ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​​បន្លំយកមាស​ក្នុងទូ សារភាព​យ៉ាង​ឡូយ ក្រោយ​គេ​​ចាប់​ខ្លួន​បាន​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ​មុខសញ្ញា​លួច​មាស​២​នាក់​ប្ដី​ប្រពន្ធ​ដែល​​សមត្ថកិច្ច​​ឃាត់ខ្លួន​​ ត្រូវបាន​​កសាង​សំណុំ

ខេត្ត​កំពង់ស្ពឺ​ ៖ ​មុខសញ្ញា​លួច​មាស​២​នាក់​ប្ដី​ប្រពន្ធ​ដែល​​សមត្ថកិច្ច​​ឃាត់ខ្លួន​​ ត្រូវបាន​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ គួររំលឹកថា បន្លំ​យក​មាស​ក្នុង​ទូ​បាន​ហើយ តែ​គេចខ្លួន​អត់​រួច

ជនសង្ស័យទាំង​​២នាក់ប្តីប្រពន្ធ​ខាងលើ​​ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​ករណី​លួច​មាស កាលពី​ថ្ងៃ​ទី18 ខែកុម្ភៈ​ ឆ្នាំ2023 ​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​លួច​បាន​មាស​ជាង​10​​តម្លឹង ត្រង់​ចំណុច​ផ្សារ​ក្រាំងចេក​ ស្ថិត​នៅ​ភូមិ​គោក​សណ្ដែក ​ឃុំ​ក្រាំងចេក​ ស្រុក​ឧត្តុ​ង​ ខេត្តកំពង់ស្ពឺ​។

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យទាំង​២នាក់​ខាងលើ ក្នុងនោះ​​ម្នាក់​​ឈ្មោះ​ស៊ឹ​ម ឡេ​ង​ ភេទ​ស្រី​ អាយុ 55 ឆ្នាំ​ រស់នៅ​ភូមិ​ក្រង​ស្វាយ ​ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ និង​​ម្នាក់​ទៀត​ឈ្មោះ​ឡោ​ ថុ​ល ​ភេទ​ប្រុស​ អាយុ​56​ឆ្នាំ​ រស់នៅ​ភូមិ​មាន​ ឃុំ​មាន ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។

ជនសង្ស័យ​ទាំង​២នាក់​​បាន​ធ្វើ​សកម្មភាព​ចូល​លួច​មាស​នៅផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ចុន​ ចម្រើន​ភេទ​ប្រុស ​អាយុ​43​ឆ្នាំ មុខរបរ​លក់​មាស​នៅ​ផ្សារ​ក្រាំងចេក​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ទួល​ស្តៅ​ ឃុំ​ក្រាំងចេក​ស្រុក​ឧត្តុ​ង​ ខេត្តកំពង់ស្ពឺ​។

យោង​តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​គឺ​ជនសង្ស័យ​បាន​ធ្វើ​ជា​ចូល​ទៅ​ទិញ​របស់របរ​នៅ​ក្នុងផ្ទះ​របស់​គាត់​ឆ្លៀតពេល​ដែល​គាត់​កំពុង​តែ​រើស​របស់របរ ស្រាប់តែ​ជនសង្ស័យ​ជា​ស្ត្រី​រូប​នោះ​បាន​ឆ្លៀតឱកាស​លួច​យក​មាស​ដែល​គាត់​យក​ពី​ផ្ទះ​បំរុង​ដាក់​តាំង​ក្នុង​ទូល​ក់មួយ​កញ្ចប់​តែ​ម្ដង ក្នុង​នោះ​រួម​មាន​ខ្សែ​ក១០ខ្សែ​ ក្រវិល​៣០​គូ​ បន្តោង​ខ្សែ​ក ២០បន្តោង​ ។

ក្រោយ​ពី​ជនសង្ស័យ​ជា​ស្ត្រី​រូប​នោះ​ចាក​ចេញពីផ្ទះ​របស់​គាត់ ប្រពន្ធ​របស់​លោក​ចុន​ ចម្រើន ​ហាក់​មានការ​សង្ស័យ​ក៏​បើក​មើល​ទូ​មាស​របស់​ខ្លួន​បាត់​ ពេល​នោះ​ក៏​រត់​ដេញ​តាម​ស្រែក​ឆោឡោ​ និង​ចាប់​បាន​ជនសង្ស័យ​ភ្លាម​ៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្ដង​។

ក្រោយ​ទទួលយក​ជនសង្ស័យ​ពី​ប្រជាពលរដ្ឋ​មក​ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​ទូរ​សព្ទ​ដៃ 4 គ្រឿង​នាឡិកាដៃ​មួយ​គ្រឿង​ រថយន្ត​កាមរី​ហើម​ ពណ៌​ស​ ​ស៊េរី​​ឆ្នាំ​93 របស់​ជនសង្ស័យ​ដែល​ជិះ​ធ្វើ​សកម្មភាព​និង​មាស​ចំនួន​10​តម្លឹង​ ​។​

ក្រោយពេលសមត្ថកិច្ច​​ឃាត់ខ្លួន និង​ធ្វើការ​សួរនាំ ​ជនសង្ស័យ​​សារភាព​​ថា ​ឃើញ​ម្ចាស់​ទុក​ចោល​ក៏​លួច​តែម្តងទៅ ។​

ជនសង្ស័យ​ខាងលើ​បច្ចុប្បន្ន​នគរបាល​ស្រុក​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ក្រោយ​ពី​កសាង​សំណុំរឿង​រួចរាល់​។

ចំណែក​វត្ថុ​តាង​មាស​១០តម្លឹង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា មុខសញ្ញា​ទាំង​២នាក់​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​តាម​បណ្ដា​ខេត្ត​នានា​ជា​ច្រើន​មក​ហើយ ក្នុង​សកម្មភាព​ចូល​ទិញ​អីវ៉ាន់​ហើយ​បន្លំ​លួច​មាស​របស់​គេ​បែប​នេះ​ មុខសញ្ញា​ទាំង​២នាក់​នេះ​គឺជា​មុខសញ្ញា​ចាស់​ និង​​ជា​មុខសញ្ញា​មិន​រាងចាល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ