ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ ធ្វើទស្សនកិច្ច នៅសហគមន៍ទេសចរណ៍បឹងពារាំង
- សៀមរាប
ខេត្តសៀមរាប ៖ លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់
ខេត្តសៀមរាប ៖ លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់
ខេត្តសៀមរាប ៖ លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បន្ទាប់ពីបានចូលជួបសម្តែងការសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពរួចមក កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានមកទស្សនកិច្ច នៅសហគមន៍ទេស ចរណ៍ វប្បធម៌ធម្មជាតិ បឹងពារាំង ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិរក្សសត្វស្លាប និងសក្តានុពលទេសចរណ៍។
ក្នុងនោះដែរ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹថា នៅក្នុងសង្កាត់ជ្រាវនេះ មានសក្តានុពលទេសចរណ៍ជាច្រើន ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតំបន់នេះ អាចឈ្វេង យល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋ ទស្សនទិដ្ឋភាពវាលស្រែអមជា មួយថ្ងៃលិចដ៏ស្រស់ស្អាត ការជិះរទះគោ និងទស្សនាសត្វស្លាបនៅបឹងពារាំង។
លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធដើម្បីអភិរក្សធន ធានជលផល បានថ្លែងឱ្យដឹងថា អង្គការរបស់លោកបានកំពុងតែធ្វើសកម្មភាពជួយទៅបណ្តាញសហគមន៍ទេសចរណ៍បឹងទន្លេសាប ដូចនេះការទស្សកកិច្ចរបស់ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់នេះ គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលពួកគាត់បានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូបែបនេះហើយ ពួកគាត់និងជួយផ្សព្វផ្សាយទៅ ដល់ភ្ញៀវទេសចរអាល្លឺម៉ង់ ដើម្បីឱ្យមកកម្សាន្តនៅទីនេះ។
លោកក៏រំពឹងថា បន្ទាប់ពីលោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភានៃសហព័ន្ធអាល្លឺម៉ង់ គាត់បានមកឃើញនៅទីនេះដោយផ្ទាល់ហើយនោះ អាចនឹងមានការជួយដូចជាពាក់ព័ន្ធការអភិក្សសត្វនៅបឹងពារាំង និងការលើស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកជំទាវ Gabriele KATZAMAREK ប្រធានក្រុមសភា នៃសហព័ន្ធអាល្លឺម៉ង់ បានមានប្រសាសន៍ថា លោកជំទាវពិតជាមានការពេញចិត្តនៅពេលបានមកដល់ទីនេះ ដោយបានឈ្វេងយល់ពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរនៅមូលដ្ឋានដោយផ្ទាល់ ជាពិសេនោះគឺការបង្ហាញពីក្បាច់គុណល្បុកតោ ដែលកំពុងតែមានភាពល្បីល្បាញ ការបង្ហាញពីការផលិតអង្ករដោយប្រើប្រាស់ឧបករណ៍ពីបុរាណ របៀបកែឆ្នៃសំណល់ផ្លាស់ទិចឱ្យក្លាយជារបស់ប្រើប្រាស់ ការជិះរទះគោ និងការបានទស្សនាសត្វស្លាបរាប់ពាន់ក្បាលនៅក្នុងបឹងអភិរក្ស។ដែលទាំងនេះវាពិតជាគួរឱ្យចាប់អារម្មណ៍បំផុត។
គួរបញ្ជាក់ថា អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ និងធ្វើការចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នៅខែធ្នូ ឆ្នាំ២០០៣ ដោយធ្វើការផ្តោតទៅលើវិស័យជលផល និងបរិស្ថាននៅជុំវិញបឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ FACT ធ្វើការទាក់ទងទៅលើការចងក្រង និងពង្រឹងសមត្ថភាពសហគមន៍នេសាទ ការតស៊ូមតិ និងតាមដានលើកំណែទម្រង់នៃគោលនយោបាយដែលទាក់ទងលើវិស័យជលផល ៕
ចែករំលែកព័តមាននេះ