ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះ! ​​​អតីតឧកញ៉ាគ្រឿង​ញៀន​ស៊ី​ឡា​​​ឡ​យ ស្លា.ប់​ហើយ​…

6 ឆ្នាំ មុន

អតីតឧកញ៉ា​ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​​ជាង​៥៦​គីឡូក្រាម​បាន​​ស្លា.ប់ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​២២ សីហា នេះ អតីតឧកញ៉ា​ជា​មេខ្លោង​ជួញដូរ​គ្រឿង​ញៀន​​ជាង​៥៦​គីឡូក្រាម​បាន​​ស្លាប់ហើយ ​​នៅ​​ឯ​មន្ទីរ​​រុ​ស្ស៊ី ក្រោយពី​បាន​​បញ្ជូន​​មក​សង្គ្រោះបន្ទាន់ ​កាលពី​ថ្ងៃ​ទី​២១ សីហា ម្សិល​មិញ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​ស៊ី ឡា​ឡ​យ ហៅ​ស៊ី​ខាំ​ឡ​យ អតីត​ឧកញ៉ា​ម្នាក់ ។ ចំពោះ​មូលហេតុ​នៃ​ការ​ស្លាប់ គឺ​​​ដោយសារ​ជំងឺមហារីក​ខួរក្បាល ។

បច្ចុប្បន្ន សាក​សព​​កំពុងរង់ចាំ​ការពិនិត្យ​បញ្ជាក់បន្ថែម​ ​បន្ទាប់​បង្កើត​គណៈកម្មការ​ ដើម្បី​​ធ្វើកោសល្យវិច័យបន្តលើ​​សាក​សព ​។ ក្រោយ​ពិនិត្យ​​រួច​ ​គណៈកម្មការ​នឹង​សម្រេច​បញ្ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារធ្វើប្រពៃណី ។