ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង អំពាវនាវ​ដល់​សប្បុរសជួយ​បរិ​ច្ចាគ​​ដល់​ជន​ពិការ​ ជា​ពិសេស​នៅ​ពេល​បុណ្យ​ទាន​ម្តង​ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​នៅ​ភ្នំពេញ​ មាន​សមាជិក​៦៥៤​នាក់ ក្នុង​នោះ​ស្ត្រី

​រាជធានី​ភ្នំពេញ ​៖ សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​នៅ​ភ្នំពេញ​ មាន​សមាជិក​៦៥៤​នាក់ ក្នុង​នោះ​ស្ត្រី ២៨៤​នាក់ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​តំណាង​ដ៏​ខ្ពង់ខ្ពស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជន​និង​ជនរួមជាតិ​ទាំងអស់ សូម​ចូលរួម​បរិ​ច្ចាគ​ ជា​ថវិកា គ្រឿង​ឧបភោគបរិភោគ និង​សម្ភារៈ​ផ្សេង​ៗ ជួយ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ ដើម្បី​អោយ​ពួក​គាត់​អាច​រស់នៅ​បាន​ដោយ​ភាព​កក់ក្តៅ ជាមួយ​យើង​ទាំងអស់​គ្នា ។

ការ​អំពាវនាវ​បែប​នេះ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង កាលពី​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ខណៈ​លោក​ និង​លោកស្រី អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ពិធីសម្ភោ​ធ​ដាក់​ឱ្យ​ដំណើរការ «​អគារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជន​ពិការ​ភ្នែក និង​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​រស់នៅ​» ស្ថិត​នៅ​អគារ ២៩៨D ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រាស​ន៍​ថា​៖ ជន​ពិការ​ធ្លាប់​បាន​ចូលរួម​ចំណែក​ជា​ថវិកា​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ។​ បន្ថែម​ពី​នេះ​ទៀត សូ​ម្បី​តែ​អ្នក​សុំទាន​ក៏​ធ្លាប់​បាន​បរិ​ច្ចាគ​​ជា​ថវិកា​ជួយ​រាជរដ្ឋាភិបាល​ផង​ដែរ ខណៈ​ដែល​កម្ពុជា​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប្រទេស​ថៃ​នៅ​ប្រាសាទព្រះវិហារ​កន្លង​មក ​។ ​ការ​ចូលរួម​ចំណែក​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​​នេះ ពិតជា​បាន​បង្ហាញ​អោយ​ឃើញ​ពី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ដ៏​រឹង​មាំ និង​ការ​ជឿជាក់​មក​លើស​ម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។

លោក​ឃួ​ង ស្រេង បន្ត​ទៀត​ថា​ ការ​អញ្ជើញ​ប្រជាពលរដ្ឋ អោយមក​ចូលរួម​ក្នុង​ពិធី​ខាងលើ​នេះ គឺ​ក្នុង​គោលបំណង​អោយ​បងប្អូន​ប្រជាពលរដ្ឋ បានដឹង​ថា នៅ​ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​យើង​នេះ មាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជន​ពិការ​ភ្នែក និង​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​រស់នៅ ។ ​ដូច្នេះ​បងប្អូន អាច​ជួយ​ចែ​ល​រំលែក​ការ​លំបាក​ជាមួយ​ពួក​គាត់​បាន តាម​រយៈ​ផ្តល់​ជា​អង្ករ​១​គីឡូក្រាម ២​គីឡូក្រាម ឬ​ក៏​ថវិកា​ក្តី​។

លោក​ឃួ​ង ស្រេង បន្ត​ថា នៅ​ពេល​មានបុណ្យ​ជាតិ​ធំ​ៗ សូម​ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជន​និង​ជនរួមជាតិ​ទាំងអស់ នឹកឃើញ​និង​ចែករំលែក​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​ផង​។ នេះ​ជា​ការ​ចែករំលែក ជា​ប្រពៃណី​ល្អ​របស់​ដូន​តា​របស់​យើង​ដែល​បាន​ធ្វើ​ជាប់​ជា​ប្រចាំ​មក​។

គួរ​បញ្ជាក់​ថា​៖ សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ដឹកនាំ​ដោយ​លោក ចាប តូ ជា​ជន​ពិការ​ភាព​ភ្នែក ។ បច្ចុប្បន្ន មាន​សមាជិក ក្នុង​សមាគម​ទាំងអស់​ចំនួន ៦៥៤​នាក់ មាន​ស្ត្រី ២៨៤​នាក់ ដោយ​មានការ​ជួយ ក្រោម​ការ​ជ្រោមជ្រែង​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សម្ដេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហ​នុ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ,​ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​ព្រមទាំង​សប្បុរសជន​មួយ​ចំនួន​ធំ​ទៀត ។​

អគារ​មជ្ឈមណ្ឌល​នេះ បាន​ចាប់ផ្តើម​សាង សង់​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ និង​បញ្ជ​ប់​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ២០២០ មាន​កម្ពស់​២ ជាន់​រៀង​ជា​អក្ស L មាន​បន្ទប់​សរុប​ចំនួន ២០​បន្ទប់​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បាន​នាំ​យក​អំណោយ​របស់សម្ដេច​អគ្គមហាសេនាបតី​ត​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ឧបត្ថម្ភ​ដល់​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ​នេះ​ផង​ដែរ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត​២០​លាន​រៀល ជាមួយ​និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ ព្រមទាំង​ផ្តល់​អាហារ​១​ពេល​ដ៏​ឆ្ងាញ់​ពិសារ​ជូន​ពួក​គាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ