ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ ប្រកាស​ច្រាន​ចោលការ​ផ្សាយ​បំភ្លៃ និង​ញុះញង់​របស់​ទណ្ឌិត សម រ​ង្ស៊ី

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​ប្រកាស ច្រាន​ចោលការ​ផ្សាយ​របស់​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រ​ង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​លើស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​ក្រុម​គ្រួសារ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រកាស​យ៉ាង​ដូច្នេះ​ថា សូម​ប្រឆាំង​ដាច់ខាត ចំពោះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Rainsy ចុះ​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៣ និង​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ ដែល​បាន​ចុះ​ខ្លឹមសារ មានការ​ញុះញង់​បំបែកបំបាក់​ជាតិ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជាក់​ថា «​សម្តេច និង​ក្រុម​គ្រួសារ នៅ​តែ​ប្រកាន់​ជំហរ​គាំទ្រ​ទាំងស្រុង​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នា​ពេល​អនាគត​» ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បន្ត​ថា កង​យោធពលខេមរភូមិន្ទ បន្ត​ប្តេជ្ញា​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី បាន​គត់មត់ ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុខ​សុវត្ថិភាព​សង្គម ប្រឆាំង​ដាច់ខាត ចំពោះ​ឧបាយកល​ទុច្ចរិត​របស់​ពួក​ប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិ​នានា ដែល​បាន​ប្រើប្រាស់​ចលនា​បដិវត្តន៍​ពណ៌ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​សង្គម​ជាតិ មិន​ឱ្យ​ធ្លាក់​ក្នុង​អ​ស្ថិរភាព អសន្តិសុខ ការ​បែកបាក់​ជាតិ និង​សង្គ្រាម​សារ​ជា​ថ្មី​ទៀត ធ្វើ​ឱ្យ​សង្គម​ជាតិ​បន្តដំណើរ​ទៅ​មុខ​ឥត​ឈប់​លើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍ និង​មាន​ឆន្ទៈ​មោះមុត ការពារ​ដាច់ខាត​រដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ គូសបញ្ជាក់​បន្ថែម​ថា «​សម្តេច​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស សូម​បន្ត​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏​ត្រជាក់ នៃ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​រួម​សាមគ្គី​ជុំវិញ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ថែរក្សា​សន្តិភាព ការពារ​រាល់​សមិទ្ធផល នៃ​សង្គម​ជាតិ និង​បន្ត​កសាង​មាតុភូមិ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ