រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក អតីតតារាសម្តែងល្បីឈ្មោះ ត្រេមុខបែបខ្មែរសុទ្ធសាធ នារី រត្ន័គន្ឋា បានប្រកាសវិលចូលសម្តែងវិញអោយស្ថានីយទូរទស្សន៍ហង្សមាស ក្នុងខ្សែរឿងបុរាណបែបប្រវត្តិសាស្ត្រ រឿង «អប្សរាមហាអង្គរ» ជាការដឹកនាំផលិតរបស់កវីនិពន្ធល្បីឈ្មោះ លោកហ្វៃ សំអាង។ ព្រោះតែវិវត្តន៍ភាព នៃទឹកដីកម្ពុជារីកលូតលាស់ រុញចិត្តតារាស្រីដែលបាត់មុខ២០ឆ្នាំ ដក់ចិត្តហើយសន្សំចិត្តមករស់នៅក្នុងមាតុភូមិកំណើតវិញ ក្រោយចប់ផែនការ ជាមួយក្រុមគ្រួសារ។
![Picture]()
ប្រិយមិត្តពិតជាអបអរសាទរចំពោះដំណឹងដែលទម្លាយចេញពីក្រអៅបេះដូងរបស់តារាភាពយន្តជើងចាស់ នារី នរត្ន័គន្ឋា ដែលបានប្រកាសបើកបេះដូងចង់មករស់នៅស្រុកកំណើតវិញនាប៉ុន្មានឆ្នាំខាងមុខ។ នារី រត្ន័គន្ឋា ដែលនៅមានសម្រស់ស្រស់សោភា ស្នាមញញឹមស្រស់ស្រទន់ បានបង្ហាញវត្តមានក្រុងពលីរឿង «អប្សរាមហាអង្គរ» កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាស្ថានីយទូរទស្សន៍ហង្សមាសព្រែកឯង ជាមួយសិស្សប្អូន ផលិតករ មួយចំនួនប្រកបដោយទឹកមុខរីករាយ ព្រោះបានរួមសម្តែងរឿងបែបប្រវត្តិសាស្ត្ររបស់ខ្មែរទុកជាកេរ្តិ៍តំណែល អោយក្មេងជំនាន់ក្រោយបានឃើញ។
![Picture]()
អ្នកនាង រត្ន័គន្ឋា ដែលគ្រងឈុតសម្លៀកបំពាក់ហូលខ្មែររំលេចគ្រឿងអលង្ការ បែបសុភាព បានរៀបរាប់ថា «មូលហេតុដែលអ្នកនាងចូលខ្លួនមកថតរឿងបុរាណខាងលើ ព្រោះយល់ថា ជារឿងប្រវត្តិសាស្ត្រ ដែលមិនចេះតែផលិតបានងាយៗនោះទេ។ ម្យ៉ាងអោយតែរឿងបែបបុរាណ គឺអ្នកនាងពេញចិត្តខ្លាំងណាស់ចាក់ចំបេះដូង។ ស្របពេលអ្នកដឹកនាំរឿងជាលោកហ្វៃ សំអាង និងផលិតដោយទូរទស្សន៍ហង្សមាស សុទ្ធតែអ្នកច្បាស់លាស់ ធ្លាប់រួមការងារផងនោះ រឹតតែបណ្តាលចិត្តមកសម្តែង ព្រោះបេះដូងនៅតែដិតដាមសិល្បៈ។ លើសពីនេះ ប្រជុំដោយ តារាគ្រប់ជំនាន់រឹតតែបង្កដោយស្នាមញញឹម បានជួបមិត្តចាស់បែកគ្នាយូរឆ្នាំ។
![Picture]()
អ្នកនាងគន្ឋា ដែលមានវ័យ៥០ឆ្នាំជាង បានលើកឡើងថា តួអង្គដែលអ្នកនាងសម្តែង ជាតួម្តាយ ចរិតសុភាព ហើយមើលថែកូនស្រីអោយល្អ សមជានារីគ្រប់លក្ខណ៍។ អ្នកនាង មិនទាន់ដឹងថា ថតចំណាយពេលប៉ុន្មានថ្ងៃទេ តែចិត្តចង់បន្តនៅលេងស្រុកយូរបន្តិច។
![Picture]()
ទាក់ទិននឹងជីវិតឯកជន អ្នកនាងមានកូន២នាក់ ដោយកូនច្បងជាកូនស្រីវ័យជាង២០ឆ្នាំ ឯកូនប្រុសពៅអាយុ១៨ឆ្នាំ ត្រូវបានត្រៀមបញ្ចប់ថ្នាក់បាក់ឌុបនៅអាមេរិក។ អ្នកនាងថា បើកូនទី២រៀនចប់ថ្នាក់សាលវិទ្យាល័យ អ្នកនាងនឹងមកនៅស្រុកកំណើតវិញអោយបានច្រើនជាងនៅអាមេរិក។ អ្នកនាងដក់ចិត្តខេត្តសៀមរាប ព្រោះបានទិញដីធ្វើផ្ទះតាំងពីឆ្នាំ២០១៨។ បែបនេះហើយ អាចចាស់ទៅមកនៅស្រុកហើយ បើផលិតករណាហៅថតសម្តែង ពេលវេលាមានអ្នកនាងថតដដែល មិនប្រកាន់ផលិតករ ឬផលិតកម្មឡើយ។
![Picture]()
អ្នកនាងរត្ន័គន្ឋា មានម្តាយនៅខេត្តតាកែវ ឪពុកនៅខេត្តស្វយរៀង។ អ្នកនាងកើតនៅក្រុងភ្នំពេញ ហើយជីវិតសិល្បៈ២០ឆ្នាំមុន អ្នកនាងថតបានខ្សែរឿងជាច្រើនរាប់ទាំងស្នាដៃព្រះករុណា។ អ្នកនាងភាគច្រើនថតជាតួបុរាណជាងសម័យ ហើយរឹតតែល្បីឈ្មោះ ក្រោយពេលថតខ្សែចម្រៀងរឿង «ទុំទាវ» ជាមួយលោក ទេព រិនដារ៉ូ ផលិតដោយផលិតកម្មហង្សមាស។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ