ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រាយុទ្ធ​ចាន់​អូចា​កំពុង​តែ​ធ្លាក់​ខ្លួន​ឈឺ,​ សម្រាក​នៅ​មន្ទីរ​ពេទ្យ​!

1 ឆ្នាំ មុន

ទីក្រុង​បាងកក, ប្រទេស​ថៃ​៖ ​គ្រូ​ពេទ្យ​នៅ​ប្រទេស​ថៃ​កំពុង​​​​ដាក់​វេន​គ្នា ​ដើម្បី​មើល​ថែ​ទាំ​​អាការៈ​ជំងឺ​របស់​​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ​ចាន់​អូចា​ ដែល​លោក​កំពុងតែ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​តាំង​ពី​យប់​ថ្ងៃ​សុក្រ​មក​ម៉្លេះ​។ គ្រូ​ពេទ្យ​ត្រូវ​ការ​ពិនិត្យ​តាម​ដាន​សុខ​ភាព​របស់​លោក​ជាប់​ជា​ប្រចាំ​។ គ្រូ​ពេទ្យ​​​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​​ ​នៅ​ពេល​ពិនិត្យ​មើល​ដៃ​ស្ដាំ​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា​ដែល​​ចាប់​ផ្ដើម​ហើម​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ​…

ទីក្រុង​បាងកក, ប្រទេស​ថៃ​៖ ​គ្រូ​ពេទ្យ​នៅ​ប្រទេស​ថៃ​កំពុង​​​​ដាក់​វេន​គ្នា ​ដើម្បី​មើល​ថែ​ទាំ​​អាការៈ​ជំងឺ​របស់​​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ​ចាន់​អូចា​ ដែល​លោក​កំពុងតែ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​កន្លែង​តាំង​ពី​យប់​ថ្ងៃ​សុក្រ​មក​ម៉្លេះ​។ គ្រូ​ពេទ្យ​ត្រូវ​ការ​ពិនិត្យ​តាម​ដាន​សុខ​ភាព​របស់​លោក​ជាប់​ជា​ប្រចាំ​។ គ្រូ​ពេទ្យ​​​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​​ ​នៅ​ពេល​ពិនិត្យ​មើល​ដៃ​ស្ដាំ​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា​ដែល​​ចាប់​ផ្ដើម​ហើម​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​សៅរ៍​នេះ​។ ​

លោក​ប្រាយុទ្ធ​ចាន់​អូចា​ថត​បង្ហាញ​រូប​ដៃ​ស្ដាំ​របស់​លោក​កំពុង​តែ​ហើម​ខ្លាំង​ (រូប​ផ្សព្វ​ផ្សាយ​ដោយ​វិមាន​រដ្ឋាភិបាល​ថៃ​)

លោក​ប្រាយុទ្ធ​​​​ប្រញាប់​ចាត់​មនុស្ស​ឱ្យ​ដឹក​លោក​ទៅ​មន្ទីរ​ពេទ្យ​ «​ព្រះ​មង្ឃុត​ក្លាវ​ -Phramongkutklao» នៃ​​ទីក្រុង​​បាង​កក​ជា​បន្ទាន់​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​​​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​កាន់​​ខេត្ត​អាយុធ្យា​។​ មក​ដល់​បាង​កក​វិញ ស្រាប់​តែ​ដៃ​របស់​លោក​​ចាប់​​ផ្ដើម​ហើម​ខ្លាំង​តែ​ម្ដង​។​​ ​រហូត​មក​ដល់​ពេល​នេះ ​គេ​ពុំ​ទាន់​ឃើញ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​ចេញ​ពី​ខុទ្ទកាល័យ​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា​ ឬ​ពី​មន្ទីរ​ពេទ្យ​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឡើយ​ទេ​។​ ​

លោក​ប្រាយុទ្ធចាន់អូចា​ឆ្លៀត​និយាយ​ជា​មួយ​អ្នក​កាសែត ពេល​លោក​កំពុង​ជិះ​នៅ​ក្នុង​រថយន្ត​ (នៅ​ក្នុង​រូប​នេះ គេ​អាច​មើល​ឃើញ​ដៃ​របស់​លោក​មាន​សភាព​ហើម​យ៉ាង​ខ្លាំង​)

ព័ត៌មាន​បឋម​​​បង្ហាញ​ថា​ដៃ​ស្ដាំ​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា​កំពុង​ហើម​ខ្លាំង​មែន​ទែន​ ហាក់​ដូចជា​មាន​អាការៈ​រលាក​ដោយ​​សារ​ជំងឺ​​នៅ​ខាង​ក្នុង​ខ្លួន​​។ គ្រូ​ពេទ្យ​បាន​ផ្ដល់​ថ្នាំ​ប្រឆាំង​​​បាក់​តេរី ឬ​​អង់​ទី​ប៊ី​យ៉ូ​ទិច​​ ​ដើម្បី​ឱ្យ​លោក​លេប​​ ព្រោះ​គ្រូ​ពេទ្យ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​កើត​ឡើង​ចំពោះ​រូប​លោក​។ ប៉ុន្តែ​គ្រូ​ពេទ្យ​មិន​ទាន់​សន្និដ្ឋាន​ថា​ជា​អ្វី​​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។ ​គេ​ឃើញ​​​ជំនួយ​​ការ​​របស់​លោក​ប្រាយុទ្ធ​ចាន់​អូចា​​​ដឹក​ជញ្ជូន​សំលៀក​បំពាក់​ និង​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​​ពី​ផ្ទះ​របស់​លោក​​​ទៅ​​កាន់​​មន្ទីរ​ពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ​ចំណែក​រថ​យន្ត​​​របស់​ភរិយា​លោក​​​​​ប្រាយុទ្ធ​ចាន់​អូចា​ ត្រូវ​គេ​ប្រទះ​ឃើញ​ចត​​ទុក​ចោល​​នៅ​ក្នុង​បរិវេណ​​មន្ទីរ​ពេទ្យ​​។ ចាប់​តាំង​ពី​ពេល​លោក​ចូល​សម្រាក​នៅ​ទី​នោះ​ជា​លើក​ដំបូង​​រហូត​មក​ដល់​ពេល​នេះ​​ រថយន្ត​នោះ​មិន​ទាន់​ចាក​ចេញ​ទៅ​វិញ​នៅ​ឡើយ​ទេ​​​។​

មន្ទីរ​ពេទ្យ​ ព្រះ​មង្ឃុត​​ក្លាវ ដែល​លោក​ប្រាយុទ្ធ​ចាន់​អូចា​កំពុង​សម្រាក​ព្យាបាល​ជំងឺ

​​​ប្រភព​​​​​​ខ្លះ​​អះអាង​ថា​បើ​គេ​ពិនិត្យ​ទៅ​លើ​ភិនភាគ​ខាង​ក្រៅ​នៃ​ការ​ហើម​ដៃ​របស់​​លោក​ប្រាយុទ្ធ​ចាន់​អូចា​ ​មាន​​អាការៈ​​ស្រដៀង​​​នឹង​​ជំងឺ​មួយ​ប្រភេទ​ដែល​បណ្ដាល​មក​ការ​ឡើង​ជាតិ​​​​កាល់​ស្យូម​ខ្ពស់​នៅ​ក្នុ​ងឈាម​ ដែល​ហៅ​តាម​ភាសា​ពេទ្យ​ថា​ pseudogout។​ ជំងឺ​នេះ​បណ្ដាល​ឱ្យ​រលាក​សន្លាក់​​​។ ​ប៉ុន្តែ​មិន​​ពាក់​ព័ន្ធ​នឹង​ករណី​ឡើង​ជាតិ​អាស៊ីដ​អ៊ុយរិច​ខ្ពស់​នៅ​ក្នុង​​ឈាម​​ទេ​។​ ​ជំងឺ​ psudogout​ ​បណ្ដាល​ឱ្យ​ឈឺ​ចុក​ចាប់​ រឹង​ដៃ​​ជើង​ ​​ស្បែក​​ប្រែ​ទៅ​ជា​ពណ៌​​​ក្រហម​ ក្ដៅ​ខ្លួន​ និង​​ឈឺ​​សន្លាក់​។​ ជា​ពិសេស​ កន្លែង​​​ដែល​ឈឺ​​ចុក​ចាប់​ខ្លាំង​ជាង​គេ​​គឺ​​​ក្បាល​ជង្គង់ និង​កដៃ​៕​

ដក​ស្រង់ពី​កាសែត​បាងកក​ប៉ុស្តិ៍​អន​ឡាញ
https://www.bangkokpost.com/thailand/general/2520341/prayut-to-spend-night-in-hospital-with-possible-pseudogout

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ