ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានព្រូសបង្កគ្រោះ​​តាមផ្លូវ ​ស្លា.ប់​មន្ត្រី​យោធា​២​នាក់​ និង​របួសធ្ងន់​សិស្សសាលា​​២​នាក់

1 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ព្រុស​រ៉េ​ចង្កូត​ទៅ​បុ.កម៉ូតូ​២​គ្រឿង​ និង​រថយន្ត​ធំ​១​គ្រឿង​ទៀត​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​រថយន្ត​ព្រុស​រ៉េ​ចង្កូត​ទៅ​បុ.កម៉ូតូ​២​គ្រឿង​ និង​រថយន្ត​ធំ​១​គ្រឿង​ទៀត​ បណ្តាល​ឱ្យ​ស្លា.ប់​មន្ត្រី​យោធា​២​នាក់​ និង​របួសធ្ងន់​សិស្សសាលា​ចំនួន​២​នាក់​ កាលពី​​រសៀល​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៣​ នៅ​ខាងកើត​ជញ្ជីង​កូន​ដំរី​ ស្ថិត​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយមានជ័យ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​មុនពេលកើតហេតុ ​រថយន្ត​ព្រូស​​​មួយគ្រឿង ពាក់​ផ្លា​កលេខ​ ភ្នំពេញ​ 2AG.5701 ​មាន​អ្នក​រួម​ដំណើរ​៣​ទៅ​៤​នាក់​ បាន​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ​បាន​រ៉េ​ចង្កូត​ទៅ​បុ.ក​អ្នក​ជិះ​ម៉ូតូ​ម៉ាក់​វ៉ា​វ ​ស៊េរី​ថ្មី​ បណ្តាលឱ្យ​​មន្ត្រី​យោធា​២​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ ហើយ​រុញ​​ទៅ​បុ.ក​ម៉ូតូ​ហុងដា​ឌ្រី​ម ​ដែលជិះ​ដោយ​​សិស្សសាលា​២​នាក់​ បណ្តាល​ឱ្យ​របួសធ្ងន់​ម្នាក​បែក​ប្រអប់ជើង​ ហើយ​ទៅ​បុ.ក​រថយន្ត​ម៉ាក់​ហ៊ី​យ៉ាន់​​ដាយ​ ពាក់​ផ្លា​ក់​លេខ ​បាត់ដំបង​ 3A-2833​ ​មាន​​ដឹក​អង្ករ ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ បណ្តាល​អោយ​រថយន្ត​ព្រូស​រងការ​ខូចខាតខ្ទេច​ ។

មន្ត្រី​នគរបាល​ចរាច​ណ៍​បាន​បញ្ជាក់​ថា​ ​ក្រោយ​ធ្វើការ​វាស់វែង​ រថយន្ត​បង្ក​ជា​រថយន្ត​ព្រូស​ដែល​ជិះរថយន្ត​បែក​កង់​ក្រោយ​ខាងឆ្វេង​ ហើយ​ដាក់​កង​សាគួ ហើយ​បើកបង​​ក្នុង​ល្បឿន​លឿន​ ទើប​បង្ក​ឱ្យ​រ៉េ​ចង្កូត​ទៅ​បុ.ក​ម៉ូតូ​២​គ្រឿង​ បណ្តាលឱ្យ​​ស្លា.ប់​២​នាក់​ភ្លាម​​ៗនៅ​នឹង​កន្លែង គឺ​​ជា​មន្ត្រី​យោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ​ និង​សិស្ស​ចំនួន​២​នាក់​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ និង​ខូច​​ខាត​រថយន្ត​ព្រូស​ដែល​ជា​រថយន្ត​បង្ក​ទាំងស្រុង​ និង​ម៉ូតូ​២​គ្រឿង ​និង​រថយន្ត​ធុន​ធំ​មួយគ្រឿង​ម៉ាកហ៊ីយ៉ាន់​ដា ផ្នែក​ខាងក្រោយ​បន្តិច​។

មន្ត្រី​ចរាចរណ៍​បាន​បញ្ជាក់​ថា ​ក្រោយ​ធ្វើការ​វាស់វែង​រួច​ហើយ​ បាន​យក​រថយន្ត​បង្ក​១​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​ខូចខាត ​និង​អ្នកបើកបរ​រថយន្ត​ព្រូស​ និង​អ្នក​រួម​ដំណើរ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ស្លា.ប់២​នាក់​ជា​មន្ត្រី​យោធាតំបន់​ប្រតិបត្តិការ​រង​ស្រុក​ម៉ា​ឡៃ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព ដឹក​ទៅ​ទីបញ្ជាការដ្ឋាន​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ