រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ គ្រោងនឹងបញ្ជូនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ។
សូមរំលឹកថា លោក សួន សេរីរដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយសារតែលោកបានបង្ហោះសារនៅព្រឹកថ្ងៃទី១២ ខែសីហា វាយប្រហារ និងជេរប្រមាថដល់ទាហាន និងប្រជាជនកម្ពុជា។ សមត្ថកិច្ចបានឃាត់ខ្លួនលោក សួន សេរីរដ្ឋា ពេលកំពុងធ្វើដំណើរពីខេត្តកំពង់ចាម ចូលរាជធានីភ្នំពេញ។
លោក សួន សេរីរដ្ឋា បានសរសេរលើវេបសាយថា ៖ «បើសង្គ្រាមកើតឡើងជាមួយនឹងប្រទេសឡាវមែន កូនខ្មែរកងទ័ពជាតិនឹងស្លាប់យ៉ាងវេទនា ហើយមេទ័ពចោរនឹងឡើងបុណ្យ ប្រមូលលុយ សប្បាយស្រីញីយ៉ាងគគ្រឹកគគ្រេង» ហើយបានចែកចាយក្នុងហ្វេសប៊ុក ក៏ដូចជា គេហទំព័ររបស់លោកផងដែរ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>






ចែករំលែកព័តមាននេះ