ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​​លោក​នាយករង​វិទ្យាល័យ​«កំ​រៀង»​ត្រូវ​ជន​ម្នាក់​លួច​​ដុត​ឆេះ​ហ្មត់ទាំង​កណ្ដាល​យប់​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ស្រមោល​មនុស្ស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ដៃ​វែង ជើងវែង និង រុំ​មុខ​យ៉ាង​ជិត​ផង ដែល​បង្ហាញ​រាង​យ៉ាង​ច្បាស់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​សកម្មភាព​ដៃ​កាន់​គប់​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ រុញ​ចូល​ទៅ​ដុត​កំទេច​រថយន្ត​លោក​នាយករង​ម្នាក់ នៃ​វិទ្យាល័យ​កំ​រៀង…

ខេត្តបាត់ដំបង ​៖ ស្រមោល​មនុស្ស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ដៃ​វែង ជើងវែង និង រុំ​មុខ​យ៉ាង​ជិត​ផង ដែល​បង្ហាញ​រាង​យ៉ាង​ច្បាស់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​សកម្មភាព​ដៃ​កាន់​គប់​ភ្លើង​ឆេះ​សន្ធោរ​សន្ធៅ រុញ​ចូល​ទៅ​ដុត​កំទេច​រថយន្ត​លោក​នាយករង​ម្នាក់ នៃ​វិទ្យាល័យ​កំ​រៀង បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច ឆេះ​ខ្ទី​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៤ កុម្ភៈ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំ​រៀង ហើយ​ត្រូវ​គេ​សង្ស័យ​អាច​ផ្ដើម​ចេញពី​រឿង​គំនុំ​ ។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​នោះ ម៉ាក​កា​មេ​រី (​បា​ឡែ​ន​) ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បាត់ដំបង 2B-9224 ជា​កម្ម​សិទ្ធិរបស់​លោក ឆោម ឆ​វ័​ន្ត មាន​តួនាទី​នាយករង​«​វិទ្យាល័យ​កំ​រៀង​» ដែល​ស្ថិត​នៅ​ចំណុច​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ រថយន្ត​នេះ ​បាន​ចត​នៅ​ខាង​មុខ​ផ្ទះ ដែល​​បិទ​បាំង​ដោយ​ទ្វារ​ដែក​មាន​ប្រឡោះ​ៗ​ពី​ខា​មុខ​ផង តែ​ត្រូវ​ជនល្មើស​យក​គប់​ភ្លើង​រុញ​តាម​ប្រឡោះ​ទ្វារ​នោះ ចូល​ទៅ​ក្រោម​រថយន្ត​បណ្ដាល​ឲ្យ​ឆេះ​រថយន្ត​អស់​គ្មាន​សល់​ ។ នេះ​បើ​យោង​លើ​តាម​ការ​បង្ហាញ​ដោយ​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​បាន​បំពាក់​នៅផ្ទះ​ក្បែរ​នោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៌មាន​នេះ​។ ក្រោយ​ពិនិត្យ​ឃើញ​សកម្មភាព​ជន​ដៃដល់​នៅ​ក្នុង​កាមេរ៉ា​សុ​វត្តិភាព និង​យោង​លើ​ការ​ផ្ដល់​ចម្លើយ​ខ្លះ​ៗ​ពី​ម្ចាស់​រថយន្ត គេ​បាន​ដាក់​ការ​សង្ស័យ​ជាបឋម​ថា ករណី​លួច​ដុត​កំទេច​រថយន្ត លោក​នាយករង​នៃ​វិទ្យាល័យ​កំ​រៀង​ខាងលើ​នេះ អាច​ផ្ដើម​ចេញពី​រឿង​គំនុំ ហើយ​គេ​សង្ស័យ​ជន​ប្រព្រឹត្ត​អាច​ជា​កូនសិស្ស​ក្នុង​វិទ្យាល័យ​នេះ​ទៀត​ផង​។ បើ​តាម​ការ​ស្រង់​សំដី​ពី​ប្រភព​នានា លោក ឆោម ឆ​វ័​ន្ត បាន​និយាយ​ថា គាត់​និង​ក្រុម​គ្រួសារ​មិន​បានដឹង​តម្រុយ​អ្វី​បន្តិច​ពី​ដំបូង​ទេ ព្រោះ​ដេក​លក់​ទាំងអស់​គ្នា តែ​បានដឹង​និង​ភ្ញាក់ផ្អើល​នៅ​ពេល​ឮ​សម្លេង​ផ្ទុះ លុះ​ចេញ​មក​មើល ស្រាប់តែ​ឃើញ​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​គាត់​ខ្ទេច​អស់​ទៅ​ហើយ​។

លោក​នាយករង​រូប​នេះ​ ត្រូវ​បាន​ប្រភព​ស្រង់​សំដី​ទៀត​ថា ពេល​នោះ​គាត់​បាន​ព្យាយាម​ជះ​ទឹក​ពន្លត់ ព្រោះ​ខ្លាច​ឆេះ​រាលដាល​ចូល​ក្នុងផ្ទះ តែ​សំណាងល្អ​ឆេះ​ត្រឹ​មតែ​រថយន្ត​។ ប៉ុន្តែ​ជន​ដៃដល់​ហាក់​មាន​ចេតនា ដុត​ស.ម្លា.ប់​គាត់​ទាំង​គ្រួសារ​តែ​ម្ដង ក្រៅពី​ដុត​បំផ្លាញ​រថយន្ត​។ ពីព្រោះ​សោរ​ទ្វារ​ដែក​ពី​ខាងក្រៅ (​ទ្វារ​ខាង​មុខ​ផ្ទះ​) ត្រូវ​ជន​ដៃដល់​នោះ​ចាក់សោ​​ជាប់​មិន​ឲ្យ​គ្រួសារ​គាត់​អាច​រត់​ចេញ​រួច​ឡើយ​ ។

ដោយឡែក ​បើ​និយាយ​ពី​សកម្មភាព​ជន​ដៃដល់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​វិញ ដំបូង​គេ​ពិនិត្យ​ឃើញ​ស្រមោល​ស្ទុង​ៗ​នៃ​មនុស្ស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​អាវដៃវែង ខោជើងវែង ពាក់​មួយ​ដែល​មាន ហើយ​ថែម​ទាំង​រុំ​មុខ​ជិត​ផង​។ ជន​នោះ​បាន​កាន់​គប់​ភ្លើង ដែល​គេ​សង្ស័យ​មាន​រុំ​ក្រណាត់​ជាមួយ​សាំង​នៅ​ខាង​ចុង​ផង​។ នៅ​ក្នុង​សកម្មភាព គេ​ឃើញ​ជន​នោះ ​បាន​ព្យាយាម​ប្រើ​ដែកកេះ​ដុត​ក្រណាត់​ជ្រលក់​សាំង​នោះ​រហូត​ដល់​ឆេះ រួច​រុញ​ចូល​ទៅ​ខាង​ក្រោម​រថយន្ត​តាម​ប្រឡោះ​ទ្វារ​ដែក ​។

លុះ​បន្តិច​ក្រោយមក​ ស្រាប់តែ​ក្លាយជា​អគ្គិ​ភ័យ​ឆេះ​សន្ធោសន្ធៅ​តែ​ម្ដង​។ លោក ឆោម ឆ​វ័​ន្ត នាយករង​វិទ្យា​ល័យ​កំ​រៀង បាន​បំភ្លឺ​បាន​សមត្ថកិច្ច​ថា រូប​លោក​និង​ក្រុម​គ្រួសារ​ពុំ​ធ្លាប់​មាន​ទំនាស​ជាមួយ​នរណា​ទេ សូ​ម្បី​អ្នក​រួមការ​ងារ​ក្ដី តែ​លោក​បាន​ប្រាប់​ថា កាលពី​ជាង​កន្លះ​ខែ​មុខ​ធ្លាប់​មាន​បញ្ហា​បន្តិច​ប​ន្ទូ​ច​ជាមួយ​សិស្ស​ក្នុង​វិទ្យាល័យ​ ។ ត្រង់​ចំណុច​នេះ បើ​តាម​លោក​នាយករង​រូប​នេះ​បាន​ពន្យល់​ថា យុវ​សិស្ស​ម្នាក់​នោះ​ធ្លាប់​ត្រូវ​បាន​លោក​ហៅ​មក​អប់រំ​ពាក់ព័ន្ធ​នឹង​យុវ​សិស្ស​កំហូច​រូប​នេះ «​លួច​មួក​សុវត្ថិភាព​» គេ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ក្នុង​វិទ្យាល័យ ហើយ​ត្រូវ​ម្ចាស់​មួក​ប្ដឹង​ឲ្យ​លោក​ជួយ​អន្តរា​គម​ន៍​ ។

បើ​តាម​លោក​ពិនិត្យ​រូបភាព​នៅ​ក្នុង​កាមេរ៉ា​សុ​ត្ថិ​ភាព ជន​ម្នាក់​ដែល​កាន់​ភ្លើង​គប់​រុញ​ចូល​ដុត​រថយន្ត​របស់​លោក គឺ​ភិនភាគ​មនុស្ស​នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ជាង​កន្លះ​ខែ​មុន​នេះឯង​។ សូម​រំលឹក​ដែរ​ថា កាលពី​រាត្រី​ថ្ងៃ​ទី៩ មេ​សា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក៏​ធ្លាប់​មានរឿង​រ៉ាវ​ឆេះ​រថយន្ត​លោកគ្រូ​បង្រៀន​ម្នាក់ ដែល​ស្ថានភាព​ស្រ​ដៀង​គ្នា​នឹង​រថយន្ត​លោក​នាយករង​ខាងលើ​នេះ​ដែរ​។ ប៉ុន្តែ​រថយន្ត​នោះ​បាន​ចត​នៅ​ក្នុង​បរិវេណ​«​វិទ្យាល័យ​កំ​រៀង​» ខាងលើ​នេះ​តែ​ម្ដង​។

​រថយន្ត​នោះ​ម៉ាក​ព្រូស ជា​កម្ម​សិទ្ធ​របស់​លោក ធឿ​ន សុ​ផាត់ មាន​តួរ​នាទី​«​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​កំ​រៀង​»​។ លោក​បាន​ចត​រថយន្ត​ទុក​ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​កំ​រៀង ក្បែរ​កន្លែង​លោក​ស្នាក់​នៅ​។ កាលនោះ សមត្ថ​កិច្ច​បាន​សន្និដ្ឋាន​ថា រថយន្ត​របស់​លោក​ធឿ​ន សុ​ផាត់ ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ ដោយ​មូលហេតុ​«​ឆ្លង​ចរន្ត​អគ្គិសនី​»​។ ប៉ុន្តែ​ពេល​នោះ លោក​ធឿ​ន សុ​ផាត់ ហាក់​មិន​ជឿ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ ក៏​លោក​នៅ​តែ​មិន​ជឿ​ដដែល​។

លោក​នៅ​តែ​មាន​មន្ទិល​ថា រថយន្ត​របស់​លោក​អាច​ត្រូវ​គេ​លួច​ដុត ដូច​រថយន្ត​លោក​នាយករង​ខាងលើ​នេះ​ដែរ​។ ព្រោះ​លោក​មិន​ជឿ​ថា រថយន្ត​លោក​ចត​ចោល​សុខ​ៗ ត្រូវ​ឆ្លង​ចរន្ត​ឆេះ​ទាំង​កណ្ដាល​យប់​ឡើយ​។ ទោះជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​ជន​លួច​ដុត​រថយន្ត​លោក​នាយករង​វិទ្យាល័យ​កំ​រៀង​ខាងលើ​នេះ បើ​តាម​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង ទ​ទូល​ផែន​ព្រហ្មទណ្ឌ បាន​ផ្ដល់​ព័​ត៌​មាន​ចុង​ក្រោយ​ថា «​នៅ​ក្នុង​សំណុំរឿង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ដុត​រថយន្ត​លោក​នាយករង​វិទ្យាល័យ​កំ​រៀង​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ហើយ​។

ជន​ទាំង​០២​នាក់​នោះ គឺ​ជា​យុវ​សិស្ស​ហើយ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​នៅឡើយ​»​។ លោក​បាន​បញ្ជាក់​ថា មាន​សាក្សី​មួយ​ចំនួន​បាន​ចង្អុលបង្ហាញ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ដែល​មន្ត្រី​ជំនាញ​បាន​និង​កំពុង​ចាត់ការ​តាម​នីតិវិធី​​។

អត្ថបទសរសេរ ដោយ