ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បាត់ដំបងចោរកាន់តែព្រហើន… ចត​តែ​មួយភ្លែត ​ស៊ីដាច់អស់​២​គ្រឿង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ ក្រោយ​មាន​ករណី​ចោរ​កាច់​សោ​.​ក​ម៉ូតូ​យក​ទៅ​ដោយ​សុវត្ថិភាព​​អស់​ចំនួន​២​គ្រឿងក្នុង​ពេល​តែ​មួយ ​និង​កន្លែង​តែ​មួយ​ដូច​គ្នា កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ ស្ថិត​ត្រង់​ចំណុច​មុខ​វត្ត​បាណ​ន់ ក្នុងភូមិ​បាណ​ន់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​ស្គាល់​ម្នាក់​ឈ្មោះ​កៀត ចាន់​ឌី អាយុ​២៤​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​ទួល​ច្រនៀង ឃុំ​បាយដំរាំ ស្រុក​បាណ​ន់ បាន​បាត់​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1V-3774 និង​លេខ​តួ​ម៉ាស៊ីន 9449255 ។ ដោយឡែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ឡាំ អ៊ា អាយុ​១៦​ឆ្នាំ ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ឆាយ​រំពាត់ ឃុំ​ក​ន្ទឺ​២ ស្រុក​បាណ​ន់ បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​២០១៧ មាន​ពាក់​ស្លាក​លេខ​បាត់ដំបង​1X5957 មាន​លេខ​តួ​ម៉ាស៊ីន 9678205 ។

ទោះបីជា​យ៉ាងណា ហេតុការណ៍​ខាងលើមិន​ដឹង​ថា តើ​ចោរ​មាន​បក្សពួក​ប៉ុន្មាន​នាក់​នោះ​ទេ​ដោយ​បាន​លួច​ម៉ូតូ​អស់​២​គ្រឿង​ទៅ​​បាន​យ៉ាង​​ងាយ​​បែប​នេះ ។ នៅ​មុន​ពេល​កើតហេតុនោះ​ ម្ចាស់ម៉ូតូ​​ទាំង​២​បាន​ចត​​នៅ​មុខ​វត្ត​បាណ​ន់​ ដើម្បី​ដើរ​ចូល​ទៅ​ទិញ​គ្រឿង​សម្ភារ​សម្រាប់​​សែន​ថ្ងៃសីល ​លុះ​ពេលដើរ​​ត្រឡប់​មក​វិញ ស្រាប់តែ​ភ្ញាក់ផ្អើល​បាត់​​ម៉ូតូ​តែ​ម្តង ។

ករណី​នេះ មហាជន​សង្ឃឹមថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​វិញ ព្រោះ​ទីតាំង​កើតហេតុ​ គឺ​នៅ​មិន​ឆ្ងាយ​ពី​អធិការ​ប៉ូលិស​ទេ ហើយ​ជា​ពិសេស​កន្លែង​ប៉េ​អឹ​ម​នៅ​កៀប​​បំផុតដែរ​ ។