ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរ​មួយ​សម្បុក

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោម​៤​នាក់ ដែល​សកម្ម​ខាង​លួច​ម៉ូតូ​អ្នកស្រុក ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក្របួច​បាន​ទាំង​សម្បុក

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោម​៤​នាក់ ដែល​សកម្ម​ខាង​លួច​ម៉ូតូ​អ្នកស្រុក ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ក្របួច​បាន​ទាំង​សម្បុក កាលពី​វេលា​ម៉ោងជាង​០១​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ និង​សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ទាំង​៤​មាន​ម្នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំ​ញៀន ប៉ុន្តែ​ឃាត់ខ្លួន​ក្នុង​ហេតុការណ៍​តែ​មួយ ។ នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ៖ មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Moove ពណ៌​ខ្មៅ​លា​យស មិន​ស្គាល់​ស៊េរី ពី​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​០១ ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉េ​ង មុន្នី​រក្ស ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​នាំ​គ្នា​បណ្តើ​យក​ទៅ​ភូមិ​ប៉ោយ​ប៉ែ​ត ។

សមត្ថកិច្ច​បន្ត​ថា ៖ លុះ​ទទួល​សេចក្តីរាយការណ៍​ពី​បណ្តាញ​ឃើញ​ករណី​ខាងលើ គួរ​ឲ្យ​សង្ស័យ​ពេល​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ដែល​នៅ​ជុំ​គ្នា​ធ្វើការ​សួរនាំ​ជនសង្ស័យ​៣​នាក់ ទើប​ដឹង​ថា ជា​ករណី​លួច​ម៉ូតូ​គេ ។ ពេល​សួរនាំ​ជនសង្ស័យ​ទាំង​៣ បាន​សារភាព​ថា ៖ ពួក​គេ​ពិតជា​បាន​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន ។

ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕