ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឹ​ម តិច​ម៉េ​ង ស្នើ​មហាជន​កុំ​យល់​ច្រឡំ​ដែលលោក​សុំ​ជំនួយ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក លឹ​ម តិច​ម៉េង បាន​ស្នើ​ដល់​មហាជន ជា​ពិសេស ​បណ្តា​​អ្នកគាំទ្រ​ ​​សុំ​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​លោក​ពី​ការ​សុំ​ជំនួយ បន្ទាប់​ពី​លោក​បាន​ទម្លាយ​រឿង​ជូរ​ចត់​ដោយ​តស៊ូ​លះ​បង់​គ្រប់​បែប​យ៉ាង…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​លោក លឹ​ម តិច​ម៉េង បាន​ស្នើ​ដល់​មហាជន ជា​ពិសេស ​បណ្តា​​អ្នកគាំទ្រ​ ​​សុំ​កុំ​មានការ​យល់​ច្រឡំ​ចំពោះ​លោក​ពី​ការ​សុំ​ជំនួយ បន្ទាប់​ពី​លោក​បាន​ទម្លាយ​រឿង​ជូរ​ចត់​ដោយ​តស៊ូ​លះ​បង់​គ្រប់​បែប​យ៉ាង រហូត​លក់​ទ្រព្យសម្បត្តិ និង​បញ្ចាំ​ផ្ទះ ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ ។

ការ​ស្នើ​កុំ​ឲ្យ​មហាជន​មានការ​យល់​ច្រឡំ​ខាងលើ​ ពី​តារាចម្រៀង​រូប​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បានលឺ​នូវ​ពាក្យ​ច​ចាម​អារ៉ាម​ថា ការ​ដែល​លោក​បាន​និយាយ​ពី​រឿង​លក់​ទ្រ​ព​សម្បត្តិ​ដើម្បី​ព្យាបាល​ជំងឺ​ម្តាយ ​គឺ​ដោយសារ​ត្រូវការ​ជំនួយ ខ​ណៈ​ពេល​ដែល​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ជំហរ​ចង់​ជួយ​លោក​ផង​ដែរ ។

យ៉ាងណា​ លោក លឹ​ម តិច​ម៉េង បាន​អំពាវនាវ​ទៅ​កាន់​មហាជន​កុំ​ឲ្យ​ជឿ និង​មានការ​ភាន់ច្រឡំ​ចំពោះ​រឿង​នេះ ដ្បិត​លោក​មិន​ដែល​ស្នើ​សុំ​ជំនួយ​ណាមួយ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​រូប​លោក​ណា​ម្នាក់​ឡើយ ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​ លោក លឹ​ម តិច​ម៉េ​ង បាន​លើក​ឡើង​ថា ពុក​ម៉ែ បងប្អូន​ទាំងអស់​គ្នា​សូមកុំ​យល់​ច្រឡំវី​ដេ​អូ ការ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​កម្មវិធីទិវា​អ្នក​ម្តាយ កាលពី​ម្សិលមិញ​ថា​ជា​ការ​សុំ​ជំនួយ​ពី​ពុក​ម៉ែ បងប្អូន ឬ fan ណា​ម្នាក់​ឡើយ ។

លោក​បញ្ជាក់​ថា ខ្ញុំបាទ​បង្ហោះ​សំ​ណេ​រ​នេះ​ ដោយសារ​មាន​បងប្អូន fan fan ជា​ច្រើន​បាន​យល់​ច្រឡំ​ថា ​ខ្ញុំបាទ​រៀបរាប់ យំ​កាលពី​យប់​ម្សិលមិញ​នេះ​ គឺ​ដោយសារ​ត្រូវការ​ជំនួយ​ហើយ​ក៏​មាន​បងប្អូន fan fan មួយ​ចំនួន​ចង់​ជួយ សូម​បងប្អូន​កុំ​ជឿ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ ។

លោក​ថា ខ្ញុំ​អត់​ដែល​បាន​ស្នើ​សុំ​អ្វី​ពី​ពុក​ម៉ែ បងប្អូន ឬfan fan​ណា​ម្នាក់​ទេ ត្រឹមតែ​ការ​ស្រលាញ់​ចូល​ចិត្ត គាំទ្រ ពី​ពុក​ម៉ែ បងប្អូន​ទាំងអស់​គ្នា​គឺ​គ្រប់គ្រាន់​ជា​កម្លាំងចិត្ត​សម្រាប់​ខ្ញុំ​ណាស់​ទៅ​ហើយ ។

ជា​ការ​កត់​ស​ម្គាល់ នៅ​លើ​វេទិកា​ប្រគុំ​តន្ត្រី​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ​តារាចម្រៀង​លោកលឹ​ម តិច​ម៉េ​ង បាន​ទម្លាយ​រឿងរ៉ាវ​ជូរ​ចត់​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​ទាំង​ទឹកភ្នែក​ថា មាន​មិត្តភក្តិ​របស់​លោក​មួយ​ចំនួន​បាន​ស្តី​ឲ្យ​លោក​ថា ម៉េច​មិន​ប្រើ​ជីវិត​ឲ្យ​ឡូយឆាយ និង​អស្ចារ្យ​ក្នុង​​នាម​ជាតា​រា ។ ខ្ញុំ​បាន​ប្រាប់​ទៅ​វិញ​ថា ខ្ញុំ​អត់​មាន​ទេ ប៉ុន្តែ​បើ​ម្តាយ​ខ្ញុំ​ឈឺ ទោះជា​ខ្ញុំ​ត្រូវ​លូន​ទៅ​ច្រៀង​ក៏​ខ្ញុំ​ទៅ​ដែរ ហើយ​មក​ទល់​នា​ពេល​នេះ​ម្តាយ​របស់ខ្ញុំ​បានជា​ប្រមាណ​៨០​ភាគរយ​ហើយ ។

លោក​បញ្ជាក់​ថា ប្រសិនបើ​លោក​គ្មាន​លុយ​ទេ ម្ល៉េះ ​ម្តាយ​របស់​លោក​នឹង​ស្លាប់​តាំងពី​មួយ​ឆ្នាំ​មុន ទើប​លោក​សម្រេចចិត្ត​បញ្ចាំ​ផ្ទះ ដែល​រហូត​មក​ទល់​នា​ពេល​នេះ​ ម្តាយ​លោក​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​លោក​បាន​ប្រាប់​ម្តាយ​ថា បើ​ទោះបីជា​មើល​គាត់​អស់​លុយ​ប៉ុន្មាន​ក៏​លោក​មាន​លុយ​មើល​ដែរ ។

យ៉ាងណា ​បើ​តាម​លោក លឹ​ម តិច​ម៉េ​ង ទាំង​អស់នេះ​លោក​ចង់​ចែក​រំ​លែង​នូវ​បទ​ពិសោធន៍​ជូន​មហាជន ហើយ​ត្រូវ​ចាំ​ថា ឪពុក​ម្តាយ​ទោះ​លំបាក​យ៉ាងណា​ក៏​អាច​ច​ញ្ចឹ​ម​កូន​ៗ​ទាំងអស់​បាន​រស់ ខ​ណៈពេល​ដែល​មិន​ប្រាកដ​ថា កូន​ម្នាក់​អាច​ចិញ្ចឹម​ឪពុក​ម្តាយ​រស់​នោះ​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ