ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​យ៉ាង​ច្រើន​នៃ​​​ការ​បរិភោគ​​ផ្លែ​កន្ទួតព្រៃ​

6 ឆ្នាំ មុន

ផ្លែ​កន្ទួតព្រៃ​គឺ​ពិតជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ។ វា​ពោរពេញ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត​កោសិកា ។ វា​ជួយ​កាត់​បន្ថយ​

ផ្លែ​កន្ទួតព្រៃ​គឺ​ពិតជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព ។ វា​ពោរពេញ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត​កោសិកា ។ វា​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​រ៉ា​ឌី​កាល់​សេរី (​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្លាញ​ប្រូ​តេ​អុ​ី​ន DNA និង​ភ្នាស​កោសិកា​) ហើយ​ដូច្នេះ​វា​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កា​រវិ​វ​ឍ្ឍ​ទៅ​រក​ភាព​ចាស់ ។

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ផ្លែ​កន្ទួតព្រៃ​ចំពោះ​សុខភាព ៖

១-​ព្យាបាល​ការ​ឈឺបំពង់ក
ប្រសិនបើ​អ្នកមាន​បញ្ហា​ឈឺ រឺរ​លាក​បំពង់ក​ផ្លែ​កន្ទួតព្រៃ​គឺជា​ផ្លែ​ឈើ​ដ៏​សក្តិ​សម​បំផុត​សម្រាប់​អាការ​នេះ ។ ទឹក​ផ្លែ​កន្ទួតព្រៃ​លាយ​ជាមួយ​ខ្ញី​ចិញ្ច្រាំ និង​បន្ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​បញ្ហា​ក្អក និង​ឈឺបំពង់ក​ដ៏​មាន​ប្រសិទ្ធភាព ។

២-​បង្កើន​សកម្មភាព​បញ្ចុះ​ទឹកនោម
ផ្លែ​ឈើ​ណា​ដែល​មាន​សកម្មភាព​បញ្ចុះ​ទឹកនោម​ពី​ធម្មជាតិ​នឹង​បង្កើន​ប្រេកង់ ព្រមទាំង​បរិមាណ​នៃ​ការ​នោម ។ ដោយសារ​តែ​ការ​នោម​ជួយ​បញ្ចេញ​ជាតិពុល អំបិល និង​អាស៊ីត​អ៊ុយ​រិច​ចេញពី​រាង​កាយ​របស់​អ្នក ការ​ទទួលទាន​ផ្លែ​កន្ទួតព្រៃ​មាន​ប្រសិទ្ធភាព​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។

៣-​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូង
កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​គឺជា​មូលហេតុ​ចម្បង​នៃ​ជំងឺ​បេះដូង ។ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​កកើត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ផ្លែ​កន្ទួត​ព្រៃឈើ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ។ វា​ក៏​ជួយ​កាត់​បន្ថយ​ការ​ស្ទះ​សរសៃឈាម​អាកទែរ​ដោយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ឬ HDL ផង​ដែរ ។ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​ក្នុង​ការ​ការពារ​ជញ្ជាំង​សរសៃឈាម​ដែល​ជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​បេះដូង ។

៤-​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ
ផ្លែ​កន្ទួតព្រៃ​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន ហើយ​សារជាតិ tannin ។ Tannin នៅ​ពេល​ដែល​ផ្សំ​ជាមួយ​សារធាតុ polyphenols ធ្វើ​ឱ្យ​វា​ក្លាយជា​ផ្លែ​ឈើ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សារធាតុ​រ៉ា​ឌី​កាល់​សេរី ។ វា​ជួយ​កាត់​បន្ថយ​ការ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី​ដល់​កោសិកា ហើយ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របស់​អ្នក ។

៥-​ទប់ស្កាត់​ការ​កើត​គ្រោះ​ក្នុង​ថង់ទឹកប្រមាត់
កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កើត​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។ វីតាមីន C ក្នុង​ផ្លែ​កន្ទួតព្រៃ​បំ​លែង​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅ​ជា​ប្រូតេអ៊ីន​នៅ​ក្នុង​ថ្លើម ។ ការ​ទទួលទាន​ផ្លែ​កន្ទួតព្រៃ​ទៀងទាត់​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក៏​ដូច​ជា​លទ្ធភាព​នៃ​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។

៦-​ប្រឆាំង​នឹង​ការ​រលាក
វា​ជួយ​កាត់​បន្ថយ​កម្រិត​អាស៊ីត​នៅ​ក្នុង​ក្រពះ និង​ប្រឆាំង​នឹង​ការ​រលាក​ក្រពះ ។ វា​ក៏​ជួយ​ថែរក្សា​ថ្លើម និង​បញ្ចេញ​ជាតិពុល​ដែល​មិនល្អ​ចំពោះ​សុខភាព ៕