ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឥលូវ​សាហា.វ​ណាស់​តើ ប្លន់​បាន​ហើយ បើ​…

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចេញពីធ្វើការជាមួយមិត្តភក្តិ២នាក់ទៀត ទៅញុំាបបរស នៅផ្លូវកម្ពុជាក្រោម ពេលដើរត្រលប់មកវិញ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ចេញពីធ្វើការជាមួយមិត្តភក្តិ២នាក់ទៀត ទៅញុំាបបរស នៅផ្លូវកម្ពុជាក្រោម ពេលដើរត្រលប់មកវិញ ក៏ស្រាប់តែក្រុមជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបស្ពាយបានសម្រេច ហើយគំរាមមិនឲ្យស្រែក និងប្រាប់ថា បើសិនជាអត់មានលុយ ពួកគេនិងត្រលប់មកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៤៦កែងផ្លូវ២២១ នៅចំណុចជិតនិងភោជនីដ្ឋានប៉ាប៉ាយ៉ា ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

ជនរងគ្រោះមានឈ្មោះ ប្រុស ស្រីមិ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបម្រើការនៅភោជនីដ្ឋានប៉ាប៉ាយ៉ា សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។ ចំណែកមិត្តភក្កិម្នាក់ទៀត មានឈ្មោះ រ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមេការនៅភោជនីដ្ឋានប៉ាប៉ាយ៉ា ស្នាក់នៅផ្ទះជួលជាមួយគ្នា និងមិត្តភក្កិម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ស្នាក់នៅជាមួយគ្នា ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនទើបតែចេញពីធ្វើការនៅភោជនីដ្ឋានប៉ាប៉ាយ៉ា រួចបបួលមិត្តភក្តិស្រីម្នាក់ និងប្រុសម្នាក់ ទៅញុំាបបរស នៅផ្លូវកម្ពុជាក្រោម លុះពេលញុំាបបររួចហើយ គោលបំណងត្រលប់ទៅផ្ទះនៅទល់មុខហាងដែលថៅកែជួលឲ្យស្នាក់នៅ ខណៈពេលដើរជិតដល់ផ្ទះ ហើយក៏ស្រាប់តែលេចមុខក្រុមចោរ៣នាក់ ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកឃ្លីក ពណ៌ស មិនចាំស្លាកលេខ ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៧ មិនចាំស្លាកលេខ បានជិះមកជិត ហើយអ្នកអង្គុយពីក្រោយម៉ូតូឃ្លីកបានដកកាំភ្លើងខ្លីភ្ជង់ប្លន់យកកាបូបស្ពាយ ពីស្ត្រីរងគ្រោះ ហើយគំរាមថា បើហ៊ានតែស្រែក និងបាញ់សម្លាប់ចោល ហើយបើនៅក្នុងកាបូបអត់មានអី នឹងបកត្រលប់មករកវិញ រួចទើបជនសង្ស័យជិះចេញទៅបាត់ដោយសុវត្ថិភាព ភ្លាមៗនោះដែល ជនរងគ្រោះក៏ស្រែកឲ្យគេជួយ ផ្អើលដល់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ ដើម្បីសួរនាំ ។

នៅក្នុងកាបូបរបស់ស្ត្រីរងគ្រោះ ដែលក្រុមជនសង្ស័យយកបាត់នោះ នៅក្នុងកាបូបមាន ទូរស័ព្ទដៃ៣គ្រឿង iPhone 5 ពីរគ្រឿង ទូរស័ព្ទដៃ Nokia មួយគ្រឿង និងគ្រឿងអលង្ការចំនួន២ឈុត មានទាំងខ្សែក ចិញ្ចៀន ក្រវិល កងដៃ សរុបជាទឹកប្រាក់ទាំងអស់១លានរៀល និងលុយនៅក្នុងកាបូបមួយចំនួនទៀត អត់ចាំថាមានប៉ុន្មាន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដេប៉ូ២ ដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនសង្ស័យ ៕