្រក​កំ​រៀង ខេត្តបាត់ដំបង​កន្លង​មក បាន​គេច​ទៅ​ដល់​អា​មេ​រិ​ក​ហើយ បន្ទាប់​ពី​បរាជ័យ​ចូល​ប្រទេស​កា​ណា​ដា​កាលពី​ថ្ងៃ​ទី ១៤ ខែកញ្ញា​។​

សម្តេច​បាន​ដាក់​ផ្លែ​ថា​៖ «​ចេះ​ភ័យ​ខ្លួន​ដែរ​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ហឹ​ង្សា​ពិតប្រាកដ​នៅ​ទី​នេះ (​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​) គឺ​មិនមែន​ចេញពី​កម្មករ​នោះ​ទេ តែ​មាន​មេដឹកនាំ​កម្មករ ដែល​បាន​ទៅ​ទម្លាយ​ទ្វារ​រោងចក្រ​មួយ​ចំនួន​នៅ​ភ្នំពេញ និង​ស្វាយ​រៀង នៅ​ពេល​កម្មករ​ពិតប្រាកដ​នៅ​បន្តការងារ​ធ្វើ​មិន​ចូលរួម​បាតុកម្ម​របស់​គេ ។

នៅ​ព្រឹត្តិការ​ដែល​កើត​មាននៅ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ ២០១៤ ក៏​មាន​បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​ថា មាន​បាត់​ខ្លួន​មនុស្ស​ម្នាក់​ផង​ដែរ​។ សម្តេច​ក៏​បាន​បញ្ជាក់​ថា មេខ្លោង​ក្បត់ជាតិ (​សំដៅលើ​លោក កឹ​ម សុខា មេ​បក្ស​សង្គ្រោះ​ជាតិ​) ត្រូវ​បាន​ចាប់ខ្លួន​ហើយ ។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​អ​ញ្ចឹ​ង​ដើម្បី​រក មនុស្ស​ដែល​បាត់​ខ្លួន ទាល់តែ​នាំ​អា​មេ​បាតុកម្ម យក​មក​សួរ​ចម្លើយ ។ យកប្រមូល​មេ​បាតុកម្ម ទាំងឡាយ​មក​សួរ​ចម្លើយ ទើប​ដឹង​ថា​មនុស្ស​បាត់​ខ្លួនទៅ​ណា?» ​។ សម្តេច​បាន​បញ្ជាក់​ថ្មី​ថា កម្មករ​ទាំងអស់​មិន​ត្រូវ​ឲ្យ​មាន​ចលាចល​កើតឡើង ដែល​នាំ​ឲ្យ​មាន​បាត់បង់​ការងារ និង​ខ្វះ​សុ​វត្តិភាព​ការងារ​របស់​យើង​ទេ ហើយ​មិន​ត្រូវ​ទុក​ឲ្យ​រោងចក្រ​របស់​យើង​ពោរពេញ​ទៅ​ដោយ​បង​តូច​បងធំ និង​ក្មេង​គ្រឿងញៀន​មក​បំផ្លាញ​ការងារ​ទេ ៕