ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! តារា​សម្តែង ជី ឈី​ង​លី​ន បង្ហាញ​ស្នាម​​លើ​ខ្លួន​ដែល​បណ្តាល​មក​ពី​គូស្នេហ៍

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​ឃើញ​តារា​សម្តែង​ស្រី​វ័យក្មេង​នាង ជី ឈី​ង​លី​ន បាន​បង្ហាញ​ស្លាកស្នាម​របួស​ស្ទើរ​ជុំវិញ​ខ្លួន ដោយសារ​ត្រូវ​គូស្នេហ៍​វាយ​ដុំ…

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គេ​ឃើញ​តារា​សម្តែង​ស្រី​វ័យក្មេង​នាង ជី ឈី​ង​លី​ន បាន​បង្ហាញ​ស្លាកស្នាម​របួស​ស្ទើរ​ជុំវិញ​ខ្លួន ដោយសារ​ត្រូវ​គូស្នេហ៍​វាយ​ដុំ ។

យ៉ាងណា តារា​ស្រី​ដែល​ជា​ចៅ​របស់​តារា​កំប្លែង​នាយ កុយ រូប​នេះ មិន​បាន​បញ្ជាក់​ពី​ដើមហេតុ​ដែល​នាំ​អោយ​ផ្ទុះ​អំពើ​ហិង្សា រហូត​ធ្វើ​អោយ​នាង​មាន​ស្នាម​របួស​ពេញ​ខ្លួន​នោះ​ឡើយ ប៉ុន្តែ​នាង​សម្រេចចិត្ត​ទម្លាយ​រឿងរ៉ាវ​មួយ​នេះ​ជា​សាធារណៈ​ឡើង ក្នុង​ពេល​ដែល​នាង​គិត​ថា អស់​ការ​អត់ធ្មត់​ជាមួយនឹង​គូស្នេហ៍ ។

តាម​រយៈ​រូបភាព​បង្ហាញ​ស្នាម​របួស​ពេញ​ខ្លួន​បង្ហោះ​តាម​បណ្តាញ​សង្គម ជី ឈី​ង​លី​ន បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា «​សម្រាប់​ខ្ញុំ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​សម្រាប់​ការ​បញ្ចប់​នៅ​ទំនាក់ទំនង​មួយ​នេះ ហើយ​ក៏​គ្មាន​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​យក​សំរាម​ត្រឡប់​មក​ចូល​ផ្ទះ​វិញ​ដែរ ហើយ​ក៏​គ្មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​ស្ដាយស្រណោះ​ដែរ ដែល​ខ្ញុំ​ត្រូវ​បាន​បង់​មនុស្ស​ដែល​មើល​មិនឃើញ​ពីរ​តម្លៃ​ខ្ញុំ​បែប​នេះ ។

នាង​បន្ត​ថា ពី​មុន​អាច​នឹង​មក​ពី​ខ្ញុំគេ​ស្រលាញ់​ខ្លាំង ទើប​តែងតែ​ទ្រាំ​នូវ​ទ​ង្វើ​ដ៏​សែន​ថោកទាប​មួយ​នេះ រហូត​មក​ស្ទើរតែ​បាត់បង់​ជីវិត បាត់បង់​ទាំង​ភាព​កក់​ក្ដី​សម្រាប់​គ្រួសារ ល្មម​ភ្ញាក់ខ្លួន​ហើយ​ថា កំពុង​តែ​ព្យាយាម​អោយ​គេ​ស្គាល់​សន្តាន​អ្នក​កាន់តែ​ច្បាស់​ហើយ គួរអោយ​សង្វេគ​ខ្លួន​អត់0x017d7 កុំ​បាច់​ខំ​អី ទោះជា​នៅ​ក្នុង​លោក​នេះ សល់​តែ​ម្នាក់​ក៏​ខ្ញុំ​អត់​យក​វិញ​ដែរ ព្រោះ​ខ្ញុំ​បាន​កាត់​អ្នក​ចេញពី​បេះដូង​ខ្ញុំ​តាំងពីរ​ថ្ងៃ ដែល​ដឹង​ថា​អ្នក​ព្យាយាម​បំផ្លាញ​ខ្ញុំ​គ្រប់​វិធី ។

បញ្ជាក់​ខ្ញុំ​អត់​មាន​ត្រូវជា​អី ឬ​ទាក់ទង​ជាមួយ​ម្នាក់​នេះ​ទៀត​ទេ កុំមករ​ញ៉ៃ​រ​ញ៉ៃ​ជាមួយ​ជីវិត​ខ្ញុំ​ទៀត​ព្រោះ​វា​អត់​តម្លៃ​សោះ យល់​នៅ​ប៉ុណ្ណឹង​សំរាម ទោះ​គេ​រើស​យក​មក​លាង​សំអាត​ម៉េច​ក៏​វា​នៅ​តែ​មាន​ក្លិន​ស្អុយរលួយ​ដែរ​។

មុន​ខ្ញុំ​បើក​ចិត្ត​យក​អ្នក​ថ្មី ខ្ញុំ​យំ ខ្ញុំ​ឈឺ ខ្ញុំ​សម្លាប់​ខ្លួន អ្នក​កំពុង​អោប​ស្រី គេ​មក​ប្រាប់​ខ្ញុំ​ឃើញ​អ្នក​ទៅ​ផ្ទះសំណាក់​ជាមួយ​ស្រី ផ្លូវចិត្ត​ខ្ញុំ​ខ្ទេច​អស់ហើយ ខ្ញុំ​មិន​ផុស​មិន​បង្ហោះ​ខ្ញុំ​ខ្មាស់​គេ មនុស្ស​ធ្លាប់​ស្រលាញ់​តែ​ចុង​ក្រោយ អ្នក​មិន​គិត​ដូច​ខ្ញុំ អ្នក​ចង់​បំផ្លាញ​ខ្ញុំ តែ​ខ្ញុំ​មិន​បាន​ខុស​អ្នក​និយាយ​ខុស​ការ​ពិត ហើយ​កុំ​យក​រឿង​អតីត​ខ្ញុំ​មក​និយាយ ព្រោះ​វា​គ្រាន់តែ​ជា​រឿង​អតីត ដឹង​ត្រឹម​ថា ខ្ញុំ​អត់​ចេះ​រស់នៅ​ដោយសា​មនុស្ស​ប្រុស​ទេ វា​ថោក កុំ​ព្យាយាម​បង្ហាញ​ច​រឹក​កាន់តែ​គួរ​អោ​យស​ង្វែ​កអី ព្រោះ​បំភ្លៃ​និង​កុហក់​គេ​បាន​តែ​អត់​អាច​កុហក់​ខ្លួនឯង​បាន​ទេ​។

ខ្ញុំ​សុំ​ដើរ​ចេញ​ទាំង​ស្ងប់ស្ងាត់ ខ្ញុំ​ចង់​ប្រើ​ជីវិត​មួយ​ដែល​មាន​មនុស្ស​ប្រុស​ម្នាក់​ល្អ តែ​អ្នក​មិន​ព្រម​ចប់​ទេ ចឹ​ង​ខ្ញុំ​មិន​លាក់​រឿង​នឹង​ទៀត​ទេ នៅ​មាន​ភាគ​ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ