ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ខ្មែរ​ម្នាក់ ត្រូវ​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រះបាទ​ជាន់ជុំ នៃ​ស្រុក​គិរីវង់ ខេត្តតាកែវ ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​វៀតណាម ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧

ខេត្តតាកែវ ៖ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ព្រះបាទ​ជាន់ជុំ នៃ​ស្រុក​គិរីវង់ ខេត្តតាកែវ ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​វៀតណាម ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ច្រករបៀង យិ​ន​យ៉ា ខេត្ត​គៀន​យ៉ាង ខ្មែរ​ហៅ​ថា ច្រករបៀង​កំណប់​កែវ ស្ថិត​ក្នុង​ឃុំ​តា​អូ ស្រុក​គី​រី​វង់ ខេត្តតាកែវ ពាក់ព័ន្ធ​រឿង​ជួញដូរ​គ្រឿងញៀន​ទម្ងន់​១​គីឡូក្រាម​។ ម​ន្រី្ត​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ដែល​សមត្ថកិច្ច​ប្រទេស​វៀតណាម​ឃាត់ខ្លួន​នោះ ឈ្មោះ កូវ វុ​ទ្ធី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ ដែល​បម្រើ​ការ​ជា​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ព្រះបាទ​ជាន់ជុំ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ខាងលើ​ដូច​សព្វមួយដង ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន ដោយ​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​គីឡូក្រាម​។ បើ​តាម​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ណា រ៉ែ​ន អាយុ​៤៦​ឆ្នាំ ឲ្យ​ដឹង​ថា ប្ដី​របស់​ខ្លួន​ជា​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ព្រះបាទ​ជាន់ជុំ មានកូន​ចំនួន​២​នាក់ ស្រី​១​ប្រុស​១​។ អ្នកស្រី​ថា ប្ដី​របស់​របស់​អ្នកស្រី​បាន​លក់​ប្រាក់ខែ​ចំនួន​៤​ឆ្នាំ ដើម្បី​យក​លុយ​មក​ធ្វើ​ផ្ទះ ដោយ​មិន​បានដឹង​ថា ប្ដី​អ្នកស្រី ជួញដូរ​គ្រឿងញៀន​នោះ​ទេ​។ តែ​ក្រោយ​ពេល​ដឹង​ថា សមត្ថកិច្ច​វៀតណាម​ចាប់​រឿង​គ្រឿងញៀន ទើប​អ្នកស្រី​ភ្ញាក់​ព្រើត​តែ​ម្ដង​។

ករណី​ខាងលើ​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ត​កែវ បាន​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ដំណឹង​នេះ​រួច​ហើយ ប៉ុន្តែ​មន្ត្រី​នគរបាល ដែល​ជា​ជនសង្ស័យ​ត្រូវ​បាន​កាត់ឈ្មោះ​ចេញពី​ក្រប​ខណ្ឌ​នគរបាល​រួច​ហើយ ដោយ​គ្រាន់តែ​មិន​ទាន់​មាន​សេចក្ដីសម្រេច​ជា​លាយលក្ខណ៍អក្សរ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​ជនសង្ស័យ ដែល​ជា​អតីតមន្ត្រី​នគរបាល​ប៉ុស្ដិ៍​នគរបាល ព្រះបាទ​ជាន់ជុំ​ខាងលើ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​គៀន​យ៉ាង ប្រទេស​វៀតណាម​បន្ដ​នីតិវិធី ហើយ​តាម​ច្បាប់​ជនសង្ស័យ អាច​ប្រឈម​មុខ នឹង​ទោស​ប្រហារជីវិត​ព្រោះ​នៅ​ប្រទេស​វៀតណាម​ច្បាប់​មានការ​តឹងរ៉ឹង​បំផុត​ទៅ​លើ​ជនល្មើស​ដែល​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ចាប់ពី​១​គីឡូក្រាម​ឡើង​ទៅ​នឹង​ត្រូវ​កាត់ទោស​ប្រហា​ជីវិត​៕