រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញស្ថានភាពបច្ចុប្បន្នរបស់អតីតតារាសម្តែងនាយ ភូ ប្រែប្រួលរូបរាងខុសពីមុនស្ទើរទាំងស្រុង បន្ទាប់ពីលោកបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំមកនះ ។

ដោយឡែក មិនត្រឹមតែប្រែប្រួលរាងកាយស្ទើរមើលមិនស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែអតីតារា
សម្តែងក្នុងរឿងភូមិខ្ញុំស្រស់ឆើតឆាយរូបនេះ ក៏ធ្លាក់ខ្លួនធ្វើការរត់តុនៅហាងមួយកន្លែង ដើម្បីចិញ្ចឹមជីវិតផងដែរ ។

បើយោងតាមលោក អ៊ឹម ជីវ៉ា ដែលបានទៅជួបនាយ ភូ នៅទីតាំងដែលលោកកំពុងធ្វើការ បានលើកឡើងតាមបណ្តាញសង្គមថា នាយភូ ធ្លាប់ជាតួឯកកុន ជាតារាល្បីមួយរូប ឥឡូវនេះឃើញគាត់មកធ្វើការត់តុ ធ្លាក់រូបសម្រស់ខុសឆ្ងាយពីមុន ភ្នែកស្លក់រាងស្គមស្គាំង មើលមិនចង់ស្គាល់ ! ហើយគាត់ក៏ណែនាំខ្លួនថា : បងខ្ញុំគឺ ឡុង វិរៈយុទ្ធ ហៅនាយភូ ដែលជាតួឯកប្រុស ក្នុងរឿងភូមិខ្ញុំ ស្រស់ឆើតឆាយ ។

ខ្ញុំបាទ អ៊ឹម ជីវ៉ា គឺ ជួបលោក ឡុងវិរៈយុទ្ធ ហៅនាយភូ ដែល ដោយចៃដន្យទៅហូបអីជាមួយប្អូនៗ នៅហាង RK ម៉ូការថៈ បុរីពិភពថ្មីគួរស្រូវ៣ ! ឃើញសភាពគាត់ហើយអាណិតណាស់ ប្តូរប្រែប្រួលអស់គ្រប់យ៉ាង ហ៊ឺម…!. ។

យ៉ាងណា ក្រោយពីការឃើញសភាពនាយ ភូ នាពេលនេះ គេឃើញមហាជន ជាពិសេសបណ្តាអ្នកធ្លាប់គាំទ្រការសម្តែងរបស់លោកបានបង្ហាញការអាណិតអាសូរចំពោះរូបលោក ខណៈពេលគេមិនស្មានថា លោកធ្លាក់ខ្លួនបែបនេះឡើយ ។

គួរបញ្ជាក់ថា អតីតតារាសម្តែងលោក ឡុង វិរៈយុទ្ធ ធ្លាប់បានឈោងភាពល្បីលើវិថីសិល្បៈ តាមរយៈការទទួលបានតំណែងតួឯកជាមួយបន្តបន្ទាប់ តាមក្នុងខ្សែភាពយន្ត ដោយនៅក្នុងនោះ លោកក៏ជាតួឯកប្រុសនៅក្នុងរឿង ភូមិខ្ញុំស្រស់ឆើតឆាយ ដែលបានចាក់ផ្សាយនៅទូរទស្សន៍បាយ័ន ខណៈពេលដែលរឿងនេះ ក៏ទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់ទស្សនិកជនទស្សនា ។ ទោះជាយ៉ាងណា បន្ទាប់ពីកសាងកេរ្តិ៍បានមួយរយៈនោះ នាយ ភូ ក៏បានបាត់វត្តមានអស់ជាច្រើនឆ្នាំពីវិស័យមួយនេះ ។

ការបាត់វត្តមានសម្តែងរបស់លោក គឺស្របពេលដែលគេដឹងថា លោកបានកសាងគ្រួសារ និងបើកមុខរបររកស៊ីផ្ទាល់ខ្លួនមួយកាលពីមួយរយៈមុន ។ យ៉ាងណា គេមិនទាន់ដឹងថា អតីតតារាសម្តែងប្រុសរូបនេះមានរឿងអ្វី និងមានជំងឺអ្វីដែលធ្វើអោយលោកប្រែប្រួលរូបរាង ស្គមស្គាំងខ្លាំង និងធ្លាក់ខ្លួនមកធ្វើការរត់តុនៅហាងបែបនេះឡើយ ៕

ចែករំលែកព័តមាននេះ