ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​​២គ្រឿងពន្លះគ្នា​ត្រង់​ផ្លូវកោង៥០ម៉ែត្រ ១​គ្រឿង​ខ្ទេចមុខ ១គ្រឿង​ទៀត​ធ្លា.ក់​​​​​ប្រឡាយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​​​ម៉ាក​ឡិច​​ស៊ី​ស ​RX៣៣០ ​មួយ​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏

​រាជធានីភ្នំពេញ ៖ រថយន្ត​​​ម៉ាក​ឡិច​​ស៊ី​ស ​RX៣៣០ ​មួយ​គ្រឿង​ ខណៈ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុ.ក​នឹង​រថយន្ត​ហា​យ​ឡែន​ឌ័រ​ពីក្រោយ​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​ហា​យឡែន​ឌ័រ ​ធ្លា.ក់​ប្រឡាយ​ទឹក​ស្អុយ រង​ការ​ខូចខាត​យ៉ាងដំណំ ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ​២០២៣ ចំនុច​ផ្លូវ​កោង​៥០​ម៉ែត្រ ក្នុងភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ហា​យ​ឡែនឌ័រ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2O-7956 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ៥​០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើតហេតុ ដែល​ជា​ផ្លូវ​កោង ក៏បាន​ស៊ី​ញ៉ូ​បត់​ស្ដាំ ចូល​ទៅ​ផ្លូវលំ​ក្នុងភូមិ ។

តាម​ប្រភពព័ត៌​មាន​បានបន្ត​ថា ​គាប់​ជួន​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​មាន​បុរស​២​នាក់ ​រូប​ទាំង​អ្នកបើកបរ​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX៣៣០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-9274 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ល្បឿន​លឿន​ខ្វះ​ប្រុង​ប្រយ័ត្ន ក៏ជ្រុល​ទៅ​បុ.ក​ និង​រថយន្ត​ហា​យ​ឡែន​ឌ័រ​ពីក្រោយ​យ៉ាង​ពេញទំហឹង ដែល​ធ្វើ​អោយ​រថយន្ត​ហា​យ​ហា​យឡែន​ឌ័រ ជ្រុល​ទៅ​ធ្លា.ក់​ផ្លូវ​ចូល​ប្រឡាយ​ទឹក​ស្អុយ​ដែល​នៅ​ក្បែរ​នោះ រង​ការ​ខូចខាត​យ៉ាងដំណំ ​។ ​ភ្លាម​ៗ​នោះ​ដែរ​ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ជួយ​ទាញ​ចេញ​តាម​ទ្វារ​ក្រោយ ដោយ​មាន​រង​របួស​ត្រង់​ក ហើយ​មួយសន្ទុះ​ក៍​ត្រូវ​សាច់ញាតិ​មក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​តែ​ម្តង ។

ដោយឡែក​រថយន្ត​ឡិច​​ស៊ី​ស​RX៣៣០​វិញ នៅ​ពេល​ដែល​បុ.ក​រថយន្ត​ហា​យ​ឡែន​ឌ័រ​ហើយ ក៏​បាន​រេ​ចង្កូត​ទៅ​ចំណី​ផ្លូវ​ម្ខាង​ទៀត រង​ការ​ខូចខាត​ខ្ទេច​ផែ្ន​ក​ខាង​មុខ តែ​សំណាងល្អ​ដែល​ធ្វើ​អោយ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​រង​របួស​បន្តិចបន្តួច​មិន​បាន​ទៅ​មន្ទីរ​នោះ​ទេ ។

ក្នុង​ហេតុការណ៍​នេះ​ដែរ​ ក៏​មាន​តំណាង​ភាគី​ខាង​រថយន្ត​ហា​យ​ឡែនឌ័រ ចង់​ធ្វើការ​សម្របសម្រួល ដោយ​អោយ​អោយ​ភាគី​ខាង​រថយន្ត​លុ​ច​ស៊ី​ស​RX៣៣០​ជួយ​ចេញថ្លៃ​ព្យាបាល​របួស និង​ជួសជុល​រថយន្ត​អោយ​វិញ តែ​ខាង​រថយន្ត​លុ​ច​ស៊ី​ស RX៣៣​វិញ មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ដោយសារ​តែ​ការ​សម្របសម្រួល​គ្នា​មិន​ត្រូវ​មធ្យោបាយ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ