ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​បង្កាន់ដៃ​នាគមុខ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​​ជួសជុល​ និង​ដំឡើង​នៅ​កន្លែង​ដើម​ឡើង​វិញ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ក្រុមការងារ​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​ចម្លាក់​

ខេត្ត​សៀម​រា​ប ៖ ​ក្រុមការងារ​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជំរុញ​ការងារ​ជួសជុល​ចម្លាក់​បង្កាន់ដៃ​នាគ​ដែល​សាង​ឡើង​ពី​ថ្មភក់ ចំនួន​២ ប្រវែង​៥០​ម៉ែត្រ នៅ​ផ្នែក​ខាងជើង​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត ដោយ​រៀបចំ​ដាក់​ទីតាំង​ដើម​ឡើងវិញ​ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ ដើម្បី​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​។

បើ​តាម​ការ​បញ្ជាក់​របស់លោក អន សុភាព អ្នក​ទទួលខុសត្រូវ​ការដ្ឋាន​ជួសជុល​បានឱ្យ​ដឹង​ថា ចម្លាក់​បង្កាន់ដៃ​នាគ​ទាំង​២​នេះ ស្ថិត​ក្នុង​គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត ហើយ​ត្រូវ​បាន​រើ​ចេញ​ជា​បណ្តោះអាសន្ន​នា​ពេល​កន្លង​មក​។ បច្ចុប្បន្ន ដោយសារ​គម្រោង​ជួសជុល​ស្ពាន​ហាល​អង្គរវត្ត​ត្រូវ​បញ្ចប់​រួចរាល់ ក្រុមការងារ​ត្រូវ​យក​ចម្លាក់​បង្កាន់ដៃ​នាគ​ទាំងនោះ​មក​ធ្វើការ​ជួសជុល​ពង្រឹង និង​ដំឡើង​នៅ​កន្លែង​ដើម​ឡើង​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បង្កាន់ដៃ​នាគ​ទាំងនេះ ធ្លាប់​ត្រូវ​បាន​ធ្វើការ​ជួសជុល​ម្តង​ហើយ​នៅ​សម័យ​បារាំង​នៅ​ឆ្នាំ​១៩៤៩ ដោយ ប្រើ​ជើង​ទម្រ​ចាស់​ខ្លះ និង​ធ្វើ​ជើង​ទម្រ​ថ្មី​ខ្លះ​ៗ​មក​ដំឡើង​ឡើង​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ