ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រនឹងឃើញ ! ផ្កាឈូកទឹកកកល្បីក្នុងរឿងចិន ដុះលើភ្នំដ៏ខ្ពស់ ចំណាយពេល៨ឆ្នាំ ទើបរីកម្តង

19 ម៉ោង មុន

ផ្កាឈូក​ទឹកកក មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Snow lotus flower ត្រូវ​បាន​គេ​ដឹង​ថា ដុះ​នៅ​រយៈកម្ពស់​ពី 3,000 ទៅ 4,000…

ផ្កាឈូក​ទឹកកក មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Snow lotus flower ត្រូវ​បាន​គេ​ដឹង​ថា ដុះ​នៅ​រយៈកម្ពស់​ពី 3,000 ទៅ 4,000 ម៉ែត្រ ជាមួយនឹង​ស្លឹក​ពណ៌​ស នៅ​ទីកន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​បំផុត ទើប​ផ្កា​មួយ​នេះ​ដុះ​រីក​លូតលាស់​បាន​ល្អ ។

ជា​ការ​ពិត ផ្កាឈូក​ទឹកកក ដែល​ល្បី​ក្នុង​រឿងនិទាន​ចិន​ចំណាយពេល 6 ទៅ 8​ឆ្នាំ ដើម្បី​រីក​ដុះដាល ។ ជា​ធម្មតា​រីក នៅ​ក្នុង​ខែកក្កដា និង​សីហា ហើយ​នៅ​ពេល​ដែល​វា​កើតឡើង វា​បង្កើត​បាន​នូវ​ទិដ្ឋភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ នៅ​តាម​បណ្តោយ​បន្ទាត់​ព្រិល ។ វា​មិន​ត្រឹមតែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​វា​ក៏​ជា​រុក្ខជាតិ​ឱសថ​ដ៏​មាន​តម្លៃ​ផង​ដែរ ក្នុង​ការ​ព្យាបាល​ជំងឺ​របស់​មនុស្ស ដែល​គេ​គិត​ថា ជា​ពពួក​ធម្មជាតិ​អស្ចារ្យ​បំផុត ។

ផ្កាឈូក​ទឹកកក ឬ​តំបន់​ខ្លះ​គេ​ហៅ ផ្កាឈូក​ព្រិល​នេះ ។ វា​ដុះ​នៅ​រយៈកម្ពស់​ខ្ពស់​នៅ​ភ្នំ Tianshan នៃ​តំបន់ Xinjiang ប្រទេស​ចិន នៅ​កម្ពស់ 4,000 ម៉ែត្រ ឬ (13,000 ft) ។ ផ្កាឈូក​ទឹកកក វា​ជា​ឱសថ​ដ៏​កម្រ​មួយ ដែល​មានកេរ្តិ៍ឈ្មោះ​សម្រាប់​លក្ខណៈសម្បត្តិ​ជា​ឱសថ ជា​ពិសេស​នៅ​ក្នុង​ឱសថ​បុរាណ និង​ឱសថ​ចិន ។ សម្រាប់​មនុស្ស​ជា​ច្រើន ភ្នំ Tianshan ដ៏​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​តំបន់​ស្វយ័ត Xinjiang Uygur ត្រូវ​បាន​បង្កប់​ដោយ​អំណាច​អាថ៌​កំបាំង ។

ទឹក​នៃ​បឹង Tianchi គឺជា​កន្លែង​របស់​ព្រះ និង​ផ្កាឈូក​ព្រិល​ពណ៌​ស ដ៏​អស្ចារ្យ ។ រុក្ខជាតិ Snow lotus flower គឺជា​ប្រភេទ​រុក្ខជាតិ​ផ្កា ដែល​មាន​កម្ពស់​ខ្ពស់ ធន់ និង​មាន​ភាព​កម្រ ជា​ទូទៅ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​តំបន់​ហិ​ម៉ា​ឡៃ​យ៉ា ទី​បេ និង​ភាគ​ខាងលិច​ប្រទេស​ចិន ។

កម្ពស់​របស់​វា​លើស​ពី 4,000 ម៉ែត្រ ។ ផ្កា​ដែល​បង្ហាញ​ឱ្យ​ឃើញ​របស់​វា​ជា​ធម្មតា​មាន​ពណ៌​ស ឬ​ពណ៌​ស្វាយ​ស្លេក ស្រ​ដៀង​នឹង​ផ្កាឈូក ហើយ​បើក​តែ​ម្តង​ប៉ុណ្ណោះ មុន​ពេល​រុក្ខជាតិ​បញ្ចប់​វដ្ត​ជីវិត​របស់​វា ។

Snow Lotus ដុះ​នៅ​តាម​ប្រហោង​ថ្ម និង​វាលស្មៅ​ភ្នំ ហើយ​ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់​ក្នុង​ឱសថ​បុរាណ​សម្រាប់​លក្ខណៈសម្បត្តិ​ព្យាបាល​ដ៏​មាន​ឥទ្ធិពល​របស់​វា ។

ទៀត​សោត Snow lotus flower ជា​ឱសថ ដែល​ប្រឆាំង​នឹង​ការ​រលាក សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជា​ថ្នាំ​ប្រឆាំង​នឹង​រោគ​ផ្សេង​ៗ អាច​បញ្ចុះ​កម្តៅ​ក្នុង​រាង​កាយ ពង្រឹង​តម្រងនោម កាត់​បន្ថយ​បញ្ហា ឈឺសន្លាក់ និង​អស់កម្លាំង ។ មិនតែប៉ុណ្ណោះ ផ្កា​មួយ​ប្រភេទ​នេះ ធ្វើ​អោយ​មាន​តុល្យភាព​ផ្លូវចិត្ត និង​បន្ធូរ​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​រំលាយ​អាហារ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​រស់​រវើក និង​ការ​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម ។ អត្ថបទ​នេះ ដកស្រង់​ចេញ Tianshannet និង Netmeds ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ