ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​១​​ឆ្នាំ​នៃ​សង្គ្រាម​អ៊ុយក្រែន​ តើ​អ្វី​​ៗ​គ្រប់យ៉ាង​​វិវត្ត​​ដល់​ណា​ហើយ​?​

1 ឆ្នាំ មុន

ប្រិយមិត្ត​ជា​ទី​មេត្រី​!​ គិត​ត្រឹម​ថ្ងៃ​នេះ សង្គ្រាម​អ៊ុយក្រែន​បាន​ និង​កំពុង​​​​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល១​​​ឆ្នាំ​មក​ហើយ​​។ នៅ​ក្នុង​នាទី​នេះ យើង​ខ្ញុំ​សូម​សរុប​​​ព្រឹត្តិការណ៍​សំខាន់​ៗ​១​​​ចំនួន​ និង​ការ​ប្រមើល​មើល​​ទៅ​ពេល​ខាង​មុខ​ ​«​តើ​សង្គ្រាម​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​?​​​»​​ ១- សេចក្ដី​ផ្ដើម​​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​…

ប្រិយមិត្ត​ជា​ទី​មេត្រី​!​ គិត​ត្រឹម​ថ្ងៃ​នេះ សង្គ្រាម​អ៊ុយក្រែន​បាន​ និង​កំពុង​​​​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល១​​​ឆ្នាំ​មក​ហើយ​​។ នៅ​ក្នុង​នាទី​នេះ យើង​ខ្ញុំ​សូម​សរុប​​​ព្រឹត្តិការណ៍​សំខាន់​ៗ​១​​​ចំនួន​ និង​ការ​ប្រមើល​មើល​​ទៅ​ពេល​ខាង​មុខ​ ​«​តើ​សង្គ្រាម​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​?​​​»​​

១- សេចក្ដី​ផ្ដើម​
​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ជន​ស៊ីវិល​​រាប់​ពាន់​នាក់ ឬ​​ម៉ឺន​នាក់​ ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​។ ​ជន​ស៊ីវិល​អ៊ុយក្រែន​រាប់​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​​​ក្នុង​ប្រទេស​អ៊ុយក្រែន​ ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​។ ក្រៅ​ពី​នេះ ជន​ស៊ីវិល​រាប់​លាន​នាក់​ទៀត​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។

​២- តើ​កត្តា​អ្វី​ខ្លះ​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​អ៊ុយក្រែន​?​

​​ជា​ដំបូង​ គេ​គួរ​ស្វែង​យល់​ត្រួស​ៗ​ពី​ប្រវត្តិ​សាវតារ​របស់​អ៊ុយក្រែន​
– អ៊ុយក្រែន​ធ្លាប់​​ជា​ផ្នែក​មួយ​នៃ​សហភាព​សូវៀត​។ នៅ​ឆ្នាំ​១៩៩១​ អ៊ុយក្រែន​ប្រកាស​ឯក​រាជ្យ​ក្រោយ​​ការ​ដួល​រលំ​សហ​ភាព​សូវៀត​​​។
– ​ប្រទេស​នេះ​​ត្រូវ​ខំ​ប្រឹង​តស៊ូ​រស់​ទាំង​លំបាក​ ​​ដោយ​មាន​អំពើ​ពុក​រលួយ​ខ្លាំង​​ និង​​ការ​ដឹក​នាំ​បែប​អាជ្ញា​និយម​​​។
– ចាប់​​ពី​ពេល​​ប្រកាស​ឯក​រាជ្យ​រហូត​ដល់​​​ឆ្នាំ​២០១៤ ​អ៊ុយក្រែន​ និង​រុស្ស៊ី​មិន​ទាន់​មាន​បញ្ហា​រកាំ​រកូស​​ទេ ហើយ​​​នៅ​មាន​ទំនាក់​ទំនង​ផ្អែម​ល្ហែម​ជា​មួយ​​​គ្នា​​​។​ ប៉ុន្តែ​បញ្ហា​ចាប់​ផ្ដើម​កើត​មាន​​នៅ​ពេល​អតីត​ប្រធានាធិបតីអ៊ុយក្រែន លោក​វីកទ័រ យ៉ានូកូវីច ​​​ត្រូវ​គេ​ផ្ដួល​រំលំ​ពី​អំណាច​។ លោក​ជា​​អ្នក​គាំទ្រ​ប្រទេស​រុស្ស៊ី​។​
– ក្រោយ​ពេល​របប​យ៉ានូកូវិច​ដួល​រលំ ​រដ្ឋាភិបាលទីក្រុង​​ម៉ូស្គូ​​​ចាត់​វិធាន​ការ​ឆ្លើយ​តប​ដោយ​កាត់​យក​ឧបទ្វីប​​​គ្រីម៉េ​ ដែល​ជា​តំបន់​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​​។​
– ក្រោយ​មក​​​ ក្រុម​​ឧទ្ទាម​​ប្រកាស​ផ្ដាច់​ខ្លួន​នៅ​​តំបន់​ដូញេត និង​លូហាន និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​​​នៅ​ឆ្នាំ​២០១៤​។​
– តាម​ពិត ​រដ្ឋាភិបាល​រុស្ស៊ី​​បាន​ចិញ្ចឹម​ចិត្ត​តាំង​ពី​​ពេល​នោះ​មក​ (តាំង​ពី​ពេល​ដួល​រលំ​យ៉ានូកូវិច​)​ ​ថា​ត្រូវ​តែ​វា.យ​ប្រ.ហារ​អ៊ុយក្រែន​​ ព្រោះ​រុស្ស៊ី​ដឹង​ថា​មេ​ដឹកនាំ​អ៊ុយក្រែន​ក្រោយ​ៗ​មក​ទៀត​លែង​រណប​រុស្ស៊ី​។​​

៣- ​ព្រឹត្តិការណ៍​សំខាន់​ៗ​មុន​ពេល​ផ្ទុះ​សង្គ្រាម​អ៊ុយក្រែន​
ក្រុម​ស៊ើប​ការណ៍សម្ងាត់​បស្ចិម​ប្រទេស​ឃ្លាំ​មើល​ស្ថានការណ៍​នៅ​ព្រំ​ដែន​អ៊ុយក្រែន​​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ពួក​គេ​​ទទួល​បាន​ព័ត៌មាន​ថា​​​រុស្ស៊ី​ចាប់​ផ្ដើម​​ចល័ត​កង​ទ័ព​​​ជា​បណ្ដើរ​​​ៗ​។ ត្រឹម​ខែមីនា និង​មេសា ឆ្នាំ​២០២១ កងទ័ព​រុស្ស៊ី​នៅ​ព្រំដែន​រុស្ស៊ី-អ៊ុយ​ក្រែន​បាន​កើន​ឡើង​ដល់​ជាង​៨​​ម៉ឺន​នាក់។​

មុន​ដំបូង រុស្ស៊ី​ដក​កង​ទ័ព​ទាំង​នេះ​ទៅ​វិញ​ខ្លះ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២១។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០២១ រុស្ស៊ីបាន​បញ្ជូន​ទ័ព​ទៅ​កុំ​នៅ​ទី​នោះ​ឡើ​ងវិញ ​រហូត​ដល់​​​​១​​សែន ៣​ម៉ឺន​នាក់​ (១៣០ ០០០)។​

នៅ​ពេល​រៀប​ចំ​ជើង​ព្រួល​បាន​មាំ​ទាំ​គ្រាន់​បើ​ហើយ​ នៅ​ខែ​ធ្នូ ឆ្នាំ​២០២១ រុស្ស៊ី​ចាប់​ផ្ដើម​ដាក់​លក្ខ​ខណ្ឌ​មួយ​ចំនួន​ទៅ​អ៊ុយក្រែន​ដើម្បី​ត​ថ្លៃ​គ្នា​ផ្នែក​នយោបាយ​។​ នៅ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង​នោះ រុស្ស៊ី​​ទាម​ទារ​​មិន​​​ឱ្យ​​អ៊ុយក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ដាច់​ខាត​​។ ម៉្យាង​ទៀត រុស្ស៊ី​ទាម​ទារ​ឱ្យ​ណាតូ​​​ដក​ថយ​ពី​អឺរ៉ុប​ខាង​កើត​។ ​រុស្ស៊ី​គំ.រាម​ប្រើ​ប្រាស់​កម្លាំ.ង​យោធា​បើ​គេ​មិន​ព្រម​ធ្វើ​តាម​​​ការ​ទាម​ទារ​របស់​ខ្លួន​។​​​

នៅ​ខែ​មករា ឆ្នាំ​២០២២ ​សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ​ចេញ​សេចក្ដី​ប្រកាស​​​ជា​ផ្លូវ​ការ និង​លាយ​លក្ខ​អក្សរ​​​​​ច្រាន​ចោល​ការ​ទាម​ទារ​របស់​រុស្ស៊ី​​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ភាគី​ទាំង​​ពី​រ (​សហ​​រដ្ឋ​អាមេរិក និង​​អង្គ​ការ​ណាតូ) ក៏មិន​ហ៊ាន​មើល​ស្រាល​ស្ថានការណ៍ ឬជិះ​សេះ​លែង​ដៃ​នោះ​ដែរ​ ព្រោះ​គេ​សម្លឹង​ឃើញ​តាំង​ពី​ដំបូង​ដៃ​​មក​​​ថា​ «​​លទ្ធ​ភាព​នៃ​ការ​វា.យ​ប្រ.ហារ​អ៊ុយក្រែន​មាន​កម្រិត​ខ្ពស់​បំផុត»​​​។​

​ដោយ​សារ​​ពេល​នោះ​​លោក​ពូទីន​មិន​​ទាន់​រៀប​ចំ​កម្លាំង​រួច​រាល់​ ហើយ​​​មិន​​ចង់​ «​វា.យ​ស្មៅ​បង្អើល​ពស់​»​ លោក​ក៏​និយាយ​កុំ​ឱ្យ​ជ្រួល​ច្របល់​ថា​ «​រុស្ស៊ី​គ្មាន​ផែន​ការ​វា.យ​ប្រ.ហារ​អ៊ុយក្រែន​ទេ»​។ ទោះ​បី​លោក​ពូទីន​និយាយ​បែប​ហ្នឹង​​​ក៏​គេ​មិន​ជឿ​ដែរ​ ព្រោះ​គេ​មាន​ហេតុ​ផល​មួយ​ចំនួន​ដូច​ត​ទៅ​​៖​
ទី១- ​​វា.យ​ប្រ.ហារ​អ៊ុយក្រែន​ដើម្បី​កុំ​ឱ្យ​អ៊ុយក្រែន​ចូល​អង្គការ​ណាតូ​។​
ទី២- វា.យ​ប្រ.ហារ​អ៊ុយក្រែន​ដើម្បី​​ប្រមូល​អ៊ុយក្រែន និង​រដ្ឋ​ដទៃ​ទៀត​​​ដែល​ធ្លាប់​ចំណុះ​​ឱ្យ​សហ​ភាព​សូវៀត​​​កុំ​ឱ្យ​រស់​នៅ​បែក​ខ្ញែក​គ្នា​ ត្រូវ​តែ​មក​រួម​គ្នា​ឡើង​វិញ​​។​ ​​លោក​ពូទីន​តែង​តែ​នឹក​អាឡោះ​អាល័យ​ទៅ​ដល់​សម័យ​កាល​រុង​រឿង​​​នៃ​សហ​ភាព​សូវៀត​ ​​ហើយ​លោក​​ចង់​​កសាង​ចក្រភព​រុស្ស៊ី​ឡើង​វិញ​។
ទី៣- វា.យ​ប្រ.ហារ​អ៊ុយក្រែន​ដើម្បី​​ទុក​ជា​ការ​ព្រមាន​ប្រទេស​ក្បែរ​ខាង​ដទៃ​ទៀត​​ (​ដែល​ចង់​ធ្វើ​ខ្លាំង​ដាក់​រុស្ស៊ី​​​) ​​ហើយ​ជួយ​ពង្រឹង​ឥទ្ធិ​ពលលោក​​ពូទីន​នៅ​ក្នុង​​ផ្ទៃ​ប្រទេស (ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មើល​ឃើញ​ថា​​លោក​ពូទីន​ជា​​​មនុស្ស​ខ្លាំង លោក​ពូទីន​ស័ក្ដិ​សម​ជា​មេ​ដឹក​នាំ​រុស្ស៊ី​ លោក​ពូទីន​ជា​មនុស្ស​មិន​រណប​នរណា សូម្បី​តែ​មហា​អំណាច​​លោក​ខាង​លិច​ក៏​​លោក​ពូទីន​មិន​ខ្លាច​​)​​។​
ទី៤- វា.យ​​ប្រ.ហារ​អ៊ុយក្រែន​ដើម្បី​ធានា​ថា​​ឧបទ្វីប​គ្រីម៉េ​​អាច​គ្រប់​គ្រង​តំបន់​ទឹក​សាប​។​

រួម​ទាំង​ហេតុ​ផល​ជា​ច្រើន​ទៀត​ដែល​អ្នក​វិភាគ​បាន​លើក​ឡើង​។​ ​នៅ​អំឡុង​ពេល​នោះ​ លោក​ពូទីន​នៅ​តែ​ប្រកែក​​ថា​លោក​គ្មាន​គម្រោង​វា.យ​ប្រ.ហារ​អ៊ុយក្រែន​ទេ​។​

៤- តើ​ព្រឹត្តិ​ការណ៍​សង្គ្រា.ម​នេះ​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​?​​
នៅ​ទី​បញ្ចប់​ ពិភព​លោក​​បាន​ភ្លឺ​ភ្នែក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ​នៅ​ពេល​លោក​ពូទីន​បញ្ជា​ឱ្យ​កងទ័ព​បើក​ការ​​វា.យ​ប្រ.ហារ​​ជា​ផ្លូវ​ការ​ ដែល​លោក​ហៅ​ថា​ «ប្រតិបត្តិ​ការ​​យោធា​ពិសេស​»​​។ លោក​ពូទីន​ទាម​ទារ​លើ​បី​ចំណុច​ធំ​ៗ៖ ​​ទី១​ ​អ៊ុយក្រែន​​ជា​ប្រទេសគ្មាន​កង​ទ័ព,​​​​​ ទី​២ ​អ៊ុយក្រែន​ជា​ប្រទេស​អព្យាក្រឹត និង​មិន​ចូល​បក្ស​សម្ព័ន្ធ​ (សំដៅ​លើ​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា​ ឬបក្ស​សម្ព័ន្ធ​នយោបាយ​ដែល​អាច​ប៉ះពាល់​សន្តិសុខ​ជាតិ​រុស្ស៊ី​) និង​ទី​៣ ​អ៊ុយក្រែន​ត្រូវ​តែ​ជា​ប្រទេស​​ដែល​មិន​​​គ្រប់​គ្រង​ដោយ​ពួក​ណាហ្ស៊ី​​​ជាន់​ថ្មី​​​។ ​

កងទ័ព​រុស្ស៊ី​ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ព្រំ​ដែន​អ៊ុយក្រែន​ក៏​ចាប់​ផ្ដើម​វា.យ​សម្រុក​កា.ត់​ព្រំ​ដែន​ និង​បា.ញ់​គ្រាប់​មីស៊ីល​ផង​ រ៉ុក​កែត​ផង និង​កាំជ្រួច​ហ្វូង​ផង​ស្រោច​ដូច​គ្រាប់​ភ្លៀង​ទៅ​លើ​ទី​តាំង​សំខាន់​ៗ​នៅ​អ៊ុយក្រែន​។ ជា​ពិសេស​ ទី​ក្រុង​តូច​ធំ​​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​រង​ការ​បា.ញ់​​ផ្ដក់​យ៉ាង​ខ្លាំង​ក្លា​បំផុត​។

​ពី​ដំបូង​ដៃ, ​​ការ​វា.យ​ប្រ.ហារ​របស់​រុស្ស៊ី​ហាក់​ដូចជា​មាន​សភាព​ខ្លាំង​ក្លា​​​​។​ ប៉ុន្តែ​នៅ​ខែ​មីនា​ ​​អ៊ុយក្រែន​បើក​យុទ្ធនាការ​​វា.យ​បកវិញ​​ ធ្វើ​ឲ្យ​រុស្ស៊ីបា.ត់​បង់​សម្ភារៈ​សឹក និង​កងទ័ព​យ៉ាង​ច្រើន​។ ​​​រុស្ស៊ី​​ក៏​ដូរ​យុទ្ធសាស្ត្រ​​របស់​ខ្លួន​ ដោយ​​ទម្លា.ក់​គ្រា.ប់​បែ.ក ឬ​បា.ញ់​មីស៊ីល​ពី​ចម្ងាយ​​ទៅ​លើ​ទី​តាំង​យោធា និងជន​​ស៊ីវិល។ បញ្ហា​នេះ​​​ធ្វើ​ឲ្យ​មាន​ជន​ភៀស​ខ្លួន​​រាប់​លាន​នាក់​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ក្នុង​ទឹក​ដី​អ៊ុយក្រែន ឬ​រត់​ទៅ​ប្រទេស​ដទៃ​ទៀត​​។

៥- សម្រាប់​ពេល​នេះ​តើ​ស្ថាន​ការណ៍​សង្គ្រាម​វិវត្ត​ដល់​ណា​ហើយ​?
គេ​កត់​សម្គាល់​ថា​ចំណុច​ប្រែ​ប្រួល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សង្គ្រាម​នេះ​​គឺ​ពាក់​ព័ន្ធ​នឹង​ទឹក​ដី​​​អ៊ុយក្រែន​ដែល​រុស្ស៊ី​កា.ត់​យក​ធ្វើ​ជា​របស់​ខ្លួន​​​។​ ​បាន​សេចក្ដី​ថា​ទឹក​ដី​របស់​អ៊ុយក្រែន​រួម​តូច​ជា​ងមុន​។​ បច្ចុប្បន្ន​នេះ រុស្ស៊ី​កាន់​កា.ប់​ទឹក​ដី​អ៊ុយក្រែន​១៨​%​ ដែល​​ភាគ​ច្រើន​​​​ស្ថិត​នៅ​ភាគ​ខាង​កើត​។​

ព្រឹត្តិការណ៍​សង្គ្រាម​នៅ​អ៊ុយក្រែន​ បើ​និយាយ​សម្រាប់​អ្នក​កាសែត​វិញ គឺ​មិន​ខ្វះ​រឿង​សរសេរ​នោះ​ទេ​។ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​​នោះ​ មាន​ព្រឹត្តិ​ការណ៍​ខ្លះ​នៅ​តែ​សំខាន់​ខ្លាំង​​ចាប់​តាំង​ពី​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​រហូត​មក​ដល់​ពេល​​បច្ចុប្បន្ន​​​។ ជាពិសេស​ ព្រឹត្តិការណ៍​ដែល​កំណត់​ជោគ​វាសនា​នៃ​សង្គ្រាម​។​

– ២៤ កុម្ភៈ ២០២២ លោក​ពូទីន​ប្រកាស​តាម​ទូរទស្សន៍​ពី​ការ​វា.យ​ប្រ.ហារ​អ៊ុយក្រែន​​។​
– ២៤ កុម្ភៈ ២០២២ កងទ័ព​អាកាស​ និង​ម៉ារីន​រុស្ស៊ី​វា.យ​ប្រ.ហារ​កោះ​ពស់​ជា​លក្ខណៈ​ផ្លោ.ង​គ្រា.ប់​កាំ.ភ្លើ.ង​ជញ្ជ្រំ​ និង​ទម្លា.ក់​គ្រា.ប់​បែ.ក​ពី​លើ​អាកាស​ផ្គួប​គ្នា​ ​ធ្វើ​ឱ្យ​ទាហាន​អ៊ុយក្រែន​១៣​នាក់​ដែល​ឈរ​ជើង​ការ​ពារ​កោះ​នេះ​ស្លា.ប់​គ្មាន​សល់​ម្នាក់​​។​ ​​ទាហាន​រុស្ស៊ី​ប្រកាស​ឱ្យ​ពួក​គេ​ចុះ​ចា.ញ់​ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​​ធ្វើ​​តាម​។​

– ២ មីនា ២០២២ រុស្ស៊ី​វា.យ​យក​បាន​ទី​ក្រុង​ខឺសុន​ដែល​ជា​រដ្ឋ​ធានី​នៃ​តំបន់​ខឺសុន​។ ប៉ុន្មាន​អាទិត្យ​ក្រោយមក​ រុស្ស៊ី​វា.យ​យក​បាន​តំបន់​ខឺសុន​ទាំង​ស្រុង​។​
– ៤ មីនា ២០២២ រុស្ស៊ី​ចូល​កាន់​កា.ប់​រោង​​ចក្រ​​អគ្គិសនី​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​​នៅ​ហ្សាប៉ូរីហ្សៀ​។​
– ១៦ មីនា ២០២២ ​គ្រាប់​មីស៊ីល​រុស្ស៊ី​បា.ញ់​ចំ​​រោង​មហោ​ស្រព​មួយ​នៅ​ទីក្រុង​ម៉ារីយ៉ូប៉ូល (ដែល​មាន​ជន​ស៊ីវិល​​ចន្លោះ​ពី​១ពាន់​ទៅ​១ពាន់​ ៣​រយ​នាក់​​ស្ថិត​នៅ​ក្នុង​នោះ)​ បណ្ដាល​ឱ្យ​ស្លា.ប់​មនុស្ស​​ជិត​៦​រយ​នាក់​។​​ នេះ​បើ​យោង​តាម​​​ទី​ភ្នាក់​ងារ​ព័ត៌មាន​​អាសូស៊ីអែត​ធីត​ប្រែស​​​។​

– ២៥ មីនា ២០២២ រុស្ស៊ី​ប្រកាស​​បិទ​បញ្ចប់​យុទ្ធ​នា​ការ​វា.យ​ប្រ.ហារ​នៅ​ទី​ក្រុង​កៀវ បន្ទាប់​ពី​សម្រេច​គោល​​ដៅ​របស់​ខ្លួន​។​ ចាប់​ពី​ពេល​នោះមក​ រុស្ស៊ី​ច្រើន​​​ផ្ដោត​សំខាន់​លើ​តំបន់​ដុនបាស់​វិញ​ម្ដង​​។​
– ១៧ ឧសភា ២០២២ ​​ពួក​ចលនា​តស៊ូ​អ៊ុយក្រែន​​ដែល​សម្ងំ​លាក់​ខ្លួន​នៅ​​រោង​ចក្រ​​​​​​អាហ្សូសស្ទែល (រោង​ចក្រ​ផលិត​ដែក​ធំ​ជាង​គេ​នៅ​អឺរ៉ុប​)​ នៃ​តំបន់​ម៉ារីយ៉ូប៉ូល លើក​ដៃ​ចុះ​ចា.ញ់​។
– ៥ កញ្ញា​ ២០២២ កង​ទ័ព​អ៊ុយក្រែន​បើក​យុទ្ធនាការ​វា.យយក​បាន​​​តំបន់​ខាគីវ​​។​ ​តំបន់​នេះ​ធ្លា.ក់​ទៅ​ក្នុង​ដៃ​របស់​ទាហាន​រុស្ស៊ី​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ​​។
– ២១ កញ្ញា ២០២២ លោក​ពូទីនប្រកាស​ធ្វើ​កំណែន​កងទ័ព​៣​សែននាក់​ដើម្បី​​ទៅ​ធ្វើ​សង្គ្រា.ម​នៅ​អ៊ុយក្រែន​។​ នេះ​ជា​កំណែន​លើក​ទី​​១​​ចាប់​តាំង​ពី​ក្រោយ​សង្គ្រា.ម​លោក​​លើក​ទី​២​។​

– ២៣ កញ្ញា ២០២២ តំបន់​ផ្ដា.ច់​ខ្លួន​ចំនួន​៤ (​ដូញេត លូហាន ខឺសុន និង​ហ្សាប៉ូរីហ្សៀ​) រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រជា​មតិ​ ដើម្បី​សម្រេច​ថា​ត្រូវ​ដាក់​បញ្ចូល​ជា​ទឹក​ដី​រុស្ស៊ី​។
– ១ តុលា ២០២២ លោក​​ពូទីន​ប្រកាស​ដាក់​តំបន់​ទាំង​៤​​​ជា​ទឹក​ដី​រុស្ស៊ី ​ដោយ​យោង​ទៅ​តាម​លទ្ធផល​ឆ្នោត​ប្រជា​មតិ​។

– ៨ តុលា​ ២០២២ ស្ពាន​ប្រវែង​១៨​គីឡូម៉ែត្រ​ ដែល​តភ្ជាប់​តំបន់​គ្រីម៉េ​ទៅ​​ប្រទេស​រុស្ស៊ី​​​ រង​ការ​​វា.យ​ប្រ.ហារ​ដោយរថ​យន្ត​ដឹក​ប្រេង​១​គ្រឿង​​ដែល​ផ្ទុះ​ឆេះ​នៅ​លើ​ស្ពាន បណ្ដាល​ឱ្យ​​ស្លា.ប់​មនុស្ស​៤​នាក់​​​។​
– ៩ វិច្ឆិកា ២០២២ អ៊ុយក្រែន​រំដោះ​បាន​តំបន់​ខឺសុន បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​​ដក​ថយ​ពី​ទីនោះ​តាម​ការ​បញ្ជា​របស់​ថ្នាក់​លើ​​។​
– ១៨ មករា ២០២៣ រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​អ៊ុយក្រែន​ស្លា.ប់​នៅ​ក្នុង​ហេតុ​ការណ៍​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​នៅ​ទីក្រុង​កៀវ​។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​មនុស្ស​១៣​​នាក់​ទៀត​ស្លា.ប់​ផង​ដែរ​។​ សំណុំ​រឿង​នេះ​នៅ​តែ​ជា​អាថ៌​កំបាំង​រហូត​ដល់​សព្វ​ថ្ងៃ​។​

៦- តើ​ប្រទេស​ទាំង​២​​បា.ត់​បង់​អាយុ​ជីវិត​​ ទ្រព្យ​សម្បត្តិ​ និង​សម្ភារៈ​សឹក​ប៉ុន្មាន​?

​- ថ្វី​ដ្បិត​ប្រទេស​ទាំង​​២​​មិន​បញ្ចេញ​ឱ្យ​ដឹង​ពី​ចំនួន​ខូចខាត​ពិត​ប្រាកដ ប៉ុន្តែ​គេ​ជឿ​ជាក់​ថា​ពួក​គេ​​បាត់​បង់​ច្រើន​។ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២២ ទី​ប្រឹក្សា​លោក​ហ្សេលែន​ស្គី​ថ្លែង​ថា​អ៊ុយក្រែន​ស្លា.ប់​ទាហាន​ពី​១​​ម៉ឺន​ ទៅ១​​ម៉ឺន ៣​ពាន់​នាក់​។​​​

– តួ​លេខ​នៃ​ការ​ស្លា.ប់​ និង​របួ.ស​​មាន​ភាព​ល្អៀង​គ្នា​ខ្លាំង​​​ ​បើ​ប្រៀប​ធៀប​ជា​មួយ​ការ​​វា.យ​តម្លៃ​​​របស់​អ្នក​​ជំនាញ​​ការ​យោធា​ដទៃ​ទៀត​។ ឧទាហរណ៍ លោក​ម៉ាក​ មិលី ​​ជា​នាយ​សេនា​ធិការ​កងទ័ព​សហ​រដ្ឋ​​អាមេរិក​​ថ្លែង​ថា​រុស្ស៊ី​ និង​អ៊ុយក្រែន​ស្លា.ប់​ និង​របួ.ស​កង​ទ័ព​ប្រហាក់​ប្រហែល​គ្នា​​គឺ​​​​ម្ខាង​ៗ​​១​​សែន​នាក់​។​
នាយ​ឧត្ដម​សេនីយ៍​​នៃ​ប្រទេស​ន័រវេ​ លោក​អេរិច គ្រីស្ដូហ្វឺសឹន​ ថ្លែង​ថា​​រុស្ស៊ី​ស្លា.ប់ និងរបួ.ស​១​​សែន ៨​​​ម៉ឺន​​នាក់​។ រីឯ​អ៊ុយក្រែន​ស្លា.ប់​ និង​របួ.ស​ជាង​១​​សែន​នាក់​។ ក្រៅ​ពី​នេះ ជន​ស៊ីវិល​អ៊ុយក្រែន​​​៣​ម៉ឺន​នាក់​ស្លា.ប់​។​

– យោង​តាម​​យោធា​អ៊ុយក្រែន ​ទំហំ​នៃការ​ខូច​ខាត​សម្ភារៈ​សឹក​​របស់​រុស្ស៊ី​មាន​ដូច​តទៅ​៖ រថក្រោះ​៣៣៥០​គ្រឿង រថ​ពាស​ដែក៦៥៩៣​គ្រឿង​ កាំភ្លើង​ធំ​២៣៥២​គ្រឿង ជើង​ទម្រ​បា.ញ់​កាំ​ជ្រួច​ហ្វូង​៤៧១​គ្រឿង ជើង​ទម្រ​បា.ញ់​​កាំ.ភ្លើង​ប្រឆាំ.ង​នឹង​យន្ត​ហោះ​២៤៤​គ្រឿង​ យន្ត​ហោះ​២៩៩​គ្រឿង​ ឧទ្ធម្ភាគចក្រ​២៨៧​គ្រឿង​ ដ្រូន​២០២៩​គ្រឿង នាវា​ចម្បាំង​១៨​គ្រឿង និង​យាន​ជំនិះ​​ទូទៅ​​​​៥២១៩​គ្រឿង​​​។ សព្វ​ថ្ងៃ​នេះ រុស្ស៊ី​មាន​កងទ័ព​សកម្ម​៨​​សែន ៥​ម៉ឺន​នាក់​ និង​បាន​ធ្វើ​កំណែន​កង​ទ័ព​​​ពី​៣សែន​​​ទៅ​៥​សែន​នាក់​។​ ក្រុម​ហ៊ុន​​ឯក​ជន​វ៉ាកណឺ​​ផ្គត់​ផ្គង់​ទាហាន​ស៊ី​ឈ្នួល​​៨​ម៉ឺន​​នាក់​ដើម្បី​ទៅ​ច្បាំ.ង​នៅ​អ៊ុយក្រែន។​ ​​

អ៊ុយក្រែន​មាន​កង​ទ័ព​សកម្ម​៧​សែន​​នាក់​។​​ ​គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អង្គការ​សហ​ប្រជា​ជាតិ​បូក​សរុប​របាយ​ការណ៍​ឃើញ​ថា​ជន​ស៊ីវិល​អ៊ុយក្រែន​ស្លា.ប់​.ជិត​១​​ម៉ឺន ៩​​ពាន់​នាក់​។​​​ ​ជនជាតិ​បរទេស​​​ដែល​ទៅ​​ច្បាំង​នៅ​អ៊ុយក្រែន​ក៏​ស្លា.ប់​ និង​របួ.ស​មិន​តិច​នាក់​នោះ​ទេ​។ ​កាសែត​យេរូសាឡឹម​ប៉ុស្តិ៍​​ដក​ស្រង់​ប្រភព​ពី​​អង្គភាព​ចារកម្ម​សហរដ្ឋ​អាមេរិក​ ​ស៊ីអាយអេ​ មក​ចុះ​ផ្សាយ​ថា​​​​​​​ទាហាន និង​ជន​ស៊ីវិល​​​រុស្ស៊ី និង​អ៊ុយក្រែន​ ដែល​ស្លា.ប់​ និង​របួ.ស​សរុប​ទាំង​​២​ប្រទេស​នេះ​គឺ​​៣​​សែន​នាក់។ ​សេតវិមាន​​ឱ្យ​ដឹង​​ថា​ទាហាន​ស៊ីឈ្នួល​របស់​ក្រុម​ឯក​ជន​វ៉ាកណឺ​ស្លា.ប់​៣​​ម៉ឺន​នាក់​។

៧- តើ​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​ប៉ុន្មាន​នាក់​ចាក​ចេញ​ពី​មាតុភូមិ?

ចាប់​តាំង​ពី​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​ភ្លាម​ អង្គការ​យូអឹនអេចស៊ីអ័រ​​​​រក​ឃើញ​ថា​ជន​ភៀស​ខ្លួន​អ៊ុយក្រែន​​ជាង​៨​លាន​នាក់​រត់​​​ទៅ​ក្រៅ​ប្រទេស​។ នៅ​ក្នុង​ចំណោម​នោះ អ្នក​ខ្លះ​វិល​ត្រឡប់​មក​វិញ រីឯ​​​អ្នក​ខ្លះ​ទៀត​បង្ហួស​ដំណើរ​ទៅ​ប្រទេស​ដទៃ​ទៀត​នៅ​ទ្វីប​អឺរ៉ុប​។

៨- តើ​អាច​នឹង​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាងលោក​​ហ្សេលែនស្គី និង​​លោក​ពូទីនដែរ​ឬ​​ទេ?
អ្វី​ៗ​សុទ្ធ​តែ​អាច​កើត​មាន​​ ​ប៉ុន្តែ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ គេ​មើល​ឃើញ​ថា​មិន​ទាន់​​អាច​ទៅ​រួច​ទេ​។ កាល​​ពី​ដើម​ខែ​កុម្ភៈ លោកហ្សេលែនស្គី​​​ថ្លែង​​យ៉ាង​ដា.ច់​​អហង្ការ​​ថា​​​មិន​បណ្ដោយ​​​​ឱ្យ​​​ទឹក​ដី​​អ៊ុយក្រែន​បាត់​បង់​ទៅ​ប្រទេស​រុស្ស៊ី​​​ដើម្បី​​ជា​ការ​​​​ដូរ​យក​សន្តិ​ភាព​​ទេ​។ ម៉្យាង​ទៀត​ មេ​ដឹក​នាំ​ទាំង​២​​សុទ្ធ​តែ​ប្រកាន់​ចិត្ត​​ខ្លាំង​រៀង​ៗ​​ខ្លួន ​មិន​ព្រម​បន្ធូរ​ដៃ​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រា.ម​ទេ​​​។​

លោក​ហ្សេលែន​ស្គី​ធ្លាប់​ផ្ដល់​បទ​សម្ភាស​ជា​មួយ​ទូរទស្សន៍​អង់គ្លេស​កាល​ពី​ខែ​មករា ឆ្នាំ​២០២៣​។ លោក​ថា​លោក​ពូទីន​មិន​ត្រូវ​ការ​ចរចា​គ្នា​ទេ ​ព្រោះ​លោក​ពូទីន​មិន​មែន​ជា​​​​មនុស្ស​ដែល​ស្រឡាញ់​សន្តិ​ភាព​​​។ ម៉្យាង​ទៀត​ លោក​ហ្សេលែន​ស្គី​​ក៏​មិន​ត្រូវ​ការ​ជួប​លោក​ពូទីន​នោះ​ដែរ​​​​​។​ ​កាល​ពី​ពេល​កន្លង​មក គណៈ​ប្រតិភូ​​ប្រទេស​ទាំង​២​ធ្លាប់​ជួប​គ្នា​ប៉ុន្មាន​ដង​ដែរ​នៅ​​ប្រទេស​បេឡារូស និង​​ប្រទេស​តួកគី។​ ប៉ុន្តែ​កិច្ច​ជំនួប​ទាំង​នោះ​មិន​​អាច​​សម្រេច​បាន​​លទ្ធផល​អ្វី​ទាំង​អស់​។​

៩- ​តើ​លោក​ពូទីន​អាច​នឹង​​ប្រើ​ប្រាស់​អាវុ.ធ​នុយក្លេអ៊ែរ​ដែ​រឬ​ទេ?​

នេះ​ជា​សំណួរ​ដ៏​ធំ​មួយ​ដែល​លើក​ឡើង​ដោយ​​មនុស្ស​ភាគ​ច្រើន​​​ ​ប៉ុន្តែ​ជា​សំណួរ​ដែល​មិន​​ទាន់​​មាន​ចម្លើយ​ប្រាកដ​ប្រជានៅ​ឡើយ​ទេ​​​។​ គេ​គួរ​កត់​សម្គាល់​ថា​​​អ្នក​ដែល​សម្រេច​ចិត្ត​បា.ញ់​នុយក្លេអ៊ែរ​ ឬ​មិន​បា.ញ់​ គឺ​លោក​ពូទីន មិន​មែន​អ្នក​វិភាគ​ទេ​។ គ្រាន់​តែ​ថា​បើ​គេ​សម្លឹង​មើល​​មក​ពេល​បច្ចុប្បន្ន​​នេះ​ ​​លទ្ធ​ភាព​នៃ​ការប្រើ​ប្រាស់​​អាវុ.ធ​​នុយក្លេអ៊ែរ​នៅ​​មាន​កម្រិត​ទាប​​នៅ​ឡើយ​ទេ​​​​​​​។​ ​ចាប់​តាំង​ពី​ដំបូង​ដៃ​មក​ម៉្លេះ លោក​ពូទីន​ឧស្សាហ៍​និយាយ​រម្លឹក​បស្ចិម​ប្រទេស​​ ​«​​​កុំ​មើល​ស្រាល ឬ​លេង​សើច​ជា​មួយ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​​»​​​។​

សូម្បី​តែ​អគ្គ​លេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ លោក​ហ្គូតេរ៉េស ក៏​ធ្លាប់​មាន​ប្រសាសន៍​ដែរ​ថា​ ​​«​សង្គ្រា.ម​នុយក្លេអ៊ែរ​ ដែល​ពីមុន ​យើង​គិត​ថា​មិន​អាច​កើត​មាន​ទេ​ ប៉ុន្តែ​ឥឡូវ​នេះ​វា​ចាប់​ផ្ដើម​លេច​ស្រមោល​ស្ទង់​ៗ​មក​ថា​អាច​នឹង​ក្លាយ​ជា​ការ​ពិត​​»​។​ ​ថ្មី​​ៗ​​នេះ​ លោក​ពូទីន​សម្រេច​ចិត្ត​ព្យួរ​កិច្ច​សហការ​នៃ​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុ.ធ​នុយក្លេអ៊ែរ​ដែល​ចុះ​ហត្ថលេខា​រវាង​ម៉ូស្គូ និង​វ៉ាស៊ីនតោន​កាល​ពី​ឆ្នាំ​២០១០។ ដូច្នេះ ​​គ្មាន​នៅ​សេស​សល់​ទៀត​ឡើយ​​​កិច្ច​ព្រមព្រៀង ឬ​សន្ធិសញ្ញា​សម្រាប់​ធ្វើ​ជា​លិខិតូបករណ៍​ច.ង​​​​​ប្រទេស​រុស្ស៊ី​​មិន​ឱ្យ​ប្រើ​​អា.វុធ​​​​​នុយក្លេអ៊ែរ​។​​ លោក​ពូទីន​ថែម​ទាំង​ព្រលយ​ឱ្យ​ដឹង​ថា​រុស្ស៊ី​​ចាប់​ផ្ដើម​ដាក់​ពង្រាយ​នុយក្លេអ៊ែរ​នៅ​តាម​តំបន់​យុទ្ធ​សាស្ត្រ​សំខាន់​ៗ​។​

​គេ​ដឹង​ថា​សន្ធិសញ្ញា​ «​ញូស្តាត»​​ កំណត់​ឱ្យ​រុស្ស៊ី និង​​សហ​រដ្ឋ​អាមេរិក​​​បំពាក់​​​​​​នុយក្លេអ៊ែ​​ត្រឹម​​​១៥៥០​គ្រា.ប់​​​នៅ​លើ​មីស៊ីល​អន្តរ​ទ្វីប ​នាវា​មុជ​ទឹក​ និង​យន្ត​ហោះ​ទម្លា.ក់​គ្រា.ប់​បែ.ក​ខ្នាត​ធំ​។​ ​សព្វ​ថ្ងៃ​នេះ រុស្ស៊ី​មាន​នុយក្លេអ៊ែរ​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ច្រើន​ជាង​គេ ​រហូត​ដល់​​ទៅ​ជិត​៦​ម៉ឺន​គ្រា.ប់​ឯណោះ​​។​ ​​​សម្រេច​សម្រួច​​នៅ​ទី​បញ្ចប់​ អ្នក​វិភាគ​ភាគ​ច្រើន​យល់ស្រប​​​គ្នា​ថា​លោក​ពូទីន​ប្រហែល​ជា​មិន​ទាន់​ឈាន​ដល់​ថ្នាក់​ប្រើ​​អា.វុធ​នុយក្លេអ៊ែរ​ទេ​។

ប៉ុន្តែ​គេ​ក៏​មិន​​អាច​មើល​ស្រាល​ស្ថានការណ៍​បាន​ដែរ​​។ ​​ពាក្យ​ស្លោក​១​​ឃ្លា​ពោល​​ថា​ ​«​អ្វី​ៗ​សុទ្ធ​តែ​អាច​កើត​មាន​​»​ ឬ​​ «​​អ្វី​ៗ​សុទ្ធ​តែ​អាច​ទៅ​រួច​​»​។​ ​​អ្នក​វិភាគ​យល់​ថា​គេ​មិន​អាច​បណ្ដោយ​ឱ្យ​លោក​ពូទីន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ​។ ច្បាស់​ណាស់​ថា​​​​ ​«​​បើ​លោក​ពូទីន​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​​»​ (ប្រើ​ប្រាស់​អាវុ.ធ​នុយក្លេអ៊ែរ​​)​ ពួក​បស្ចិម​ប្រទេស​ (ជា​ពិសេស​ សហរដ្ឋ​អាមេរិក) ​ប្រាកដ​ជា​មិន​នៅ​ស្ងៀម​ទេ​។ ពួក​គេ​ ប្រាកដ​ជា​បញ្ចេញ​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​បំផុត។​ នេះ​ក៏​ជា​អ្វី​ដែល​លោក​ពូទីន​កំពុង​តែ​គិត​ពិចារ​ណា​​ផង​ដែរ​។ នេះ​ជា​យុទ្ធ​សាស្ត្រ​កម្លា​គ្នា​ទៅ​វិញ​ទៅ​មក​។​

១០- តើ​សង្គ្រាម​នេះ​អាច​បញ្ចប់​នៅ​ពេល​ណា?
កាល​ពី​ពេល​ដែល​សង្គ្រា.ម​ផ្ទុះ​ឡើង​ដំបូង​ៗ​​ ​​​ទាំង​គេ​ទាំង​យើង​ពុំ​ដែល​នឹក​ស្មាន​ថា​សង្ក្រាម​អូស​បន្លាយ​ដល់​ថ្នាក់​នេះ​ទេ​។ ​ឥឡូវ​នេះ ធ្មេច​បើក​ ធ្មេច​បើក សង្គ្រាម​កើត​ឡើង​ពេញ​១​ឆ្នាំ​បាត់​ទៅ​ហើយ​​។​ យើង​អាច​មើល​ឃើញ​ទាំង​អស់​គ្នា​ថា​លោក​ហ្សេលែនស្គី​នៅ​តែ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​បន្ត​វា.យ​ប្រ.ហារ​​ទប់​ទល់​នឹង​ប្រទេស​រុស្ស៊ី​។ លោក​នៅ​តែ​ប្ដេជ្ញា​ថា​នឹង​វា.យ​ដណ្ដើម​យក​ទឹក​ដី​អ៊ុយក្រែន​​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កង​ទ័ព​​រុស្ស៊ី​​មក​វិញ​ឱ្យ​ទាល់​តែ​បាន​។​ ​​

​លោក​ពូទីន​ក៏​ប្ដេជ្ញា​ចិត្ត​ដូច​គ្នា។​ លោក​មិន​អាច​បន្ធូរ​ដៃ ឬ​ដក​ថយ​នៅ​ក្នុង​រឿង​នេះ​ទេ​។ លោក​​ថែ​ម​ទាំង​រម្លឹក​ទៅ​ដល់​សង្គ្រា.ម​តស៊ូ​នៅ​ទីក្រុង​ស្តាលីនក្រាត​កាល​ពី​អំឡុង​សង្គ្រាម​លោក​លើកទី​២​។ លោក​ថា​យើង​ត្រូវ​តែ​តស៊ូ​រហូត​ដល់​ឈ្នះ​សង្គ្រាម។ បាន​សេចក្ដី​ថា​​​ ​«​បើ​ប្រើ​ប្រាស់​អាវុ.ធ​ធម្មតា​មិន​ឈ្នះ លោក​នឹង​​​ប្រើ​​នុយក្លេអ៊ែរ​»​​​។​ សង្គ្រាម​នេះ​មិន​ត្រឹម​តែ​មិន​ធូរ​ស្បើយ​ទេ​ ​ប៉ុន្តែ​អាច​នឹង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ព្រោះ​លោកហ្សេលែនស្គី​កំពុង​ស្នើ​សុំ​ជំនួយ​យោធា​ឱ្យ​បាន​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​បើក​យុទ្ធ​នាការ​វា.យ​លុក​ទ្រង់​ទ្រាយ​ធំ​នៅ​រដូវ​ផ្ការីក​។ ​​និយាយ​ជា​រួម​​ អ្នក​វិភាគ​ប្រមើល​ឃើញ​ថា​សង្គ្រា.ម​នេះ​មិន​អាច​បិទ​បញ្ចប់​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ ទោះ​បី​សហគមន៍​អន្តរ​ជាតិ​ជំរុញ​ឱ្យ​ភាគី​​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហា​តាម​រយៈ​ការ​ចរ​ចា​គ្នា​យ៉ាង​ណា​ក្ដី​។

នៅ​ក្នុង​ព្រឹត្តិការណ៍​វិវត្ត​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​សង្គ្រា.ម​នេះ​ ​អង្គការ​សហប្រជាជាតិ​បើក​មហា​សន្និ​បាត​របស់​ខ្លួន​​​ចំ​ថ្ងៃ​ខួប​ទី​១​ឆ្នាំ​នៃ​សង្គ្រា.ម ២៤ កុម្ភៈ ២០២៣ ​​ដើម្បី​បោះ​ឆ្នោត​សម្រេច​ទៅ​លើ​សេចក្ដី​ព្រាង​១​​ដែល​ស្នើ​ឡើង​ដោយ​អ៊ុយក្រែន​។ ​​អ្វី​ដែល​លោក​ពូទីន​ហៅ​ថា​ ​«​ប្រតិបត្តិ​ការ​យោធា​ពិសេស​»​​ នោះ ត្រូវ​ប្រទេស​ភាគ​ច្រើន​លើស​លុបបោះ​ឆ្នោត​​ប្រឆាំង​។ ពួក​គេ​ថ្កោល​ទោស​រុស្ស៊ី និង​ទាម​ទារ​ឱ្យ​រុស្ស៊ី​ដក​កង​​ទ័ព​ទាំង​អស់​ចេញ​ពី​អ៊ុយក្រែន​ដោយ​ឥត​លក្ខ​ខណ្ឌ​។ ​​​

នៅ​​ក្នុង​ចំណោម​រដ្ឋ​ទាំង​១៩៣​​, រដ្ឋ​១៤១​​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​, រដ្ឋ​៣២​បោះ​ឆ្នោត​អនុបវាទ​ និង​រដ្ឋ​​៧​ ​(មាន​រុស្ស៊ី​នៅ​ក្នុង​ចំណោម​៧​នោះ​ដែរ) បោះ​ឆ្នោត​ជំទាស់​។ ​បើ​​គេ​ពិនិត្យ​​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​​​ ​សេចក្ដី​សម្រេច​របស់​មហា​សន្និបាត​​មិន​មាន​​​​ឥទ្ធិ​ពល​​ដើម្បី​​​បង្គាប់​បញ្ជា​រុស្ស៊ី ឬ​ចាត់​វិធាន​ការ​ទៅ​លើ​​ប្រទេស​រុស្ស៊ី​នោះ​ទេ​។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ​ប្រទេស​រុស្ស៊ី​អាច​ដឹង​ច្បាស់​ថា​ទង្វើ​របស់​ខ្លួន​មាន​អ្នក​គាំទ្រ​តិច​តួច​ជា​ទី​បំផុត​ ខណៈ​ដែល​មួយ​ភាគ​ធំ​ប្រឆាំ.ង​ជំទា.ស់​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ