ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គុក​សម​ណាស់… ក្រោយ​លេង​ល្បែង​​ស្នេហ៍​ស៊ីទាំង​ខ្លួន​ ស៊ីទាំង​ទ្រព្យ​​

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កញ្ជ្រៀច​​តាម​ស្វែងរករហូត​​ឃាត់ខ្លួន​បាន​​នៅ​​រាជធានី​ភ្នំពេញ

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​កញ្ជ្រៀច​​តាម​ស្វែងរករហូត​​ឃាត់ខ្លួន​បាន​​នៅ​​រាជធានី​ភ្នំពេញ ដោយ​យោង​តាម​ពាក្យបណ្តឹង​​របស់​នារី​ជាស​ង្សារ​​​​ចោទប្រកាន់​​​ថា ​បាន​លួង​នាង​ដេក​ជាមួយ រួច​ក៏​លួច​​ដោះ​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​​សល់​ រួច​​​យក​ទៅ​​​លក់​​នៅ​រាជធានី​ភ្នំពេញ ។

ប្រភពឱ្យ​ដឹងថា ជន​សង្ស័យ​ខាងលើ​​ឈ្មោះ​ហុង គឹ​ម​ឡេ​ង ​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ម៉េ​សរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ​កញ្ញា ​ស្ថិត​នៅ​ចំណុច​មុខ​ហាង​ម៉ាស្សា​បឹង​ត្របែក​ ​ក្នុង​​ខណ្ឌចំការ​មន រាជធានី​ភ្នំពេញ ​​ក្នុង​ពេល​ឃាត់ខ្លួន​ សមត្ថ​កិច្ច​​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​នៅជាប់​​ខ្លួន​ជន​សង្ស័យ​​​ផង​ដែរ ។

លោក ពៅ ជីវី ស្នងការ​រង​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ការ​ទទួល​បណ្តឹង​នារីសង្សារ​​​មាន​អាយុ​២៧​ឆ្នាំ ​ថា ​ជនសង្ស័យ​ដែល​ត្រូវជា​សង្សារ​បាន​លួច​យក​ទ្រព្យសម្បត្តិ​ពី​ខ្លួន ​កាលពី​យប់​ថ្ងៃ​ទី​០៩ កញ្ញា ។ លោក​បន្ត​ទៀត​ថា​ តាម​ពាក្យបណ្តឹង​ទ្រព្យសម្បត្តិ​ដែល​​​​បាន​បាត់បង់​រួម​មាន​ចិញ្ចៀន​ពេ​ជ្រ២​វង់ (​តំលៃ​២៣៥ដុល្លារ,) ​ខ្សែជើង​ប្លាក​​ទី​ន​២​ខ្សែ​​​,​ នាឡិកា​ដាំ​ពេជ្រ​១​គ្រឿង​តម្លៃ​២៨០០​ដុល្លារ​​, ទូរ​សព្ទ័​១​គ្រឿង​តម្លៃ១០៥០​ដុល្លារ​, លុយ​ដុល្លារ២៥០ដុល្លារ ​សរុប​ស្មើ៧៧៤២ដុល្លារ​ ។

ប្រភព​ដដែល​​បញ្ជាក់​ថា នារី​​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យជា​​យូរហើយ ទើប​ក្រោយ​ពេល​កើតហេតុ​ នារី​រង​គ្រោះ​ស្គាល់​ទីតាំង​ដែល​ជនសង្ស័យ​យក​គ្រឿងអលង្កា​ទៅ​លក់​ ដែលផ្អែក​លើ​វិ​ក្កយ​បត្រ ​។