ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បណ្តាល​ឱ្យ​មាត់​មាន​ក្លិនស្អុយ

6 ឆ្នាំ មុន

បញ្ហា​ក្លិន​មាត់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទាមទារ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ។ ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​អាច​នឹង​ល្អ​ប្រសើរ ប្រសិនបើ​លោក​អ្នក​ពុំ​មាន​បញ្ហា​ក្លិន​ក្នុង​មាត់ ។

បញ្ហា​ក្លិន​មាត់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ទាមទារ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត ។ ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​អាច​នឹង​ល្អ​ប្រសើរ ប្រសិនបើ​លោក​អ្នក​ពុំ​មាន​បញ្ហា​ក្លិន​ក្នុង​មាត់ ។

លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត​គា​ម ប៊​ន ឯកទេស​ផ្នែក​ជំងឺ​មាត់​ធ្មេញ​នៃ​«​មន្ទីរ​ពេទ្យធ្មេញ​គា​ម ប៊​ន »​ឱ្យ​ដឹង​ថា បញ្ហា​ក្លិន​មាត់ គឺ​ចង់​សំដៅ​ទៅ​លើ​មាត់​ដែល​មាន​ក្លិន​មិនល្អ ។ ក្លិន​ដែល​មិនល្អ​នេះ​បណ្ដាល​មក​ពី​កត្ដា​ច្រើន​យ៉ាងដូច​ជា​៖

-​អាច​បណ្តាល​មក​ពី​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ មិន​ព្យាបាល ធ្វើ​ឱ្យ​អាហារ​នៅ​ជាប់​ក្នុង​ធ្មេញ ធ្វើ​ឱ្យ​ស្អុយ ។
-​បណ្តាល​មក​ពី​អ្នកមាន​ជំងឺរាក់​ស៊ី​ធ្មេញ ។
-​បណ្តាល​មក​ពី​ការ​គ្មាន​អនាម័យ​មាត់​ធ្មេញ ។
-​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ធ្មេញ​ពាក់ ។
-​បណ្តាល​មក​ពី​អ្នក​ដែល​មាន​ធ្មេញ​ដុះ​មិន​ត្រង់​ជួរ ហើយ​ពិបាក​បិទ​មាត់​ពេលដេក ។
-​បណ្តាល​មក​ពី​កាក់​សំណល់​ជាប់​អណ្តាត ។
-​បណ្តាល​មក​ពី​បញ្ហា​ឈឺក្រពះ ។
-​បណ្តាល​មក​ពី​ដេក​ស្រមុក ។
-​បណ្តាល​មក​ពី​បញ្ហា​ឈឺ​ក​ជាដើម ។

ទាំងនេះ​គឺជា​មូលហេតុ​បង្ក​ឱ្យ​មាត់​មាន​ក្លិន​មិនល្អ ពិបាក​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ  ព្រោះ​នៅ​ពេល​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់ ខ្យល់​ដែល​បញ្ចេញ​ទៅ​នោះ​ជា​ខ្យល់​មាន​ក្លិន​មិនល្អ​ទៅ​លើ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន ពិសេស​អ្នក​ដែល​និយាយ​ទៅ​កាន់តែ​ម្ដង ។

ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ក្លិនស្អុយ​ក្នុង​មាត់​ត្រូវ​ស្វែងរក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ ទើប​អាច​ចៀស​ផុត​ពី​បញ្ហា​ក្លិន​ក្នុង​មាត់​បាន ។ ពិសេស​ត្រូវ​តែ​សំអាត​មាត់ ធ្មេញ​ឱ្យ​បាន​ក្នុង​មួយ​ថ្ងៃ​៣​ដង ឬ​យ៉ាងតិច​២​ដង ។ ត្រូវ​ចេះ​ជ្រើសរើស​ផលិតផល​ថែរក្សា​ធ្មេញ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទៅ​ពិនិត្យ​សុខភាព​មាត់​ឱ្យ​បាន​១​ឆ្នាំ​២​ដង​ទើប​ប្រសើរ ។

ការ​ប្រើប្រាស់​ស្ករ​គ្រាប់​បំបាត់​ក្លិន​មាត់​ក៏​ជា​ប្រការ​ល្អ ប៉ុន្តែ​បើ​មាន​បញ្ហា​ក្លិន​មាត់​ខ្លាំង គួរតែ​ប្រញាប់​ស្វែងរក​អ្នកជំនាញ​មាត់ ធ្មេញ ឬ​ផ្នែក​ក្រពះ​ពោះវៀន ដើម្បី​ស្វែងរក​មូលហេតុ និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ៕