ឆក់បានវាគ្រាន់ដល់គេចាប់បានទក់សាច់ កុំចេះតែហ៊ានជាមួយតុលាការប្រជាពលរដ្ឋ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ឆក់កាបូបពីកម្មការិនីម្នាក់បានរត់គេចខ្លួនម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ឆក់កាបូបពីកម្មការិនីម្នាក់បានរត់គេចខ្លួនម្នាក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ឆក់កាបូបពីកម្មការិនីម្នាក់បានរត់គេចខ្លួនម្នាក់ ចាប់បានម្នាក់ត្រូវប្រជាពលរដ្ឋចាប់ម្នាក់វាយទ្រោមខ្លួនទើបប្រគល់ឱ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣៧១សូឡា ឋិតនៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបមានឈ្មោះ អ៊ី ពេជ្រ អាយុ២១ឆ្នាំ មុខរបរជាជាងកាត់សក់ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។ រីឯនារីរងគ្រោះមាន ជ.ច.ន អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានចេញពីបន្ទប់ជួលទៅចាំប្អូនចេញពីធ្វើការនៅផ្លូវវេងស្រេងធ្វើដំណើរតាមផ្លូវបេតុង៣៧១សូឡាក្នុងទិសដៅពីជើងទៅត្បួង មកដល់ចំណុចកើតហេតុមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ មួយគ្រឿងមិនចាំស្លាកលេខជិះមកពីក្រោយហើយជិះទៅជិតរូបនាងរួចក៏ធ្វើសកម្មភាពឆក់កាបូបពីនាងបានសម្រេចហើយបានជិះម៉ូតូបំរុងគេចខ្លួន ត្រូវនារីរងគ្រោះស្រែកថា «ចោរៗ» ពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវនោះក៏ដេញបានមកដល់ចំណុចលូ៥ចាប់បានជនសង្ស័យម្នាក់នាំគ្នាវាយមួយដៃមួយជើងឡើងទ្រោមខ្លួន ពេលនោះដែរនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចុះល្បាតបានឃើញក៏បានដឹកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍ស្ទឹងមានជ័យ ។ ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
នារីរងគ្រោះបានបន្តទៀតថា នៅក្នុងកាបូបមានលុយតិចតួចទេ មានតែអត្តសញ្ញាណប័ណ្ណមួយ និងកាតរោងចក្រមួយសន្លឹក ។ បច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសំណុំរឿងបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ