បុរសម្នាក់សម្ងំលាក់ខ្លួនក្នុងលូទឹកស្អុយ ក្រោយបើកកុងតឺន័រអកហ្សឺក្រឡា.ប់សង្ក.ត់ឡានកាមរី បាឡែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជា៤ ក៏បានអកហ្សើ និងរថយន្តកាមរីបាឡែនមួយគ្រឿង ហើយព្យាយាមបួងចង្កូតគេចរហូតក្រឡា.ប់ទូកុងតឺន័រទៅបុ.ករថយន្តកាមរីបាឡែន បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចស្តុបណតប្រ៊ីដ តាមបណ្ដោយផ្លូវណតប្រ៊ីដ កែងនឹងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តកុងតឺន័រមួយគ្រឿងម៉ាកហ៊ីណូ ពណ៌បៃតង ពាក់ស្លាកលេខ តាកែវ3A-1839 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកកាមរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-2775 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តកុងតឺន័រមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក កាមរីបាឡែន ពណ៌ស បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច និងក្នុងបំណងបើកឆ្លងកាត់ផ្លូវណតប្រ៊ីដ។ ខណៈពេលនោះធ្វើឲ្យរថយន្តកុងតឺន័រអកហ្សឺក៏ព្យាយាមបួងចង្កូតគេចពីរថយន្ដកាមរីបាឡែន បណ្ដាលឲ្យក្រឡា.ប់ទូកុងតឺន័រទៅបុ.ករថយន្តកាមរីបាឡែន និងបណ្តាលឲ្យរថយន្តកាមរីបាឡែនរងការខូចខាតក្រពឹតមួយចំហៀងខាងឆ្វេង។
តាមប្រភពព័ត៌មានដដែលបានបន្តថា បន្ទាប់មកអ្នកបើកបររថយន្តកុងតឺន័រក៏បានចុះពីលើរថយន្តរួចក៏រត់គេចខ្លួនទៅសម្ងំលាក់ខ្លួនក្នុងលូទឹកស្អុយក្បែរនោះ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកដែលប្រចាំការនៅគោលដៅស្តុបណតប្រ៊ីដធ្វើឃាត់ខ្លួនបាន ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕
ចែករំលែកព័តមាននេះ