រាជធានីភ្នំពេញ ៖ កញ្ញា ហួន ស្រីខួច ជាបវរកញ្ញាដែលតស៊ូច្រើនដងនៅក្នុងវិស័យប្រកួតបវរកញ្ញា មិនថាក្នុងនិងក្រៅប្រទេសនោះទេ ហើយនាងបានដកស្រង់បទពិសោធន៍ប្រឡងកន្លងមកធ្វើជាទុនឆ្លងយកភាពល្បីល្បាញ ដែលកើតចេញពីសិល្បៈ។
ស្រីខួច ដ្បិតតែនាងមានសម្រស់ស្រស់សោភា ដែលផ្តល់ពីធម្មជាតិតាក់តែងជូនមែន ក៏នាងនៅតែស្នើអោយគ្រប់បុគ្គលទាំងអស់កុំរំពឹងតែសម្រស់មួយមុខ។ អ្វីដែលស្អាតពិត គឺចិត្តបរិសុទ្ធដែលយើងមាន គឺភាពជួយគ្នាទៅវិញទៅមកក្នុងសង្គមមួយ កាលណាយើងមានគំនិតបែបនេះជាតិនឹងសម្បូរតែភាពសុខសាន្ត។
![Picture]()
បវរកញ្ញា ដែលមានបទពិសោធន៍ឡើងឆាករូបនេះ ពិតជាមានចំណុចល្អក្នុងផ្នត់គំនិតមែន ព្រោះនាងបានយកអ្វីដែលជាគន្លឹះធ្លាប់ឆ្លងកាត់ចង់អោយយុវវ័យរលកក្រោយ វិភាគគិតពិចារណា។
ស្រីខួច ដែលពេលនេះ បានមកប្រកួតសារជាថ្មីនៅក្នុងកម្មវិធី Miss Supranational Cambodia 2023 និងបានផ្តល់នូវទស្សនៈចូលរួមយោបល់ខ្លះៗថា មានមនុស្សមួយចំនួនតាមគ្នា ដោយសារតែចង់ស្អាត។ ភាពស្អាត គឺការធ្វើអ្វីចេញពីចិត្តបេះដូងពិតប្រាកដ។ សង្គមខាងក្រៅ ដែលជាភាពឡូយឆាយ គឺគ្រាន់តែជាផ្នែកមួយ។ អ្វីដែលល្អ អំពើចេញពីចិត្ត គឺល្អបំផុតសម្រាប់មនុស្សយើង។
នាងបន្តថា ការជួយគ្នា រឿងសប្បុរសជារឿងល្អ។ ឯមនុស្សស្រីវិញ មិនចាំបាច់ត្រូវលាបឡេ អោយស្អាត ទើបគេមើលឃើញនោះទេ សំខាន់ចិត្តជ្រះថ្លាក្នុងខ្លួនយើង។ ពណ៌សម្បុរមនុស្សមានរៀងៗខ្លួន សឬខ្មៅ ស្ថិតលើទឹកចិត្តជារឿងសំខាន់។ បើគ្រាន់តែចង់ស្អាត១មុខ មិនកើតនោះទេ ត្រូវមានបេះដូងល្អពិតប្រាកដជាជំនួយរួមផ្សំផងដែរ។
![Picture]()
បវរកញ្ញាទឹកមុខស្រស់ ហួន ស្រីខួច ដែលមានឈ្មោះហៅក្រៅ «Erica tan» មានអាយុ២៧ឆ្នាំ ។ នាងជាកូនច្បង និងមានបងប្អូនចំនួន៥នាក់ មានម្ដាយអត់ឪពុក។ បវរកញ្ញារូបនេះរៀនបានថ្នាក់១២ ឆ្លងកាត់ភាពលំបាកតាំងពីក្មេង តែដោយសារការតស៊ូ បានឈ្នះភាពក្រលំបាក នឹងដើរដល់ក្ដីស្រមៃជាបរវកញ្ញា ហើយក៏ជាតួសម្ដែងដែលជាតួឯកក្នុងផលិតកម្មបរទេស។ នាងក៏ជាតួសម្ដែង និងមួយរយៈនេះរវល់ថតជាមួយផលិតកម្មបរទេសជាច្រើន។ ហើយគេរង់ចាំតាមដានមើលថា ឱកាសប្រកួតកម្មវិធីល្អមួយទៀត តើ ស្រីខួច រំលេចភាពទាក់ទាញខ្លាំងកម្រិតណា?៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ