ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ហេងស៊យ បោក​បញ្ឆោត​ប្រពន្ធ​ឡើង​សាហា.វ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្តី​បោកប្រាស់ ឃើញ​ប្រពន្ធ​យក​កូនប្រុស អាយុ​១០​ឆ្នាំ មក​ពី​ស្រុក​កំណើត​ប្រាប់​ឲ្យ​ប្រពន្ធ​យក​ទៅ​ផ្ញើរ​បងស្រី

រាជធានី​ភ្នំពេញ ៖ ប្តី​បោកប្រាស់ ឃើញ​ប្រពន្ធ​យក​កូនប្រុស អាយុ​១០​ឆ្នាំ មក​ពី​ស្រុក​កំណើត​ប្រាប់​ឲ្យ​ប្រពន្ធ​យក​ទៅ​ផ្ញើរ​បងស្រី ព្រោះ​ពិបាក​ដេក លុះ​ប្រពន្ធ​មក​វិញ​ប្តី​ប្រមូល​លុយកាក់​មាសប្រាក់ និង​ម៉ូតូ​យករ​ត់ទៅ​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ជ​.​ច​.​ធ អាយុ​៣១​ឆ្នាំ មុខរបរ​លក់​នំ​បុ័ង ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ម្នាក់ អាយុ​១០​ឆ្នាំ ចំណែក​ប្តី​ទី​២​ដែល​ជា​ប្តី​បោកប្រាស់​មានឈ្មោះ ឈិ​ត ឌុ​យ អាយុ​២៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​និយាយ​ទាំង​ទឹកភ្នែក​រៀបរាប់​ប្រាប់​ថា រូប​គាត់​បាន​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​ទី​២​នេះ បាន​រួមរស់​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយដោយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ទេ គ្រាន់តែ​ចាស់ទុំ​ទាំង​សងខាង​ដឹង​ឮ និង​មិន​ទាន់​មានកូន​នៅឡើយ​ទេ ។ ការ​រស់នៅ​ជាមួយ​គ្នា​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​ក៏​បុរស​ជា​ប្តី​ពុំដែល​ផ្តល់​សេចក្តីសុខ​ឲ្យ​រូប​គាត់​ដែរ តែ​ជ្រុល​ជា​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៅ​ហើយ​ចេះ​តែ​ទ្រាំ​រស់នៅ​ជាមួយ​គ្នា​ទៅ ។ នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​យក​កូនប្រុស​មក​ពី​ស្រុក​កំណើត​មក​លេង​បាន​៩​ថ្ងៃ ហើយ​ស្រាប់តែ​ប្តី​របស់​គាត់​បាន​រអ៊ូរទាំ​ថា យក​កូន​មក​លេង​អីចឹង​ពិបាក​ដេក​ណាស់ ហើយ​ប្រាប់​ឲ្យ​គាត់​យក​កូនប្រុស​ទៅ​ទុក​នៅផ្ទះ​បងស្រី​របស់​គាត់​ដែល​ស្នាក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័​ន្ត ។

ដោយសារ​តែ​បំពេញ​តាម​បំណង​ប្តី​នៅ​វេលា​ម៉ោង​៦​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ រូប​គាត់​បាន​ដឹក​ដៃ​កូនប្រុស​យក​ទៅ​ផ្ញើរ​បងស្រី ទាំង​មេឃ​កំពុង​តែ​ភ្លៀង ។ ខណៈ​ស្ត្រី​ជា​ប្រពន្ធ​យក​កូនប្រុស​ទៅ​ដល់​ផ្ទះ​បងស្រី បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​សួរ​ថា «​អូន​ឯង​នៅ​ទីណា?​» ប្រពន្ធ​ប្រាប់​ថា «​នៅផ្ទះ​បងស្រី រៀង​យូរ​បន្តិច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​» ។ លុះ​ពេល​មក​ដល់​បន្ទប់​ជួល​វិញ​ចាក់សោ​បើកទ្វារ​បន្ទប់​មិនឃើញ​ប្តី ព្រមទាំង​បាត់​លុយ​អស់​ចំនួន​២០​ម៉ឺន​រៀល​, ខ្សែ​.​ក​មាស​៥​ជី​, ខ្សែដៃ​ប្លា​ទី​ន​៥​ជី តំលៃ​៦៨​ម៉ឺន​រៀល​, ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦​មួយ​គ្រឿង​ដែល​ទិញ​បង់​រំ​លោះ​មិន​ទាន់​ដាច់​ផង និង​ខោអាវ​ត្រូវ​លោក​ប្តី​ប្រមូល​យក​ទៅ​បាត់​អស់ ។ ក្រោយ​ពេល​កើតហេតុ​ទើប​ស្ត្រី​ជា​ប្រពន្ធ​ដឹង​ថា ចាញ់បោក​ប្តី​ហេងស៊យ​ក៏​បានរ​ត់ទៅ​ប្តឹង​នៅ​ប៉ុ​សិ៍្ត​នគ​បាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​ទាមទារ​យក​អ្វី​ដែល​ប្តី​បោកប្រាស់​យក​ទៅ និង​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់ ៕