ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើក្រុងខណ្ឌណាខ្លះ ដែល​ទទួលបានជ័យលាភី​ផ្ការំដួល ជាទីក្រុងស្អាត នៅឆ្នាំ២០២៣ នេះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ៖ នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឲ្យដឹងថា…

​រាជធានីភ្នំពេញ៖ នាឱកាសវេទិកាទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសឲ្យដឹងថា ការប្រទ្បង​ប្រណាំងទីក្រុងស្អាត លើកទី៣ ឆ្នាំ២០២៣នេះ មានក្រុងខណ្ឌចំនួន៧ ទទួលបានជយ័លាភី ផ្ការំដួល ៣ទង ខណៈដែលក្រុងខណ្ឌចំនួន ១៧ ទទួលបានផ្ការំដួល ២ទង។ សម្រាប់ជ័យលាភី ផ្ការំដួល ១ទង មានចំនួន ១៤ក្រុងខណ្ឌ​។

ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៣ នៅឆ្នាំ២០២៣ នេះ មានបេក្ខភាពក្រុង/ខណ្ឌ ចូល​រួម​ប្រឡងប្រណាំង សរុបចំនួន ៤១ ( ១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះ មានបេក្ខភាពចំនួន ៣៨ ដែលទទួលបានជ័យលាភី។   ជ័យលាភីផ្ការំដួល ៣ទង មានចំនួន ៧ ( ៦ ក្រុង និង ១ ខណ្ឌ) ដែលរួមមាន ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកែប, ក្រុងកំពត, ​ក្រុងកំពង់​ចាម, និងខណ្ឌដូនពេញ។

សម្រាប់ជ័យលាភីផ្ការំដួល ២ទង មានចំនួន ១៧ (១៤ ក្រុង និង ៣ ខណ្ឌ) ដែលរួមមាន ក្រុងកំពង់​ឆ្នាំង , ក្រុងបានលុង , ក្រុងពោធិ៍សាត់ , ក្រុងប៉ោយប៉ែត , ក្រុងច្បារមន,ក្រុងក្រចេះ , ក្រុង​សិរីសោភ័ណ , ក្រុងស្ទឹងសែន , ក្រុងសួង, ខណ្ឌទួលគោក , ខណ្ឌ៧មករា , ក្រុងព្រៃវែង , ក្រុងស្វាយរៀង , ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ ។      

ដោយទ្បែក សម្រាប់ជ័យលាភីផ្ការំដួល ១ទង មានចំនួន ១៤ (៦ ក្រុង និង ៨ ខណ្ឌ) ដែលរួមមាន ក្រុងស្ទឹងត្រែង , ក្រុងព្រះវិហារ , ខណ្ឌសែនសុខ , ក្រុងសំរោង, ក្រុងបាវិត , ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ , ខណ្ឌព្រែកព្នៅ , ខណ្ឌពោធិ៍សែនជ័យ , ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័ យ , ខណ្ឌច្បារអំពៅ, និងខណ្ឌបឹងកេងកង។

ចំណែក ក្រុ ង ខណ្ឌ មិនទទួលបានចំណាត់ថ្នាក់ផ្ការំដួល មានចំនួន ៣ បេក្ខភាព (១ ក្រុង និង ២ ខណ្ឌ) រួមមាន ខណ្ឌឬស្សីកែវ, ក្រុងកោះរ៉ុង, និង ខណ្ឌកំបូល។    

ទន្ទឹមនឹងសម្តែងនូវការអបអរសាទរដល់ជ័យលាភីទីក្រុងស្អាតលើកទី៣ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនូវការលើកទឹកចិត្តដល់បេក្ខភាពទាំងអស់ សូមបន្តកិច្ចខិតខំក្នុងការអនុវត្តការងារទីក្រុងស្អាត ដែលសុទ្ធតែជាការងារជាប្រក្រតីរបស់​រដ្ឋបាលដែនដី ដូចជា ការគ្រប់គ្រងសំណល់, ភាពស្អាត, ភាពទាក់ទាញផ្នែកទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំផែនការមេ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាដើម។    

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យបេក្ខភាពទាំងអស់សូមប្រើប្រាស់ “កម្រងអនុសាសន៍របស់​គណៈកម្មាធិការ​ជាតិ​វាយតម្លៃទីក្រុងស្អាត” ដើម្បីឆ្ពោះទៅដណ្តើមជ័យលាភី ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី៤ ក៏ដូចជាចលនាប្រឡងប្រណាំងទីក្រុង​ទេសចរណ៍ ស្អាតអាស៊ាននាពេលខាងមុខ។

ចំពោះបេក្ខភាពដែលមិនទាន់ទទួលបានជ័យលាភី ត្រូវខិតខំពង្រឹងលក្ខណសម្បត្តិរបស់ខ្លួន ដើម្បីទទួលបានជ័យលាភីនាពេលខាងមុខ, ចំពោះបេក្ខភាពដែលមិនទាន់ទទួលបានចំណាត់​ថ្នាក់ផ្ការំដួល ៣ទង ក៏ត្រូវបន្តខិតខំអនុវត្តការងារបន្ថែមទៀត ដើម្បីទទួលចំណាត់ថ្នាក់កាន់តែ​ល្អប្រសើរ ហើយជ័យលាភីផ្ការំដួល ៣ទង ក៏ត្រូវបន្តការខិតខំដើម្បីរក្សាបាននូវចំណាត់ថ្នាក់​ដ៏ល្អនេះ។    

គួរម្លឹកថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី​ផ្ការំដួល ៣ទង ជូន​ក្រុងខណ្ឌជយលាភីទាំង ៧ក្រុងខណ្ឌ ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ