ទីបំផុត! កូនប្រសារសារភាពប្រាប់មូលហេតុសម្លា.ប់ម្តាយក្មេកនៅស្រុកស្វាយអន្ទរ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ពិតជាឈា.មស្រែកស្បែកហៅពិតមែន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ កូនប្រសារដែល
ខេត្តព្រៃវែង ៖ ពិតជាឈា.មស្រែកស្បែកហៅពិតមែន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ កូនប្រសារដែល
ខេត្តព្រៃវែង ៖ ពិតជាឈា.មស្រែកស្បែកហៅពិតមែន ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ កូនប្រសារដែលបានវា.យសម្លា.ប់ម្តាយក្មេក ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនបាន ក្នុងពេលដែលជនសង្ស័យកំពុងឆ្លងដែនទៅប្រទេសថៃ ដើម្បីរត់គេចពីសំណាញ់ច្បាប់។
ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនេះឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ហើយត្រូវបានកំលាំងកងរាជអាវុធហត្ថចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១ មីនា នៅចំណុចបេនឡានច្រកឡែម ស្ថិតក្នុងភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងពេលដែលរូបគេកំពុងរត់ឆ្លងដែនទៅប្រទេសថៃ។
លោកវរៈសេនីយទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែងបានអោយដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧កុម្ភៈ មានកើតហេតុការណ៌ភ្ញាក់ផ្អើលមួយ ដោយមានអ្នកស្រុកបានប្រទះឃើញសាកស.ពស្ត្រីម្នាក់ឈ្មោះ ញ៉ សារ៉ាត់ អាយុ៤៥ឆ្នាំ ដេកស្លា.ប់នៅវាលស្រែខាងក្រោយភូមិ ហើយនៅលើដងខ្លួនស.ពមានស្នាមរបួសជាច្រើនកន្លែងលើឆ្អឹងខ្នង និងហើ.មជាំបំពង់ក។ តាមរយៈការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យជំនាញ បានអះអាងថានេះគឺជាករណីឃា.តកម្ម ដោយជនរងគ្រោះត្រូវបានជនល្មើសវា.យ និងច្របាច់ក រហូតបណ្តាលអោយស្លា.ប់បាត់បង់ជីវិត។
តាមប្រភពព័ត៌មានពីកូនស្រីជនរងគ្រោះបានអះអាងថា នៅយប់ថ្ងៃទី២៦ កុម្ភៈ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយកូនប្រសារឈ្មោះ សឿង ហ៊ាង ចេញពីមណ្ឌលសុខភាពបឹងព្រះ ត្រឡប់ទៅផ្ទះនៅឯភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ប៉ុន្តែស្រាប់តែបា.ត់អ្នកទាំង២មិនឃើញទៅដល់ផ្ទះនោះទេ រហូតដល់ស្អែកឡើងពេលថ្ងៃត្រង់ ស្រាប់តែមានគេប្រទះឃើញស្ត្រីជាម្តាយដេកស្លា.ប់នៅវាលស្រែខាងក្រោយភូមិ ចំណែកកូនប្រសារបា.ត់ខ្លួនរកមិនឃើញ និងទាក់ទងមិនបាន។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម ទើបសមត្ថកិច្ចដាក់ការសង្ស័យទៅលើកូនប្រសារ ហើយក៏បានស្រាវជ្រាវតាមរយៈលេខទូរសព្ទ័របស់ជនសង្ស័យ ក៏ដឹងថាជនសង្ស័យបានរត់គេចខ្លួនទៅដល់ប៉ោយប៉ែត ទើបកំលាំងអាវុធហត្ថខេត្តព្រៃវែងសហការជាមួយកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះតាមចាប់ខ្លួនជនសង្ស័យ តែដោយជនសង្ស័យបានឆ្លងដែនចូលក្នុងដៃថៃផុត ទើបកំលាំងអាវុធហត្ថស្រាវជ្រាវតាមរយៈមេខ្យល់ដែលនាំឆ្លងដែន ហើយអោយមេខ្យល់នាំជនសង្ស័យត្រឡប់មកវិញ ចូលដល់បេនឡានច្រកឡែម ខេត្តបាត់ដំបងក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមតែម្តង។
ក្រោយត្រូវចាប់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពវា.យសម្លា.ប់ម្តាយក្មេកពិតប្រាកដមែន ហើយមូលហេតុគឺដោយសាររូបគេមានគំនុំខឹងម្តាយក្មេក ដែលចែកដីអោយហើយយកវិញ ហើយនៅយប់ពេលដែលរូបគេជិះម៉ូតូឌុបម្តាយក្មេកចេញពីមណ្ឌលសុខភាពបឹងព្រះទៅផ្ទះ ដល់ចំណុចវាលស្រែអ្នកទាំង២មានទំនាស់ពាក្យសំដីគ្នា ទើបធ្វើអោយរូបគេខឹង ហើយក៏ឈប់ម៉ូតូវា.យសម្លា.ប់ម្តាយក្មេកតែម្តងទៅ។
លោក ផាត់ សុជោត បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនបានកំលាំងរបស់លោកបានធ្វើការតេស្តទឹកនោមជនសង្ស័យ ហើយរកឃើញថា ជនសង្ស័យមានសារធាតុញៀ.ននៅក្នុងខ្លួន ដែលបញ្ជាក់ថាជនសង្ស័យប្រើប្រាស់ថ្នាំញៀ.ន ហើយបច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង កំពុងបន្តនិតិវិធី ៕
ចែករំលែកព័តមាននេះ