ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេខ្យល់​ប្រើ​ល្បិច​ឆ​បោ​.​ក​លុយ​ជិត​១​ពាន់​ដុល្លារ​ពី​ពលរដ្ឋ​ជាង​១០០​នាក់​ផ្អើល​ផ្ទះសំណាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ចំនួន​១១២​នាក់​បាន​ចាញ់​បោ​.​ក​មេខ្យល់ ដោយ​និយាយ​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុង​ម្នាក់​ៗ​ត្រូវ​ចំណាយ​លុយ​ជិត​១០០០​ដុល្លារ​នោះ ពេល​នេះ​ត្រូវ​បាន​

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​១១២​នាក់​បាន​ចាញ់​បោ​.​ក​មេខ្យល់ ដោយ​និយាយ​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ហើយ​ក្នុង​ម្នាក់​ៗ​ត្រូវ​ចំណាយ​លុយ​ជិត​១០០០​ដុល្លារ​នោះ ពេល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​តវ៉ា និង​ឃាត់ខ្លួន​មេខ្យល់​បាន​ម្នាក់​យក​ទៅ​សួរនាំ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះសំណាក់ «​នាគ​ទេព​» ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា​១ ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​ឆ​បោ​.​ក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់​ខាងលើ​នេះ មានឈ្មោះ តាំ ចាន់​ទិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​តឹង ឃុំ​ព្រាល ស្រុក​កញ្ជៀក ខេត្តស្វាយរៀង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​១១២​នាក់ ក្នុង​នោះ​មាន​ស្រី មាន​ប្រុស អ្នកខ្លះ​អាយុ​៥០​ឆ្នាំ​ក៏​មាន​ដែរ បាន​ចាញ់​បោ​.​ក​មេខ្យល់ ដោយ​និយាយ​ប្រាប់​ថា នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ នឹង​បាន​ប្រាក់ខែ​ចំនួន​១៥០០​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​រយៈពេល​៦​ខែ បើ​ថៅកែ​ពេញចិត្ត​នឹង​សុំ​បន្ត​ទៀត​បាន ដោយ​ប្រាប់​ពួក​គាត់​ថា ទៅ​បេះ​ផ្លែ​ឈើ​។

ជន​រង​គ្រោះ​ដែល​ចាញ់​បោ​.​ក​មេខ្យល់​ខាងលើ​នេះ បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មេខ្យល់​ដែល​បំផុសបំផុល​ព័ត៌មាន​ដល់​ពួក​គាត់ តាម​រោងចក្រ និង​នៅ​តាម​ភូមិ ហើយ​មាន​ខេត្ត​ជា​ច្រើន​នៅ​ក្នុង​នោះ​ផង​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល មាន​ច្រើន​ជាងគេ គឺ​មាន​ជាង​៥០​ភាគ​រយ​ឯណោះ​។

ពលរដ្ឋ​រង​គ្រោះ​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ប្រគល់​លុយ​សុទ្ធ​ម្នាក់​ៗ​ចំនួន​៧០០​ដុល្លារ​ឡើង​ទៅ អ្នកខ្លះ​អស់​ជិត​១០០០​ដុល្លារ ដោយ​ទិញ​សម្លៀក​បំពាក់ និង​របស់របរ ដើម្បី​យក​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​។ ក្នុង​នោះ​ជន​ឆ​បោ​.​ក​ខាងលើ បាន​និយាយ​ទៅ​កាន់​ជន​រង​គ្រោះ​ទាំង​១១២​នាក់ ថា ពួក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាម​រយៈ​សមាគម តែ​មិន​បាន​បញ្ជាក់​ឈ្មោះ​សមាគម​នោះ​ឡើយ​។ ហើយ​មាន​វគ្គ​ផ្សេង​ៗ​គ្នា និង​មានការ​ប្រឡង ឬ​រៀន​វគ្គ​ភាសា​កូរ៉េ​បន្ថែម​ទៀត​។

ជន​បរង​គ្រោះ​បន្ត​ទៀត​ថា ក្នុង​នោះ​វគ្គ​ដំបូង​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៣ ដែល​មាន​គ្នា​៩៤​នាក់ តែ​មិន​បាន​ធ្វើ​ដំណើរ​ទេ ដោយសារ​មេខ្យល់​បាន​ប្រាប់​ថា យន្តហោះ​ផ្អាក​ជើងហោះហើរ​រង់ចាំ​ថ្ងៃ​ទី​៧ បន្ទាប់​មក​មេខ្យល់​ក៏​នាំ​បង​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​សំរាក​នៅផ្ទះ​សំណាក់ «​នាគ​ទេព​» ដើម្បី​រង់ចាំ​យប់​ថ្ងៃ​ទី​៧ ទើប​យន្តហោះ​ដឹក​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ។

ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ជា​ពលករ​រៀបចំ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ បាន​បញ្ជាក់​ថា មិន​ត្រឹមតែ​ចាញ់​បោ​.​ក​មេខ្យល់​អស់​លុយ​ក្នុង​ម្នាក់​ៗ​ចំនួន​៧០០​ដុល្លារ​ឡើង​ទៅ​ទេ គឺ​ថែម​ទាំង​ចាញ់​បោ​.​ក​មេខ្យល់ ដោយ​យក​លុយ​ខ្មែរ​ទៅ​ប្តូរ​យក​លុយ​កូរ៉េ ដើម្បី​យក​ទៅ​ចាយ​នៅ​ប្រទេស​កូរ៉េ​អស់​មួយ​ចំនួន​ទៀត​។ លុះ​នៅ​វេលា​ម៉ោង​កើតហេតុ ដោយ​មានការ​សង្ស័យ ខ្លាច​មិន​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ទើប​នាំ​គ្នា​ប្តឹង​សមត្ថកិច្ច និង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​បាន​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ចំនួន​៣​នាក់ ដើម្បី​យក​ទៅ​សួរនាំ​ភ្លាម​ៗ​តែ​ម្តង​។

ចំណែក​ខាង​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ធ្វើ​ប្រវត្តិរូប​ប្រជាពលរដ្ឋ​ដែល​ចាញ់​បោ​.​ក​មេខ្យល់ ហើយ​បានអោយ​បងប្អូន​ប្រជាពលរដ្ឋ​សម្រាក​នៅផ្ទះ​សំណាក់​ខាងលើ​មួយ​យប់​ទៀត ដើម្បី​រក​ដំណោះស្រាយ​បន្ត​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ឃាត់​ជនសង្ស័យ​បាន​ម្នាក់​យក​ទៅ​សួរនាំ​នោះ បាន​បញ្ជាក់​ប្រាប់​ថា រូបគេ​មាន​មេ​ធំ​២​នាក់​ទៀត ហើយ​រូប​គាត់​ជា​អ្នក​ទទួល​លុយ​ពី​បង​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ជា​មេខ្យល់​ខាងលើ​នេះ មិន​បាន​បញ្ជាក់​លំអិត​នោះ​ទេ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​សួរនាំ​បន្ត​ទៀត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ