ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​កៀប​ជាប់​មនុស្ស​ក្នុង​រថយន្ត​ផ្អើល​នៅ​កំណាត់​ផ្លូវ​ហា​យ​វេ

1 ឆ្នាំ មុន
  • បាត់ដំបង

អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សម្នាក់​បាន​ស្លា​.​ប់​កៀប​ជាប់​ក្នុង​រថយន្ត​របស់​ខ្លួន នៅ​ពេល​បើក​ទៅ​បុក​គូថ​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង ដែល​ចត​ស្ងៀម​ក្បែរ​ចិញ្ចើមថ្នល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​

ខេត្តបាត់ដំបង ៖ អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សម្នាក់​បាន​ស្លា​.​ប់​កៀប​ជាប់​ក្នុង​រថយន្ត​របស់​ខ្លួន នៅ​ពេល​បើក​ទៅ​បុក​គូថ​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ពីក្រោយ​ពេញទំហឹង ដែល​ចត​ស្ងៀម​ក្បែរ​ចិញ្ចើមថ្នល់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវ​ហា​យ​វេ ត្រង់​ចំណុច​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ទូច ចាន់​ឌឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ស្រុក​ភ្នំព្រឹក បាន​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX.300 ពាក់​ស្លាក​លេខ ភ្នំពេញ​2AP.1530​។ រីឯ​រថយន្ត​ម្ខាង​ទៀត​ប្រភេទ​សណ្ដោង ម៉ាក HYUNDAI ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A.1067 តែ​ភ្លាម​ៗ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​យក្ស​នេះ​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ រថយន្ត​ទាំង​០២​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ប៉ុន្តែ​ពេល​កើតហេតុ គឺ​រថយន្ត​ធុន​ធ្ងន់​ចត​ស្ងៀម​លើ​ចិញ្ចើមថ្នល់ ហើយ​រថយន្ត​ឡិច​ស៊ី​សបាន​បើក​ទៅ​បុក​គូថ​រថយន្ត​យក្ស​នេះ​ពីក្រោយ​ពេញទំហឹង​តែ​ម្តង​។ គេ​មិនដឹង​ថា តើ​រថយន្ត​សណ្ដោង​ដែល​ចត​លើ​ចិញ្ចើមថ្នល់​ខាងលើ​នេះ​ខូច​ឬ​យ៉ាងណា​នោះ​ទេ? ហើយ​គេ​មិនឃើញ​មាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​នៅ​លើ​ដងផ្លូវ​សម្គាល់​ទេ តែ​គេ​ឃើញ​រថយន្ត​នេះ មាន​បើកភ្លើង​ជា​សញ្ញា ដើម្បី​ឲ្យ​អ្នកដំណើ​មើលឃើញ​ដែរ​។ ដោយឡែក​ភាគី​រថយន្ត​ឡិច​ស៊ី​ស​វិញ គេ​សង្ស័យ​បើកបរ​លឿន​គួរសម ទើប​បុក​គូថ​រថយន្ត​ធំ​ពីក្រោយ​ពេញទំហឹង​រហូត​កៀប​ជាប់​មនុស្ស​ក្នុង​រថយន្ត​បែប​នេះ​។

ទោះបីជា​យ៉ាងណា មន្ត្រី​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​មក​ទទួលយក​សាកស​.​ព​ជន​រង​គ្រោះ​ទៅ​កាន់​លំនៅ​ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​មធ្យោបាយ​នៃ​ភាគី​ទាំង​០២ ត្រូវ​បាន​មន្ត្រី​ចរាចរណ៍​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ