ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍ ចុះ​ប្រតិបត្តិការ​តាម​គោលដៅ​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ក៏​បាន​ប្រទះ​ឃើញ មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ មានការ​សង្ស័យ ក៏​ធ្វើការ​ហៅ​សួរនាំ ខណៈ​ពេល​នោះ ក្រុម​នោះ​ក៏​បាន​នាំ​គ្នា​រត់ ទើប​កម្លាំង​ធ្វើការ​ដេញ​ប្រមាញ់​រហូត​ឈាន​ដល់​ធ្វើ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ខេត្ត ទទួល​ផែន​បទល្មើស​ព្រហ្មទណ្ឌ បាន​ប្រាប់​ថា ៖ បន្ទាប់​ពី​កម្លាំង​របស់​យើង បាន​ធ្វើការ​ឃាត់ខ្លួន និង​សួរនាំ​រួច​មក ជនសង្ស័យ ប្រុស​ស្រី​ទាំង​៥​នាក់ បាន​សារភាព​ថា ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ដៃ​របស់​ភ្ញៀវ​បរទេស ម៉ាក Huawei ពណ៌​មាស ចំនួន​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ផ្សារ​រាត្រី (​ផ​ប់ ស្ទ្រី​ត​) ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប រួច​បម្រុង​យក​ទៅ​លក់​យក​លុយ​ចែក​គ្នា ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ៖ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​មាន ទី​១.​ឈ្មោះ ហ៊ុន យឿ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​២.​ឈ្មោះ វៀត សុភាព ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៣.​ឈ្មោះ ទូច ជីងចក់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៤.​ឈ្មោះ រ៉េ​ត ញ៉ា​ញ់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, និង​ទី​៥.​ឈ្មោះ សេក សុវណ្ណ​គង្គា ហៅ​ណ​យ ភេទ​ប្រុស  អាយុ​១៨​ឆ្នាំ ទី​លំ​នី​បច្ចុប្បន្ន​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​ម៉ាក Huawei ពណ៌​មាស ចំនួន​មួយ​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕