រាជធានីភ្នំពេញ ៖ តារាចម្រៀងរូបសង្ហាលោក ណុប បាយ៉ារិទ្ធ បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញបេសកកម្មថ្មីនៅក្នុងរដូវកាលទី៣ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia នាពេលឆាប់ៗខាងមុខនេះ។ នេះជាតំណែងថ្មីមួយទៀត ដែលលោកនៅតែឃុំគ្រងបាន ព្រោះតែសមត្ថភាពមួយនេះលោកទទួលបានដោយការកើតចេញពីស្នាដៃពិតៗ។
តារាប្រុសស្រី៤រូប នៅតែបន្តកាន់កម្មតំណែងប្រឡងចម្រៀង The voice Cambodia បានយ៉ាងរឹងមាំ ដោយមិនអាចអោយសិស្សប្អូនណាមកប៉ែងជើងបាននោះទេ ក្នុងការឆ្មក់តំណែង។ នេះជាកម្មវិធីប្រឡងចម្រៀងផ្នែកមនុស្សពេញវ័យពេញកម្លាំង។ ដូចនេះហើយ រឹតតែធ្វើអោយ យុវជនទាំងឡាយដែលបានចូលមកដាក់ពាក្យប្រឡងអាចនឹងត្រូវផ្ចិតផ្ចង់អោយល្អ ក្នុងការតាំងស្មារតី ពេលជួបគណៈកម្មាការ។ ជាពិសេសវគ្គសម្ភាសន៍ដើមទី ដែលជាទីផ្តើមចាប់ឱកាស។
![Picture]()
តារាចម្រៀង៤រូបពោរពេញដោយបទពិសោធន៍ចម្រៀងអស់ជាច្រើនឆ្នាំ បានត្រូវរួមដៃគ្នាសហការក្នុងការចូលរួមធ្វើជា Coach The vote Cambodia រដូវកាលទី៣ ដើម្បីជ្រើសរើសគ្រាប់ពូជសិល្បៈថ្មីបន្តវេន។ អ្នកទាំង៤រូប ធ្វើអោយគេឯងភ្ញាក់ផ្អើល ដោយសារតែគេនឹកស្មានថា កម្មវិធីដាក់តារាកំពុងលេចធ្លោជើងថ្មី ប៉ុន្តែចុងក្រោយ ជាតារាជើងចាស់ក្នុងវិស័យសិល្បៈ ដែលឆ្អិនក្នុងការកំណត់ទឹកដមសំឡេងប្រកបដោយភាពច្បាស់លាស់។
តារាចម្រៀងកំពូលទាំង៤ខាងលើនេះ រួមមាន ៖ លោក ឆន សុវណ្ណរាជ, លោក ណុប ប៉ាយ៉ារិទ្ធ, អ្នកនាង ឱក សុគន្ឋកញ្ញា និងអ្នកនាង ពេជ្រ សោភា។ តារាទាំង៤នេះ ពោរពេញប្រៀបដោយបទពិសោធន៍ ព្រោះ៣រដូវកាល គឺឈោងបានតំណែងនេះស្មើៗគ្នា។
ជាមួយការប្រកាសរបស់លោក ណុប បាយ៉ារិទ្ធ នាពេលនេះ លោកក៏បានបង្ហាញអារម្មណ៍រំភើបខ្លាំងបំផុតសម្រាប់ការបង្ហាញខ្លួនជាថ្មីនៅក្នុងកម្មវិធីប្រឡងមួយនេះ។ លោក ណុប បាយ៉ារិទ្ធ លើកឡើងថា «The Voice Cambodia រដូវកាលទី៣ បានត្រឡប់មកបំពេញក្តីសុបិន្តរបស់បេក្ខជន បេក្ខនារីកម្ពុជាដែ លកំពុងឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួន»។
![Picture]()
លោកបញ្ជាក់ថា «ខ្ញុំ ណុប បាយ៉ារិទ្ធ ត្រៀមខ្លួនបំពេញបេសកកម្មថ្មីនៅរដូវកាលទី៣នេះហើយខ្ញុំពិតជាមានអារម្មណ៍ប្លែកអស្ចារ្យ និងមានមោទនភាពដែលបានគ្រងនៅសម្លៀកបំពាក់ក្នុងបែបផែនមរតកក្បាច់គុន “ល្បុក្កតោខ្មែរ” ដែលជាមរតកក្បាច់គុនបុរាណខ្មែរដ៏មានតម្លៃបន្សល់មកពីដូនតាបុព្វបុរសរបស់យើង ដោយបានបង្ហាញពីភាពអង់អាចក្លាហាន មុះមុតប្រកបដោយកម្លាំងថាមពលដ៏អស្ចារ្យ»។
លោក ណុប បាយ៉ារិទ្ធ និយាយទៀតថា «នេះក៏ឆ្លុះបង្ហាញអោយឃើញថា កម្មវិធីប្រកួតប្រជែងច្រៀង Thevo ice Cambodia រដូវកាលទី៣នេះ គឺត្រូវតែមានការតាំងចិត្តមុះមុត ក្លាហានតស៊ូ ប្រឹងប្រែងក្នុងការច្រៀង ដើម្បីប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួន រវាងសម្លេងនិងសម្លេងនៅលើសង្វៀនលំដាប់ថ្នាក់ពិភពលោក ដោយជម្នះគ្រប់ឧបសគ្គ ទើបឈានទៅដល់គោលដៅសម្រេចក្តីសុបិន្តរបស់ខ្លួនបាន»។
សូមបញ្ជាក់ដែរថា សម្រាប់កម្មវិធី បានប្រកាសដាក់លក់ពាក្យចូលរួមប្រឡងហើយ ខណៈមានបេក្ខជនជាច្រើនកំពុងនាំគ្នាទៅទិញពាក្យ ដើម្បីដាក់ចូលប្រឡងសមត្ថភាពក្នុងលំដាប់ពិភពលោកមួយនេះ។ ហើយសម្រាប់គ្រប់បេក្ខភាពទាំងអស់ ដែលទន្ទឹងរង់ចាំនោះ បានមកដល់ ដើម្បីទិញពាក្យប្រកួតកែប្រែវាសនាឆ្ពោះសម្រេចក្តីស្រមៃ ដែលចង់ក្លាយជាតារាល្បីឈ្មោះ មានប្រជាជនទូទាំងប្រទេសទទួលស្គាល់។ ឯ Coach ទាំង៤នៅបន្តវែកផ្លូវ និងរកតិចនិចជួយពន្យល់បន្ថែមទៀត ចំពោះការប្រើប្រាស់សំឡេងអោយត្រូវតាមការបត់បែន សមតាមទម្រង់សំឡេង។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ