ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូសិចលោក Raymond Lam​ត្រូវបែក​ធ្លាយ

14 ឆ្នាំ មុន

តា​រា​ភាព​យន្ត​និង​ចម្រៀង​ចិន​លោក Raymond Lam​ មាន​រឿង​អាស្រូវ​លើគ្រែ​​ជា​មួយ​អតីត​មិត្ត​ស្រី​​​ជា​​តា​រាម៉ូដែល​​នាង​Mavis Pan​ ។ គូ​ស្នេហ៍​​នេះ​​បាន​បែក​​បាក់​​គ្នាបន្ទាប់​ពី​​នាង​ដឹង​ថា Lam ​ក្បត់​​នាង​​កាល​ពី​ថ្ងៃ​​ទី៩ មីនា ពេល​ពួក​គេ​នៅ​ក្នុង​សណ្ឋាគារ​នាទី​​ក្រុង​​ប៉េកាំង​​​ដោយ​នាង​បាន​រក​ឃើញ​រូប​ស្ត្រី​ម្នាក់​ផ្សេង​​ទៀត​ក្នុង​ទូរស័ព្ទ​​ដៃ​​របស់ Lam។ ​នេះបើ​តាម​សម្តី​​របស់​នាង ហើយ​នា​ង​​បាន​​ប្រាប់​សា​រព័ត៌​មាន​​ហុង​​កុង​ថា៖« ពេល​​ដែល​​ខ្ញុំ​និយាយ​ថាច​ង់​សុំ​​បែក​​​នោះ គាត់​មិន​​ដែល​​និយាយ​​ចង់​បែក​ជា​មួយ​​ខ្ញុំ​​ទេ។ ខ្ញុំ​​សង្ស័យ​ថា Lam មាន​ណាត់​ជា​មួយ​​នារី​​ប្រហែល​៣​នាក់​​ផ្សេង​​ទៀត​ពី​ក្រោយ​ខ្នង​ខ្ញុំ​។ មាន​សារព័ត៌​មាន​ជា​ច្រើន​​និយាយ​ថា លោក​Lam ជឿ​មនុស្ស​​ខុស ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​​ថាខ្លួន​ខ្ញុំ​ទៅ​វិញ​ទេ​ដែល​បាន​ជួប​មនុស្ស​ខុស​។

តា​រា​ភាព​យន្ត​និង​ចម្រៀង​ចិន​លោក Raymond Lam​ មាន​រឿង​អាស្រូវ​លើគ្រែ​​ជា​មួយ​អតីត​មិត្ត​ស្រី​​​ជា​​តា​រាម៉ូដែល​​នាង​Mavis Pan​ ។ គូ​ស្នេហ៍​​នេះ​​បាន​បែក​​បាក់​​គ្នាបន្ទាប់​ពី​​នាង​ដឹង​ថា Lam ​ក្បត់​​នាង​​កាល​ពី​ថ្ងៃ​​ទី៩ មីនា ពេល​ពួក​គេ​នៅ​ក្នុង​សណ្ឋាគារ​នាទី​​ក្រុង​​ប៉េកាំង​​​ដោយ​នាង​បាន​រក​ឃើញ​រូប​ស្ត្រី​ម្នាក់​ផ្សេង​​ទៀត​ក្នុង​ទូរស័ព្ទ​​ដៃ​​របស់ Lam។ ​នេះបើ​តាម​សម្តី​​របស់​នាង ហើយ​នា​ង​​បាន​​ប្រាប់​សា​រព័ត៌​មាន​​ហុង​​កុង​ថា៖« ពេល​​ដែល​​ខ្ញុំ​និយាយ​ថាច​ង់​សុំ​​បែក​​​នោះ គាត់​មិន​​ដែល​​និយាយ​​ចង់​បែក​ជា​មួយ​​ខ្ញុំ​​ទេ។ ខ្ញុំ​​សង្ស័យ​ថា Lam មាន​ណាត់​ជា​មួយ​​នារី​​ប្រហែល​៣​នាក់​​ផ្សេង​​ទៀត​ពី​ក្រោយ​ខ្នង​ខ្ញុំ​។ មាន​សារព័ត៌​មាន​ជា​ច្រើន​​និយាយ​ថា លោក​Lam ជឿ​មនុស្ស​​ខុស ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​​ថាខ្លួន​ខ្ញុំ​ទៅ​វិញ​ទេ​ដែល​បាន​ជួប​មនុស្ស​ខុស​។ ជាង​នេះ​ទៅ​ទៀត មាន​រូប​ថត​ជា​ច្រើន​សន្លឹក​របស់​នាង​Rose Chan និង​លោកLam ដែល មើលទៅដូចជាស្និទ្ធស្នាល​ប្រៀបដូច​សង្សារ​និង​បង្ហាញថា នាងChan ជាមនុស្សទី៣រវាងនាង​Mavis Pan​ និងលោកLam »។ នាពេលថ្មីៗនេះ ​ក៏មានរឿងអាស្រូវជុំវិញ វីដេ​អូ​សិច​របស់​Lamជាមួយនារីផ្សេងទៀត​ដែល​​នាង​Panបានរកឃើញក្នុងទូរស័ព្ទដៃរបស់Lam​ដែរ។ ក្នុងនោះមានវីដេអូចំនួន២របស់នារីសិចស៊ី ដែល​មានឮសំឡេង​ដូចលោកLam។ លោកRaymond Lam តារាភាពយន្តវ័យ​៣១​ឆ្នាំ បានចេញមកអះអាងថា គាត់មិនបាន​ដឹងពីរឿងវីដេអូមិនសមរម្យទាំងនោះឡើយ ​ហើយ​ក៏មិនបកស្រាយអ្វីទាំងអស់ពីការចោទ​ប្រកាន់​របស់នាងLamអតីតមិត្តស្រីដែរ។ គាត់​បន្ត​ថា ៖«ខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ ប្រសិន​បើ​ខ្ញុំពិតជាបានធ្វើអ្វីមួយបណ្តាលឱ្យឈឺចាប់​ដល់នាងពេលយើង​ទាំងពីរនៅជាមួយគ្នា។​ ប៉ុន្តែ​នោះគ្រាន់តែជាផែន​ការសងសឹក ខ្ញុំយល់ព្រម​ទទួល ។ រឿងដែលបានកើតឡើងកន្លងទៅ បាន​ធ្វើឱ្យ​មនុស្សដែលនៅជុំវិញខ្លួនខ្ញុំនិងនាងមាន​ការព្រួយបារម្ភ ខ្ញុំសូមអភ័យទោស។ គាត់បន្តថា ប្រសិនបើមនុស្សពីរនាក់ពិតជាស្រឡាញ់គ្នា មិន​ចាំាបាច់អ្វីដើរតាមផ្លូវនេះនោះទេ។ ពេលនេះខ្ញុំ​មានផែនការផ្តោតអារម្មណ៍លើបញ្ហាការងារ។ មិនថាខ្ញុំមានអារម្មណ៍បែបណាទេ ខ្ញុំមានការ​ងារនៅក្នុងដៃ ខ្ញុំត្រូវខិតខំឱ្យអស់ពី​សមត្ថភាព។ វាជាការងារសម្តែងរបស់ខ្ញុំ និងជាការទទួល​ខុស​ត្រូវរបស់ខ្ញុំផងដែរ» ។ ដោយឡែក តារាភាពយន្តស្រីដែលត្រូវគេ​សង្ស័យថាជាមនុស្សទី៣នាង Rose chan​ដែលបានស្គាល់គ្នាជាមួយLam តាម​រយៈខ្សែ​ភាពយន្តThe Legend is Born-Ip Man បាន​បញ្ចេញអារម្មណ៍ថា រូប​​នាង​មិន​មាន​ការ​អាក់អន់​ចិត្តចំពោះរឿងអាស្រូវ​ជា​មួយ​លោក​Lam​ទេ។ នាងពន្យល់ថា ៖«យើងគ្រាន់តែជាមិត្ត​រួមការងារ ចំណែករូបថតគឺថតពេលយើង​ទាំង​ពីរនាក់នៅជាមួយគ្នាក្នុងពេលធ្វើការងារ។ ចំណែក​រឿងរវាង​LamនិងChan ខ្ញុំមិនអាច​មាន​អ្វីមកកែ​ខៃ​បាន​ឡើយ »។