ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រថយន្ត RANG ROVER មួយ​គ្រឿង នៅ​លើ​ផ្លូវ​ល្បឿន​លឿន

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣​នេះ រថយន្ត RANG ROVER មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ…

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​០៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣​នេះ រថយន្ត RANG ROVER មួយ​គ្រឿង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ដោយ​មិនដឹង​មូលហេតុ នៅ​លើ​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូម៉ែត្រ​៥៧-៥៨ ស្ថិត​នៅ​ភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

រថយន្ត​ដែល​អគ្គិភ័យ​ឆាបឆេះ មាន​ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Al-2013 បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បាន​ឆាបឆេះ​ខ្ទេច​អស់ទាំង​ស្រុង តែ​ម្តង ។ ចំណែកឯ​អ្នកបើកបរ​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

សមត្ថកិច្ច​នគរបាល បាន​ចេញ​ជួយ​អន្ដរាគមន៍ និង​បាន​ប្រើប្រាស់​រថយន្ត​សង្គ្រោះ​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ប្រើ​ទឹក​មួយ​រថយន្ត ។

បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​រថយន្ត ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ