ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​ក្នុង​ក្លិប ដេញ​កា.ប់​គ្នា ប៉ូលិស​ឃាត់ខ្លួន​៣​នាក់ តែ​ដោះ​លែង​ម្នាក់ ឯ​៦​នាក់​រត់​រួច

2 ឆ្នាំ មុន
  • សៀមរាប

កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​រួម​ជាមួយ​គ្នីគ្នា​ជា​ច្រើន​នាក់​ទៀត​នាំ​គ្នា​ផឹក​ស៊ី​ក្នុង​ក្លិប លុះ​ទាស់សម្តី​គ្នា​ក៏​ដេញ​កា.ប់គ្នា ។ ប៉ុន្តែ​ក្រោយ​មក

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ កន្លង​ទៅ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ខណៈ​ពួក​គេ​រួម​ជាមួយ​គ្នីគ្នា​ជា​ច្រើន​នាក់​ទៀត​នាំ​គ្នា​ផឹក​ស៊ី​ក្នុង​ក្លិប លុះ​ទាស់សម្តី​គ្នា​ក៏​ដេញ​កា.ប់គ្នា ។ ប៉ុន្តែ​ក្រោយ​មក បាន​ដោះ​លែង​ម្នាក់​វិញ​អាយុ​១៤​ឆ្នាំ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​ឱ្យ​អាណា​ព្យាបាល​មកធ្វើ​កិច្ចសន្យាធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​៦នាក់​ទៀត​គេចខ្លួន​បាត់ ។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន ៖ ១-​ឈ្មោះ ប៉ៃ សូ​រិ​យា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស បច្ចុ​ប្បន្ន​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់ស្ល​ក្រាម ក្រុង​សៀមរាប ។ ២-​ឈ្មោះ មុំ វណ្ណៈ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​សិស្ស បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ឱ្យ​អាណាព្យាបាល​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ៣-​ឈ្មោះ សឺ ពិ​ទិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

អំពើ​ហិង្សា​ដេញ​កា.ប់​គ្នា​​នេះ បាន​កើតឡើង នៅ​ជ្រុង​ខាងត្បូង​ផ្សារ​ចាស់ ស្ថិត​ក្នុងភូមិ​មណ្ឌល១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ចំប៉ា នី​ហ្សា​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ខ្នារ សង្កាត់​​ជ្រាវ ក្រុង​សៀមរាប បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ជន​ទាំង​៣​នាក់ខាងលើ និង​បក្ខពួក​៦​នាក់​ទៀត បាន​ជិះ​ម៉ូតូ​៣​គ្រឿង ប្រដាប់​ដោយ​កាំបិ.ត​កែ​ច្នៃ​១ និង​កាំបិ.ត​ខ្វែវ​១ បាន​បើក​ម៉ូតូ​ដេញ​តាម​កៀរ​ម៉ូតូ​របស់​ខ្លួន​ និង​មិត្តភក្តិ ។ លុះ​ទៅ​ដល់​ចំណុច​ជ្រុង​ខាងត្បូង​ផ្សារ​ចាស់ ជនសង្ស័យ​ទាំង​នោះ​ក៏​បាន​យក​កាំបិ.ត​កែ​ច្នៃ​ និង​កាំបិ.ត​ខ្វែវ​​មក​កា.ប់​ខ្លួន​និង​មិត្តភក្តិ ហើយ​ខ្លួន​បាន​គេច​ផុត តែ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ។

ពេល​នោះ ក្រុម​ជន​នេះ ​បាន​នាំ​គ្នា​ដេញ​កា.ប់​ទៀត ហើយ​ពួក​ខ្លួន​បាន​នាំ​គ្នា​រត់​ចូល​​ក្នុង​ផ្សារ​ចាស់​ដើម្បី​គេចខ្លួន ។ ចំណែក​ក្រុម​ជន​នេះ ជួប​កម្លាំង​នគរបាល​កំពុង​ល្បាត ក៏​ត្រូវ​បាន​​ឃាត់ខ្លួន​២​នាក់ គឺ​ឈ្មោះ សឺ ពិ​ទិ និង​ឈ្មោះ មុំ វណ្ណៈ រួម​ទាំង​វត្ថុ​តាង​កាំបិត​កែ​ច្នៃ​១ ។ លុះ​ព្រឹក​ឡើង សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ទៀត​ឈ្មោះ ប៉ៃ សូ​រិ​យា និង​នាំ​យក​ទៅ​សាកសួរ​នៅ​ការិយា​ល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ