ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​វី​ដេ​អូ Bella បាន​ឈ​របាំងមុខ Mew Nittha ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ផ្ទុះ​កំហឹង​​ភ្លាម​(វីដេអូ)

1 ឆ្នាំ មុន

ឃើញ​ថា មិន​ទាន់​ចប់​ទៅ​ដោយ​ងាយ​ៗ និង​ស្រួល​ៗ​នោះ​ឡើយ ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​រវាង​តារា​សម្ដែង​ស្រី Bella Ranee និង​តារា​ស្រី​ស្រស់​៤​ដួង​ទៀត កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ផ្ទុះ​ការ​វែក​ញ៉ែ​ក​ជា​ហូរហែ ពាសពេញ​បណ្ដាញ​

ប្រទេស​ថៃ ៖ ឃើញ​ថា មិន​ទាន់​ចប់​ទៅ​ដោយ​ងាយ​ៗ និង​ស្រួល​ៗ​នោះ​ឡើយ ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​រវាង​តារា​សម្ដែង​ស្រី Bella Ranee និង​តារា​ស្រី​ស្រស់​៤​ដួង​ទៀត កំពុង​តែ​ក្លាយទៅជា​ប្រធានបទ​មួយ​ផ្ទុះ​ការ​វែក​ញ៉ែ​ក​ជា​ហូរហែ ពាសពេញ​បណ្ដាញ​សង្គម​ឥត​ឈប់​ឈរ​តែ​ម្ដង​។

ក្រោយ​ពី​បាន​លេច​ចេញ​ឃើញ​នៅ​ឃ្លី​ប​វី​ដេ​អូ​ចាស់​ៗ​កាលពីមុន ដោយ​ក្នុង​នោះ​មាន​តារា​សម្ដែង​ស្រី​កញ្ញា Bella Ranee និង​តារា​ស្រី​អ្នក​នាង Mew Nittha គេ​នាំ​គ្នា​តាមដាន និង​សង្កេត​ឃើញ​ថា Bella នាង​បាន​ព្យាយាម​ឈ​របាំងមុខ​របស់ Mew Nittha ទាំង​គ្មាន​ខ្វល់​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​នោះ​ឡើយ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក៏​ឃើញ​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ហាក់​ល្បី​ខ្លាំង បន្ទាប់​ពី​តួឯក​ស្រី​ចំនួន​៣​រូប ដែល​មានឈ្មោះ​ថា តារា​ស្រី​អ្នក​នាង Margie Rasri តារា​ស្រី Mew Nittha និង​ចុង​ក្រោយ​តារា​ស្រី Mint Chalida ដោយ​ពួក​គេ​បាន​មក​អង្គុយ​និយាយ​ជជែក​គ្នា នៅ​ក្នុង​កម្មវិធី​នៅ​លើ YouTube Channel របស់​កំពូល​តារា​ស្រី Mai Davikah ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ តារា​ស្រី Margie និង​តារា​ស្រី Mew ក៏​បាន​បង្ហើប​ប្រាប់ និយាយ​ពី​អ្នក​ទី​បី​ថា មិន​ចង់​រួមការ​ងារ​ជាមួយ​តារា​ស្រី​ម្នាក់​មិន​ទាន់​បាន​ប៉ុន្មាន​ផង​។

រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​អ្នក​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​អ៊ី​ន​ធើ​រ​ណេ​ត​មិន​តិច​នាក់​នោះ​ឡើយ ហាក់​នាំ​គ្នា​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា​ថា «​តើ​អ្នក​ទាំង​ពីរ​និយាយ​គ្នា​អំពី​អ្នក​ណា? រួច​មក ពួក​គេ​ក៏​បាន​ដាក់​ការ​សង្ស័យ​ដោយ​បាន​ភ្ជាប់​ជាមួយ​តារា​ស្រី Bella Ranee ប្រាកដ​ណាស់​ពិតជា​មិន​ខុស​នោះ​ឡើយ​។

មិនតែប៉ុណ្ណោះ រួម​ជាមួយនឹង​ការ​ជីក​កកាយ​នូវ​ឃ្លី​ប​ប្លែក​ៗ ចាស់​ៗ​ទាំង​ប៉ុន្មាន ដែល​តារា​ស្រី​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា​នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​ច្រើន​ផង​ដែរ​។ តែ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​សម្ដែង​ការ​ហួសចិត្ត​មិន​ស្ទើ​ទៅ​វិញ​នោះ មាន​ឃ្លី​ប​មួយ​ដែល​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​កំពុង​ជ្រួលច្របល់ និង​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឈប់ បន្ទាប់​ពី​បាន​នាំ​គ្នា​ប្រទះ​ឃើញ​ឃ្លី​ប​មួយ ដែល​បាន​បង្ហាញ និង​លាតត្រដាង​ជា​ឃ្លី​ប​ដែល​មាន​តារា​ស្រី​ៗ​ចូលរួម​យ៉ាងច្រើន​កុះករ​ដោយ​ក្នុង​នោះ រួម​មាន ៖ « តារា​ស្រី Bella Ranee តារា​ស្រី Mew Nittha តារា​ស្រី Chris Horwang តារា​ស្រី Kao Suphatsara និង​តារា​ស្រី ce Amena រួម​នឹង​នៅ​មាន​តារា​ៗ​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​នៅ​ឈរ​ថតរូប​កន្លែង​នឹង​ផង​ដែរ ហើយ​ស្រប​ពេល​ដែល​កំពុង​តែ​ថតរូប​ជាមួយ​គ្នា ក៏​ស្រាប់តែ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ក៏​បាន​កត់សម្គាល់​មើលឃើញ​ថា «​កញ្ញា Bella មិន​ឈរ​ផ្អៀងខ្លួន ដូច​តារា​ល្បី​ដទៃ​ទៀត​ឡើយ​។ ប៉ុន្តែ​ឈរ​ត្រង់​ទៅ​ខាង​មុខ ហើយ​ថតរូប​តែ​ម្នាក់ឯង​។

ប៉ុន្តែ​ព្រឹត្តិការណ៍​ខាងលើ​នេះ ក៏​មាន​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​ក្រុម​ទៀត ក៏​បាន​កាន់ជើង​នាង​និង​បាន​គិត​ថា «Bella ឈរ​បែប​នេះ ព្រោះ​នៅ​ក្នុង​ព្រឹត្តិការណ៍ នាង​គឺជា​ឯកអគ្គរដ្ឋទូត​របស់​ម៉ាក​។ ដូច្នេះ​ហើយ​នាង​ត្រូវ​តែ​ឈរ​នៅ​កណ្តាល អ​ញ្ចឹ​ង​ហើយ​។ ដែល​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ក្នុង​ឃ្លី​ប​នេះ បាន​ធ្វើ​ឱ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ជជែក​គ្នា​ពេញ​បណ្ដាញ​សង្គម​តែ​ម្តង​៕ ដោយ ៖ សុភា ដា​នេ​ត

https://www.tiktok.com/@phattarintarin750/video/7205556421293903131?is_from_webapp=1&sender_device=pc&web_id=7074845722890782210

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ