រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃ.ស បានធ្វើការស្រាវជ្រាវរយៈពេល២ថ្ងៃរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងចំណោមបក្សពួកចំនួន៧នាក់ ដែលបានប្រើកាំបិ.ត និងដុំថ្ម គប់ និងកា.ប់ទៅលើបុរសចំនួន២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ព្រៃ.ស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
![Picture]()
នគរបាលបានឃុំខ្លួនជនសង្ស័យទាំង៦នាក់ខាងលើនេះ ជាបណ្ដោះអាសន្ននៅអធិការដ្ឋនគរបាលខណ្ឌដង្កោ និងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ប៉ុន្តែទោះបីជាបែបណា នគរបាលនៅមិនទាន់បញ្ជាក់ប្រាប់ឲ្យដឹងពីអត្តសញ្ញាណនៅឡើយទេ ខណៈបក្សពួកម្នាក់ទៀត កំពុតែងរត់គេចខ្លួននៅឡើយ។
![Picture]()
បើតាមនគរបាលបានប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ មានគ្នាចំនួន៧នាក់ ប្រដាប់ដោយកាំបិ.ត និងដុំថ្ម ធ្វើសកម្មភាពគប់ និងកា.ប់ទៅលើបុរសចំនួន២នាក់ បណ្ដាលជនរងគ្រោះរងរបួសធ្ងន់។ បន្ទាប់មក បានរត់គេចខ្លួនបាត់អស់ស្រមោល ហើយសកម្មភាពរបស់ក្រុមជនដៃដល់ទាំងនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពថែមទៀតផង។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ភ្លាមៗនោះ ប្រជាពលរដ្ឋបានដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
![Picture]()
ក្រោយពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃ.ស បានបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៦ និងថ្ងៃទីទី១៧ ខែមីនា ឆ្នាំ២០២៣ ទើបឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ រីឯបក្សពួកម្នាក់ទៀត កំពុងតែរត់គេចខ្លួននៅឡើយ៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ