ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​៨​​ម៉ោង​​​ក្រោយ… ទើបដឹងថា​ គឺប្តីនិងប្អូន​ប្រុស​សោះ

6 ឆ្នាំ មុន

សមត្ថ​កិច្ច​វែកមុខ​ភ្លាម​ៗ​ប្រើ​ពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ

ខេត្តស្វាយរៀង ៖ ទីបំផុត ​បុរស​ជា​ប្តី​កំណាច​និង​ប្អូនប្រុស​របស់​ខ្លួន​ គឺជា​អ្នក​សម្លាប់​ប្រពន្ធ​ប្លន់​យក​ទ្រព្យសម្បត្តិ ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​វែកមុខ​ភ្លាម​ៗ​​ប្រើ​ពេល​តែ​៨​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ថា ពេល​ខ្លួន​មិន​នៅផ្ទះ​ចោរប្លន់​សម្លាប់​ប្រពន្ធ​យក​ទ្រព្យ​សម្បត្តិ តែ​តាមពិត​ខ្លួនឯង​គឺជា​ចោរ​បាញ់សម្លាប់​ប្រពន្ធ​ប្លន់​យក​ទ្រព្យសម្បត្តិ​ ទៅ​ផ្គាប់ចិត្ត​ស្រី​ថ្មី​សោះ ។ ហេតុតែ​ឈាម​ស្រែក​ស្បែក​ហៅ​ទើប​សមត្ថកិច្ច​មានការ​សង្ស័យ​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​បំបែកសំណុំរឿង​នេះ ។

តាម​លោក កែវ សុ​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​បាន​កំណត់​មុខសញ្ញា​ឈាន​ទៅ​ដល់​ការ​បំបែកសំណុំរឿង​នេះ​បាន​ទាំងស្រុង ក្នុង​រយៈពេល​៨​ម៉ោង​ក្រោយ​ពី​សាកសួរ​បុរស​ជា​ប្តី​ស្ត្រី​រង​គ្រោះ​រួច ដោយ​បាន​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់ គឺ​បុរស​ជា​ប្តី​និង​ប្អូនប្រុស​ដែល​ត្រូវជា​ប្អូនថ្លៃ​ស្ត្រី​រង​គ្រោះ និង​រឹបអូស​វត្ថុ​តាង​អាវុធ​AK៤៧​កាត់​ស្វាយ​១​ដើម នៅ​លំនៅ​ឋាន​របស់​ជនសង្ស័យ​ផ្ទាល់ ។ ជនសង្ស័យ​គឺជា​ប្តី​ក្រោយ​របស់​ស្ត្រី​រង​គ្រោះ ។

គួរ​រំលឹក​ថា ស្ត្រី​មាន​ផ្ទៃពោះ​បី​ខែ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​អាវុធ​AK៤៧​ប្លន់​យក​ទ្រព្យសម្បត្តិ​ដោយ​ក្រុម​ចោរ​បាន​បាញ់​ចំនួន​២​គ្រាប់ ១​គ្រាប់​ត្រូវ​ចំ​សៀតផ្កា​ធ្លាយ​ទៅ​ម្ខាង​ដេក​ស្លាប់​ថ្លុកឈាម​ក្រោមផ្ទះ​ជិត​ជណ្តើរ ហើយ​ចោរប្លន់​បាន​យក​ទ្រព្យសម្បត្តិ​អស់​ខ្សែ​ក​មាស​១​តម្លឹង ខ្សែដៃ​មាស​១​តម្លឹង​៥​ជី ប្រាក់​១៧០០​ដុល្លារ និង​ប្រាក់​រៀល​២.៧០០.០០០​រៀល ខណៈ​ប្តី​និង​កូន​ៗ​មិន​នៅផ្ទះ ព្រោះ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ។

ករណី​ប្រឌិត​ជា​ចោរប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៨​យប់​ថ្ងៃ​ទី​២៥ សីហា និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨​និង​៣៥​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ស្ថិត​ក្នុងភូមិ​តា​ប៉ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ។ បុរស​ជា​ប្តី​ឈ្មោះ សូរ ឈ​ន អាយុ ៥៤​ឆ្នាំ មុខរបរ​អ្នកម៉ៅការ​សំណង់​បាន​ប្រាប់​ប៉ូលិស​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ វ៉ា សំ​អូន អាយុ​៤០​ឆ្នាំ ត្រូវជា​ប្រពន្ធ​ធ្វើការ​នៅ​រោងចក្រ​ក្នុង​ក្រុង​បា​វិត​។ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ សីហា ម៉ោង​ប្រមាណ​ជាង​៤​រសៀល ខ្លួន​បាន​ទូរស័ព្ទ​ពី​ភ្នំពេញ​មក​សួរ​ប្រពន្ធ​ថា មាន​ធ្វើការ​ថែម​ម៉ោង​អត់?

ស្ត្រី​រង​គ្រោះ​(​ប្រពន្ធ​)​បាន​ឆ្លើយ​ថា​ធ្វើ ។ លុះដល់​ម៉ោងជាង​៨​យប់ ក៏​ទូរស័ព្ទ​សួរ​ទៀត តែ​គ្មាន​អ្នក​លើក​នោះ​ទេ ។ ប្រភព​ខាងលើ​បាន​បន្ត​ថា ដោយ​សង្ស័យ​ប្រហែលជា​មានរឿង​អី្វ​ហើយ ក៏​ហៅ​ក្មួយ​ប្រុស​ជិះ​ម៉ូតូឌុប​ទៅ​ខេត្តស្វាយរៀង​នៅ​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ សីហា រហូត​មក​ដល់​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ក៏​មក​ដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេក​ស្លាប់​នៅ​ក្រោមផ្ទះ​ជិត​កាំជណ្តើរ​គួរ​ឱ្យ​សង្វេគ​ក៏​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​មក​ពិនិត្យ​សព ។

បើ​តាម​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​គឺ​នៅ​ក្នុងភូមិ​មាន​ពិធី​បូជាសព​និង​មាន​ការ​បាញ់​កាំជ្រួច​ផង បន្ទាប់​មក​ក៏​បានឮ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ។ ពេល​នោះ​អ្នក​ភូមិ​ស្មានថា ជា​ស្នូរ​បាញ់​កាំជ្រួច និង​អ្នកខ្លះ​គិត​ថា ផ្ទុះ​កំប៉ុង​ហ្គា​ស​គ្មាន​នរណា​ចាប់អារម្មណ៍​ឡើយ លុះ​ព្រឹក​ឡើង​ទើប​ដឹង​ថា​ជា​ករណី​ប្លន់​សម្លាប់​ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​មក​ចោមរោម​មើល ។

បើ​តាម​លោក​វរសេនីយ៍ទោ កែវ ស៊ី​ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦ សីហា ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​បាញ់​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព​រួច គឺ​សន្និដ្ឋាន​ថា​ជា​ករណី​បាញ់​សម្លាប់​យក​ទ្រព្យសម្បត្តិ​ពិតប្រាកដ​មែន ។ ដោយ​ប្តី​ស្ត្រី​រង​គ្រោះ​ប្រាប់​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​នោះ​រួម​មាន​ខ្សែ​.​ក​មាស​១​តម្លឹង ខ្សែដៃ​២​ខ្សែ ស្មើ​១​តម្លឹង​កន្លះ លុយ​ដុល្លារ​១៧០០ ប្រាក់​រៀល​២.៧០០.០០០​រៀល និង​រក​ឃើញ​សំបក​គ្រាប់​AK៤៧​ចំនួន​២​គ្រាប់ នៅ​ជិត​កន្លែង​កើតហេតុ ។ ទោះបីជា​បែប​ណា​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​លើ​សំណុំរឿង​នេះ ៕