ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កំហឹង​ស្រី​ស្អាត​! នារី​វ័យក្មេង​២​ក្រុម ទ្រាំ​លែង​បាន​វា​.​យ​គ្នា​ផ្អើល​នៅ​ជាប់​ព្រ​លាន​យន្តហោះ

1 ឆ្នាំ មុន
  • ភ្នំពេញ

នារីវ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ចំនួន​២​ក្រុម បាន​ផុត​ម៉ោង​ធ្វើការ ក៏​នាំ​គ្នា​ទៅ​អង្គុយ​ទិញ​អី​ហូប​នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ ហើយ​ក៏

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារីវ័យ​ក្មេង​​ស្រស់​ស្អាត​ចំនួន​២​ក្រុម បាន​ផុត​ម៉ោង​ធ្វើការ ក៏​នាំ​គ្នា​ទៅ​អង្គុយ​ទិញ​អី​ហូប​នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ ហើយ​ក៏​ឌឺដង​ទាក់​ពាក្យ​សម្ដី​ដាក់​គ្នា រហូត​ទប់​កំ​ហឹ​.​ង​មិន​បាន​ក៏​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្តង បណ្ដាល​ឲ្យ​នារី​ម្នាក់​រង​របួស​ស្នាម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​​នារី​​រង​គ្រោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ចប់​ម៉ោង​បំរើ​ការងារ​នៅ KTV មួយ​កន្លែង រួចខ្លួន​ក៏​បាន​បបួល​មិត្ត​ភ័ក្ដិ​ទៅ​ញ៉ាំ​អាហារ​នៅ​ជាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ខណៈ​ទៅ​ដល់​អង្គុយ​ទិញ​អី​ហូប ស្រាប់តែ​ពេល​នោះ ក៏​មាន​ភាគី​ម្ខាង​ទៀត ដែល​អង្គុយ​ក្បែរ​គ្នា​បាន​និយាយ​ដៀមដាម​ឌឺដង​ពាក្យ​សម្ដី​ដាក់​ពួក​នាង​ម្ដង​ហើយ​ម្ដងទៀត ដោយ​ទ្រាំ​មិន​បាន​ក៏​បង្ក​បញ្ហា រហូត​ដល់​ថ្នាក់​វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​អោយ​ភាគី​ខាង​បង្ក​ដែល​មាន​គ្នា​ច្រើន បាន​ព្រួត​វា​.​យ​ធ្វើ​ឱ្យ​មាន​របួស​ស្នាម​ពេញ​ខ្លួន ទើ​នខា​ង​ភាគី​រង​គ្រោះ​ដែល​មាន​គ្នា​តិច បាន​រ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍ ចុះ​ទៅ​ឃាត់ខ្លួន​អ្នក​បង្ក​នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ភាគី​ទាំង​សង្ខាង​រួចរាល់ ដោយ​ភាគី​បង្ក​ឆ្លើយ​ថា «វា​.​យ​ច្រឡំ» រួច​ក៏​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ត្រឹម​ប៉ុស្តិ៍ ដោយសារ​ធ្លាប់​ស្គាល់គ្នា​ដែរ ហើយ​ក៏​មិន​បាន​ប្តឹងផ្តល់​អ្វី​ដែរ គ្រាន់តែ​ធ្វើ​កិច្ចសន្យា រួច​ឱ្យ​ត្រឡប់​ទៅ​រៀង​ៗ​ខ្លួន​តែ​ម្តង​ទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ