ដុំ​សក់​ដ៏​ធំ​ក្នុង​ពោះ​ស្ត្រី​ម្នាក់


«The Sun»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ញៀន​នឹង​ការ​ទទួលទាន​សក់​ធ្វើ​ឱ្យ​សរសៃសក់​ប្រមូលផ្តុំ​នៅ​ក្នុង​ពោះ និង​ក្រពះ​មិន​អាច​រំលាយ​បាន ។ ដុំ​សក់​ធ្វើ​ឲ្យ​កកស្ទះ​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​ត្រូវ​នាំ​ទៅ​ស​ង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ។

គ្រូពេទ្យ​បាន​វះកាត់​យក​ដុំ​សក់​ប្រវែង​សរុប​២៥​សង្ទីម៉ែត្រ ទទឹង​១២​សង្ទីម៉ែត្រ ទម្ងន់​៧៥០​ក្រាម​ចេញពី​ពោះ ។

ស្ត្រី​នោះ​តែងតែ​ក្អួតចង្អោរ​នៅ​ពេល​ទទួលទាន​អាហារ ព្រមទាំង​ឈឺ​ក្នុង​ពោះ​ជា​ប្រចាំ ។

លោក​វេជ្ជបណ្ឌិត​Bharat Kamath​ផ្នែក​វះកាត់​ឱ្យ​ដឹង​ថា នៅ​ពេល​វិនិច្ឆ័យ​ពី​អាការ​ជំងឺ​រួច​គ្រូពេទ្យ​ជំនាញ​ប្រទះ​ឃើញ​មាន​ដុំ​ចម្លែក​ជាប់​នៅ​បរិវេណ​ពោះ​របស់​អ្នកជំងឺ ។ ក្រោយមក​ស្គែ​ន​បង្ហាញ​ថា មាន​ដុំ​សក់​ធំ​ជាប់​នៅ​ក្នុង​ពោះ​ផ្តុំ​ជា​រូប​ក្រពះ​លាតត្រដាង​កាត់​ពោះវៀនតូច​ផ្នែក​ដើមដំបូង ។

ស្ត្រី​នោះ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​ផ្លូវចិត្ត​ព្រោះ​អាច​ដក​សក់ ឬ​រោម​របស់​ខ្លួន​លេប​ដោយ​មិនដឹង​ខ្លួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ