ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Mew ចេញ​មុខ​បកស្រាយ​រឿងរ៉ាវ​ដែល​​​ដៀមដាម​បង្ខូច​កេរ្តិ៍ឈ្មោះ Bella

2 អាទិត្យ មុន

តារា​សម្ដែង​ថៃ​ស្រី​ស្រស់​កូន​មួយ អ្នក​នាង Mew Nittha ដោយ​ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៣ តារា​ស្រី​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​និយាយ​បកស្រាយ និង​បាន​ប្រកាស​ក្ដែ​ង​ៗ​សារភាព​ទាំង​គ្មាន​លាក់លៀម​ចំ​ៗ​ថា

ប្រទេស​ថៃ ៖ តារា​សម្ដែង​ថៃ​ស្រី​ស្រស់​កូន​មួយ អ្នក​នាង Mew Nittha ដោយ​ថ្មី​ៗ​នេះ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៣ តារា​ស្រី​រូប​នេះ​ក៏​បាន​ចេញ​មុខ​មក​និយាយ​បកស្រាយ និង​បាន​ប្រកាស​ក្ដែ​ង​ៗ​សារភាព​ទាំង​គ្មាន​លាក់លៀម​ចំ​ៗ​ថា ខ្លួន​ពិតជា​មានការ​សោកស្តាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​បាន​និយាយ​នៅ​ខ្លឹមសារ​មួយ​ចំនួន​។ ហាក់​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅ​ពាក្យ​សម្ដី​មួយ​ចំនួន​ដែល​បាន​កើតឡើង​និយាយ​មិន​ចេះ​គិត រហូត​ធ្វើ​អោយ​រឿង​ទាំងនេះ វា​បាន​ប៉ះពាល់​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​គ្រប់​ៗ​គ្នា​ដូច្នេះ ដែល​ប៉ុន្មាន​ថ្ងៃមុន​នេះ​ពួក​ខ្ញុំ​បាន​បង្កើត​កម្មវិធី​ជា​ក្រុម នៅ​ក្នុង Challenge Channel របស់​កំពូល​តារា​សម្ដែង​ស្រី Mai Davikah ។ ដោយ​ក្នុង​នោះ មាន​តារា​ស្រី Margie Rasri តារា​ស្រី Mew Nittha តារា​ស្រី​Mint Chalida ។

Picture

យ៉ាងណាមិញ សម្រាប់​ចូលរួម​នៅ​ក្នុង​កម្មវិធី​ថ្លែង​ជា​លើក​ដំបូង​សម្រាប់​តារា​សម្ដែង​ស្រី​ដែល​មានឈ្មោះ​ល្បីល្បាញ​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ អ្នក​នាង Mew Nittha Khuhapremkit នេះ​ដែរ ក៏​មាន​តារា​ស្រី​មួយ​ក្រុម​ចំនួន​៤​នាក់​ដែល​បាន​លេចមុខ​ចូល​ប្រឡូក​នៅ​ក្នុង​ខ្លឹមសារ​ជាមួយ​តារា​ស្រី Mai Davika Hoorne ដែល​បាន​និយាយ​នៅ​ពាក្យ​សម្ដី​ខ្លះ​ៗ​ទៅ​ដល់​អ្នក​ទី​៣​យ៉ាងធ្ងន់ធ្ងរ រហូត​ទាល់តែ​ក្លាយទៅជា​រឿង​ធំ​ដែល​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះឡើយ​។

Picture

ហើយ​ក៏​ចង់​ប្រាប់​ថា ខ្ញុំ​និយាយ​នេះ គ្រាន់តែ​ទុក​មើល​វា​ជា​មេរៀន ដើម្បី​ទៅ​ថ្ងៃក្រោយ​តែ​ប៉ុណ្ណោះ​។ តែ​ក៏​សូម​ផ្ដាំ​ថា មុន​នឹង​និយាយ ប្រយ័ត្ន​ពាក្យ​សម្ដី​របស់​អ្នកផង ព្រោះ​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​គេ​បាន​។ រហូត​ធ្វើ​អោយ​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​ពុក​ម៉ែ​បងប្អូន​។ ហើយ​ក៏​បាន​ធ្វើ​អោយ​ខ្លួន​ខ្ញុំ​ផ្ទាល់ ហាក់ដូចជា​មិន​ស្រួល​ជាមួយនឹង​អ្វី​ដែល​បាន​កើតឡើង​ផង​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​សុំ​ទោស​ចំពោះ​ទ​ង្វើ​របស់​ពួក​ខ្ញុំ​ទៅ​កាន់​អ្នក​គ្រប់​គ្នា​ផ្ទាល់ ជា​ចុង​ក្រោយ​ខ្ញុំ​នៅ​តែ​បកស្រាយ និង​និយាយ​ទទូច​ដដែល​ៗ​ថា មិន​មាន​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ ឬ​មួយ​ក៏​រួមគំនិត​គ្នា​និយាយដើម​អ្នក​ណា​ម្នាក់​នោះ​ឡើយ​។ ដែល​ពួក​យើង​ធ្វើ​កម្មវិធី​នោះ​ឡើង គ្រាន់តែ​ចង់​ចែករំលែក​នៅ​បទ​ពិសោធន៍​ខ្លះ​ៗ និង​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ពី​សំណួរ​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ចៃដន្យ​តែ​ប៉ុណ្ណោះ​ឯង ហើយ​ក៏​គ្មាន​ន​ណា​ម្នាក់​ចង់​និយាយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​មនុស្ស​ម្នាក់​ទៀត​នោះ​ដែរ​។ ហើយ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ភ្ជាប់​ទៅ​ភាគី​ទី​៣ ដល់​ថ្នាក់​គាត់​មិន​ស្រួល​ក្នុង​ចិត្ត ដូច​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង វា​មានការ​គិត​តិច​ពេក​។ ហើយ​ខ្ញុំ​ក៏​មិន​បាន​គិត​ថា ចម្លើយ​របស់​យើង​នឹង​ភ្ជាប់​រឿង​ច្រើន​បែប​នេះនោះ​ទេ ហើយ​វា​ក៏​ជា​មេរៀន​មួយ​ដែល​ត្រូវ​ប្រយ័ត្ន​នឹង​ពាក្យ​សម្ដី មិន​អាច​អោយ​ប៉ះពាល់​ដល់​អ្នក​ដទៃ​បាន​នោះ​ឡើយ​។

Picture

បញ្ជាក់ ៖ សម្រាប់​ខ្លួន​តារា​ស្រី​រូប​នេះ​ផ្ទាល់ នាង​មិន​មាន​បញ្ហា​ជាមួយ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ​ទេ​។ អាច​ធ្វើការ​ជាមួយ​មនុស្ស​គ្រប់​គ្នា ហើយ​ក៏​ជា​ការ​ទទួលស្គាល់​ផង​ដែរ នៅ​មតិ​មួយ​ចំនួន គឺ​វា​ហាក់​មានការ​សា​.​ហាវ​ពេក​។ ប៉ុន្តែ​សូម​ឲ្យ​វា​កន្លង​ផុត​ទៅ​ចុះ ចាប់ពីរ​ថ្ងៃនេះ​តទៅ​៕ ដោយ ៖ សុភា ដា​នេ​ត

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture